យេម៉ែន ៖ ផ្ទុះការប្រយុទ្ធគ្នាយ៉ាងសាហា.វរវាងកងទ័ពរដ្ឋាភិបាល និងពួកទាហានរត់ចោលជួរ
មន្ត្រីសន្តិសុខម្នាក់ និងសាក្សីទាំងឡាយរាយការណ៍ថា ទាហានយ៉ាងតិច៥នាក់ស្លា.ប់ទាំងសងខាងក្នុងការប៉ះទង្គិចគ្នាយ៉ាង ខ្លាំងក្លានានាកាលពីថ្ងៃទី២៣ ឧសភា រវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងពួកទាហានរត់ចោលជួរនៅជិតវិមានប្រធានាធិបតីក្រុងសាណា។ កងឆ្មាំសាធារណរដ្ឋត្រូវបានបញ្ជូនទៅកាន់កន្លែងមានការប្រយុទ្ធ គ្នា ខណៈប៉ូលិសហ៊ុមព័ទ្ធតំបន់នោះ។ ការបា.ញ់តគ្នាក៏ស្តាប់ឮផងដែរនៅកន្លែងដទៃៗទៀតនាភាគកណ្តាលក្រុង សាណា រដ្ឋធានីយេម៉ែន។
ចែករំលែកព័តមាននេះ