ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរី ៖ ទាហាន​500នាក់​ស្លា.ប់ក្នុង​បាតុកម្ម​នានា

14 ឆ្នាំ មុន

លោក​តាឡេប ​អ៊ីប្រា ហ៊ីម ​អ្នក​វិភាគ​ស៊ីរី ​ថ្លែង​កាលពីថ្ងៃទី២៣ ឧសភា ​ថា សមាជិក​កម្លាំង​សន្តិសុខ​ស៊ីរី​ប្រមាណ​ជា​៥០០​នាក់​បាន​ត្រូវ​ស្លា.ប់ក្នុង​ បាតុកម្ម​នានាក្នុងប្រទេស​នេះ​ចាប់តាំង​ពី៩សបា្តហ៍មកហើយ ។
​លោកអ៊ីប្រាហ៊ីម ក្នុងបទសំភាសន៍​តាមទូរ​ស័ព្ទ​​មួយជាមួយ​ស៊ីន ហួ ​ឱ្យ​ដឹង​ថា ពួកទាហាន ​បានត្រូវ​សម្លា.ប់​ដោយ​បណ្តា​ក្រុម​ឧក្រិដ្ឋ​ជន​ប្រដាប់​អាវុធ​ដែលវាយប្រហារ ​​ទាំងទៅ​លើ​កង​យោធា ទាំងទៅ​លើ​បណ្តា​ជនស៊ីវិល ។ លោក​បន្តថា ទាហាន​២.៥០០នាក់​ទៀត​បានត្រូវរបួស ។

លោក​តាឡេប ​អ៊ីប្រា ហ៊ីម ​អ្នក​វិភាគ​ស៊ីរី ​ថ្លែង​កាលពីថ្ងៃទី២៣ ឧសភា ​ថា សមាជិក​កម្លាំង​សន្តិសុខ​ស៊ីរី​ប្រមាណ​ជា​៥០០​នាក់​បាន​ត្រូវ​ស្លាប់ក្នុង​បាតុកម្ម​នានាក្នុងប្រទេស​នេះ​ចាប់តាំង​ពី៩សបា្តហ៍មកហើយ ។
លោកអ៊ីប្រាហ៊ីម ក្នុងបទសំភាសន៍​តាមទូរ​ស័ព្ទ​​មួយជាមួយ​ស៊ីន ហួ ​ឱ្យ​ដឹង​ថា ពួកទាហាន ​បានត្រូវ​សម្លាប់​ដោយ​បណ្តា​ក្រុម​ឧក្រិដ្ឋ​ជន​ប្រដាប់​អាវុធ​ដែលវាយប្រហារ​​ទាំងទៅ​លើ​កង​យោធា ទាំងទៅ​លើ​បណ្តា​ជនស៊ីវិល ។ លោក​បន្តថា ទាហាន​២.៥០០នាក់​ទៀត​បានត្រូវរបួស ។
កាលពីពាក់កណ្តាល​​ខែ​មីនា ការ​តវ៉ា​ប្រជា​ជន​ពុំ​ធ្លាប់​មានពី​មុនមក​​នានា​បានផ្ទុះ​ឡើង​ក្នុង​ទី​ក្រុង DERAA ភាគ​ខាង​ត្បូង​​ប្រទេស​ បន្ទាប់ពី​​អាជ្ញា​ធរ​ចាប់ខ្លួន​ក្មេង​​ជំទង់​១៥​នាក់​ដោយ​សារ​​ធ្វើ​​សកម្ម​ភាពគូ​រូប​ភាព​នានាប្រឆាំង​រដ្ឋាភិបាល ​នៅ​តាម​ជញ្ជាំង​​សាលា​ពួកគេ ។ ​ជា​បន្ត​បន្ទាប់​បាតុ​កម្ម​បានរីក​រាលដាល​ដល់កន្លែង​ជាច្រើន​ក្នុង​ដែនដី​ស៊ីរី ក្នុងនោះ​មានក្នុង​រដ្ឋធានី​ដាម៉ាស់ផង។
បណ្តា​ក្រុម​ការពារ​សិទ្ធិមនុស្ស​បានចោទ​ប្រកាន់​កងទ័ព​រដ្ឋាភិបាល​ថា​បាន​សម្លាប់​ពល​រដ្ឋ​​យ៉ាង​តិច​៩៦០នាក់ ហើយ​ចាប់​ខ្លួន​មនុស្ស​​ប្រមាណ​ជា​១០០០នាក់ ។ អាជ្ញាធរ​ស៊ីរី​បាន​ទម្លាក់​​ការទទួលខុសត្រូវចំពោះ​អំពើ​ហិង្សា​​ទាំង​ឡាយ​​ទៅលើ​បណ្តា​សាខា​ភេរវកម្ម​ដែលទទួល​ការ​ទ្រទ្រង់​ពីប្រទេស​ក្រៅ ដើម្បី​សាបព្រោះ​​ភាព​​ចលាចល​ក្នុង​ប្រទេស​។
សហរដ្ឋ​អាមេរិក​ និងសហភាពអឺរ៉ុប​បាន​ថ្កោល​ទោ​ស​ការបង្ក្រាប​​របស់ក្រុងដាម៉ាស់​ប្រឆាំង​បាតុកម្ម​ដោយសន្តិវិធី​ ហើយ​បានដាក់​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​លោកប្រធានាធិបតី​បាចារ​អាល់​អាសាដ និងបណ្តា​មនុស្ស​នៅជុំវិញ​លោកពី​បទរំលោភ​បំពាន​សិទ្ធិ​មនុស្ស៕