ចំនួនអ្នកកាសែតស្លា.ប់ក្នុងឆ្នាំ២០២៣ចុះថយ ទោះមានករណីស្លា.ប់ច្រើននៅហ្គាហ្សា
ប្រទេសបារាំង ៖ ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន បណ្ដាលឲ្យអ្នក
ប្រទេសបារាំង ៖ ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន បណ្ដាលឲ្យអ្នក
ប្រទេសបារាំង ៖ ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន បណ្ដាលឲ្យអ្នកកាសែតស្លា.ប់ច្រើននាក់ រហូតដល់១៧នាក់ក្ដី តែចំនួនអ្នកកាសែតស្លា.ប់លើពិភពក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះទាបបំផុតពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០០២មក។ នេះបើតាមការកត់ត្រារបស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនRSFមានមូលដ្ឋាននៅបារាំង។
តាមតុល្យការប្រចាំឆ្នាំរបស់RSFចេញផ្សាយនាថ្ងៃទី១៤ធ្នូថា ក្នុងឆ្នាំ២០២៣អ្នកកាសែត៤៥នាក់បានត្រូវស្លាប់ក្នុងការបំពេញវិជ្ជាជីវៈ ទល់នឹង៦១នាក់កាលពីឆ្នាំទៅមិញ។ នេះជាចំនួនអ្នកកាសែតស្លាប់ប្រចាំឆ្នាំដែលទាបបំផុតបុំធ្លាប់មានតាំងពីឆ្នាំ២០០២ ដោយឆ្នាំនោះមានអ្នកកាសែតស្លាប់ត្រឹម៣៣នាក់មក។ ក្នុងចំណោមអ្នកកាសែតស្លាប់ក្នុងឆ្នាំ២០២៣ ជាង១ភាគ៣ស្លាប់ទាក់ទិនជម្លោះនៅមជ្ឈិមបូព៌ា ក្នុងនោះមានដល់១៣នាក់នៅជ្រោយហ្គាហ្សាតែមួយគត់៕
ចែករំលែកព័តមាននេះ