ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! រឿង​គំនុំ​ក្នុង​គ្រួសារ កូន​ប្រពន្ធចុង​ផ្តាច់​អាយុ​ជី​វិ​.​ត​ឪពុកចុង រួច​រត់គេច​ខ្លួន

4 ខែ មុន
  • បាត់ដំបង

កម្លាំង​សមត្ថកិច្ច បាន​និង​កំពុង​តាម​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​គេ​អះអាង​ថា ជន​រូប​នេះ បាន​ប្រើប្រាស់​កូន​កាំ​បិ​.​ត​ចា​.​ក់ស​ម្លា​.​ប់​ឪពុកចុង រួច​រត់គេច​ខ្លួន​បាត់​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រលប់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ នៅ​នឹង​ផ្ទះ​របស់​ជន​រង​គ្រោះ

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច បាន​និង​កំពុង​តាម​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​គេ​អះអាង​ថា ជន​រូប​នេះ បាន​ប្រើប្រាស់​កូន​កាំ​បិ​.​ត​ចា​.​ក់ស​ម្លា​.​ប់​ឪពុកចុង រួច​រត់គេច​ខ្លួន​បាត់​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រលប់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ នៅ​នឹង​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។

បើ​របាយការណ៍​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ដៃដល់​ដែល​សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់ខ្លួន​នោះ​មានឈ្មោះ វ​ណ្ណា​វី វច្ចណៈ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ (​កូនដើម​ប្រពន្ធចុង​) រីឯ​ជន​រង​គ្រោះ​វិញ​មានឈ្មោះ ហៃ សុ​ភ័​ក្រ អាយុ​៦៥​ឆ្នាំ (​ឪពុកចុង​) ជា​អតីតមន្ត្រី​នគរបាល រស់នៅ​ចំណុច​កើតហេតុ​។

របាយការណ៍​បាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​ប្រើប្រាស់​កូន​កាំ​បិ​.​ត​ចា​.​ក់​ជា​ច្រើន​កាំ​បិ​.​តទៅ​លើ​ឪពុកចុង បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

បើ​តាម​ការ​បំភ្លឺ​បឋម​ពី​ក្រុម​គ្រួសារ ដែល​សមត្ថកិច្ច​ប្រមូល​បាន បានឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ គឺ​ផ្ដើម​ចេញពី​គំនុំ​ក្នុង​គ្រួសារ រវាង​ជន​ដៃដល់ និង​ជន​រង​គ្រោះ ដែល​ធ្លាប់​មាន​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជាមួយ​គ្នា​។

តាម​ប្រវត្តិ​នៃ​ជម្លោះ​រវាង​ឪពុកចុង និង​កូនប្រុស​ប្រពន្ធចុង​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ និង​ជន​ដៃដល់ (​ឪពុកចុង និង​កូនចុង​) ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា ដែល​កើតឡើង​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ងំ​ដូច​រងើកភ្លើង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជម្លោះ​រវាង​ភាគី​ទាំង​ពីរ​នេះ ពុំ​មាន​អ្នក​ណា​ដឹង​រឿង​ច្បាស់លាស់​នោះ​ទេ ព្រោះ​វា​ជា​ជម្លោះ​ដែល​កើតឡើង​នៅ​ក្នុង​គ្រួសារ តែ​អ្នកខ្លះ​គ្រាន់តែ​ដឹង​ថា ជន​ដៃដល់​ហាក់​ចងគំនុំ​ជាមួយនឹង​ជន​រង​គ្រោះ​យ៉ាង​ក្ដៅ​គគុក និង​តែងតែ​បង្កជម្លោះ​ជាមួយ​ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ​ជា​ញឹក​ញ៉ាប់​ទៀត​ផង លុះ​នៅ​យប់​កើតហេតុ បន្ទាប់​ពី​ផ្ទុះ​ជម្លោះ ជន​ដៃដល់​ក៏​ស្ទុះ​ទៅ​ទាញ​កូន​កាំ​បិ​.​ត​ចិតបន្លែ​ចា​.​ក់​ឪពុកចុង​តែ​ម្ដង​។

លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត បាន​ប្រាប់​ពី​រឿង​នេះ តាម​ទូរស័ព្ទ​ថា ជន​ដៃដល់​ឈ្មោះ វ​ណ្ណា​វី វច្ចណៈ បាន​រត់គេច​ខ្លួន ក្រោយ​ចា​.​ក់ស​ម្លា​.​ប់​ឪពុកចុង​។ ពេល​នេះ កម្លាំង​ជំនាញ​បាន​និង​កំពុង​តាម​ចាប់ខ្លួន​ជន​រូប​នេះ​ហើយ​។ ព្រោះ​គេ​សន្និដ្ឋាន​ថា ជន​រូប​នេះ​កំពុង​តែ​ពូន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំព្រឹក​នៅឡើយ​។

លោកស្នងការ​រង បាន​បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ​បឋម​លើ​ក្រុម​គ្រួសារ ករណី​ខាងលើ​នេះ គឺ​ផ្ដើម​ចេញពី​រឿង​ជម្លោះ​ក្នុង​គ្រួសារ​រវាង​កូនប្រុស​ប្រពន្ធចុង និង​ឪពុកចុង​។ លោក​បន្ថែម​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ ជន​រង​គ្រោះ និង​ជន​ដៃដល់​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​។ ហើយ​មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​ទៅ​ផ្ទះ រួច​ហូប​បាយ​ជុំ​គ្នា តែ​បន្តិច​ក្រោយមក ក៏​ស្រាប់តែ​ផ្ទុះ​ជម្លោះ​ឡើង​មួយ​រំពេច រវាង​កូនចុង និង​ឪពុកចុង​ខាងលើ​នេះ រហូត​ជន​ដៃដល់​ស្ទុះ​ទៅ​ទា​.​ញ​កូន​កាំ​បិ​.​ត​ចា​.​ក់ស​ឪពុកចុង​ទាំង​កំ​រោ​.​ល បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​តែ​ម្ដង​។

លោក លឹ​ម ពុ​ទ្ធី​ឡា បាន​ប្រាប់​ថា ជន​រង​គ្រោះ​រង មាន​ស្នាម​ចា​.​ក់ដោយ​កូន​កាំ​បិ​.​ត​ចំនួន​៨​កន្លែង នៅ​លើ​ដងខ្លួន និង​ក្បាល ជា​ពិសេស​នៅ​ត្រង់​ផ្នែក​ខាងក្រោយ​នៃ​.​ក​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ពេល​នេះ​កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់ ដែល​កំពុង​រត់គេច​ខ្លួន​ហើយ ដែល​មិន​ទាន់​ចេញ​ទៅ​ណា​ឆ្ងាយ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ