ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អា​មេ​រិ​ក​បើក​ការ​ស៊ើប​អង្កេត​ដក​តំណែង​លោក​ចូ​បៃ​ដិ​ន

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សភា​អា​មេ​រិ​កបាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៣ ​ធ្នូ ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ

សហរដ្ឋអាមេរិក ៖ សភា​អា​មេ​រិ​កបាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៣ ​ធ្នូ ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ ដក​តំណែង​លោក​ចូ​ បៃ​ដិ​ន ដោយ​លើក​ពី​រឿង​ចម្រូងចម្រាស់់​របស់​កូនប្រុស​ប្រធានាធិបតី​រូប​នោះ​នៅ​បរទេស ប៉ុន្តែ​រឿង​ទាំងនោះ​ត្រូវ​បាន​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​យល់​ថា​គ្មាន​មូលដ្ឋាន​ទាំងស្រុង​។

នីតិវិធី​នោះ​ពិត​ណាស់​ហាក់ដូចជា​មិន​អាច​ទៅ​រួច​ឡើយ តែ​វា​អាច​ជះ​ឥ​ទ្ធិពល​មិនល្អ​ខណៈ​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិ​តី​ឆ្នាំ​២០២៤​កាន់តែ​ជិត​មក​ដល់ ដោយ​លោក​បៃ​ដិ​ន​ជា​បេក្ខជន​។ ​ក្រុម​​អ្នក​សាធារណ​ដ្ឋ​ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា ចាប់តាំងពី​ខែមករា​មក​បាន​ចោទប្រកាន់​ប្រធានាធិបតី​ជា​អ្នក​ប្រជាធិបតេយ្យ​ថា បាន​ប្រើ​ឥទ្ធិពល​លោក​ពេល​លោក​ជា​អនុ​ប្រធានាធិបតី​របស់​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ដើម្បី​អាច​ឲ្យ​កូនប្រុស​លោក​ធ្វើ​ជំនួញ​គួរ​ឲ្យ​សង្ស័យ​នៅ​ចិន​និង​នៅ​អ៊ុយ​ក្រែ​ន​។

ប្រធាន​គណៈកម្មាធិការ​ស៊ើប​អង្កេត​របស់​សភា លោក​JAMES COMER បាន​ចោទប្រកាន់​ថា លោក​ចូ​ បៃ​ដិ​ន​ បាន​ភូត​កុហក​ផ្ទួន​ៗ​ដល់​ប្រជាជន​អា​មេ​រិ​ក​។ ទាំង​ប្រធានាធិបតី​ទាំង​កូនប្រុស​លោក ទាំង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា សុទ្ធតែ​បដិសេធ​ទាំងស្រុង​ការ​ចោទប្រកាន់​នោះ​។

លោក​ចូ​ បៃ​ដិ​ន​ ថ្លែង​ថា​ ពួក​អ្នក​សាធារណរដ្ឋ​បាន​ជ្រើសរើស​យក​ការ​ខាត​ពេល​ឥតប្រយោជន៍ ជាមួយ​ការ​ចោទប្រកាន់​ទាក់ទិន​នយោបាយ​ដោយ​គ្មាន​មូលដ្ឋាន​។ លោក​មាន​ប្រតិកម្ម​បែប​នេះ​បន្ទាប់​ពី​ការ​បើក​ជា​ផ្លូវការ នូវ​ការ​ស៊ើប​អង្កេត​ដក​តំណែង​លោក​។ លោក​ថា​ដោយ​មិន​គិត​ធ្វើការ​ដើម្បី​ឲ្យ​ជីវភាព​ប្រជាជន​អា​មេ​រិ​ក​កាន់តែ​ប្រសើរ ពួក​គេ​បែរជា​ប្រកាន់​យក​អាទិភាព​វាយប្រហារ​ខ្ញុំ​ជាមួយ​ពាក្យភូតកុហក​។

ចំណែក​កូនប្រុស​របស់​លោក​បៃ​ដិ​ន​ គឹ​លោក​ហ៊ុន​ធ័​រ បៃ​ដិ​ន ​បាន​អះអាង​ថា បិតា​លោក​មិន​ដែល​លូកដៃ​ខាង​ហិរញ្ញវត្ថុ​ក្នុង​ការ​រក​ស៊ី​​ធ្វើ​ជំនួញ​របស់ខ្ញុំ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ