ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​​ស្រវឹង​ធ្លាក់​ភ្នែក​​​​បុក​ចូល​​​ធនា​គារ​​ខេម​កូ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្តឡិចស៊ីស​​​មួយ​គ្រឿង​​​​​ ស៊េរី​​ RX300 ពណ៌ខ្មៅ ពាក់ស្លាក​លេខ ​​ភ្នំពេញ 2P-1990 ដែល​សម​​ត្ថ​កិច្ច​​អះអាង​ថា ​អ្ន​​ក​បើក​បរ​​​ស្រវឹង​ធ្លាក់​​​ភ្នែក​បាន​​បុកស្លាក​​សញ្ញា​បង្ហាញ​​ផ្លូវ​បាក់​រាប​ដល់ដី​​នៅចំណុច​កែង​មហា​វិថី​​ព្រះ​នរោត្តម ​និង​ផ្លូវ​លេខ​​​១៨៤ ស្ថិតក្នុងសង្កាត់​​​​​ផ្សារ​ថ្មីទី​​​៣ ខណ្ឌ​ដូនពេញ ​កាលពី​វេលា​ម៉ោង​​​១១​និង​​​១៥នាទី​​យប់ថ្ងៃទី​​២៣ ​ឧសភា ​​​២០១១

រាជធានីភ្នំពេញ ៖ ​រថយន្តឡិចស៊ីស​​​មួយ​គ្រឿង​​​​​ ស៊េរី​​ RX300 ពណ៌ខ្មៅ ពាក់ស្លាក​លេខ ​​ភ្នំពេញ 2P-1990 ដែល​សម​​ត្ថ​កិច្ច​​អះអាង​ថា ​អ្ន​​ក​បើក​បរ​​​ស្រវឹង​ធ្លាក់​​​ភ្នែក​បាន​​បុកស្លាក​​សញ្ញា​បង្ហាញ​​ផ្លូវ​បាក់​រាប​ដល់ដី​​នៅចំណុច​កែង​មហា​វិថី​​ព្រះ​នរោត្តម ​និង​ផ្លូវ​លេខ​​​១៨៤ ស្ថិតក្នុងសង្កាត់​​​​​ផ្សារ​ថ្មីទី​​​៣ ខណ្ឌ​ដូនពេញ ​កាលពី​វេលា​ម៉ោង​​​១១​និង​​​១៥នាទី​​យប់ថ្ងៃទី​​២៣ ​ឧសភា ​​​២០១១ ហើយជ្រុល​​​បុករបង​ដែកធ្លាយ​​ចូលក្នុង​​ធនា​គារ​​​ខេម​​កូ បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​​​ជា​ខ្លាំង​។​

សាក្សី​បាននិយាយ​​​ឱ្យសមត្ថកិច្ច​​​​​​ឱ្យ​ដឹង​ថា ​មុន​ពេលកើតហេតុ ​​មាន​រថយន្ត​​មួយគ្រឿង​ម៉ាក​ឡិចស៊ីស​​ ស៊េរី​​ RX 300 ពណ៌ខ្មៅ ​​បានបើក​ក្នុង​ល្បឿន​លឿន​​​​លើកំណាត់​មហាវិថី​ព្រះនរោត្តម​ ឆ្ពោះទៅ​​​ទិសខាងត្បូង​​ (វិមាន​ឯករាជ្យ​) ហើយ​រេ​ពេញ​ផ្លូវ​​​ដែលត្រូវ​​​បានគេអះអាង​ថា ម្ចាស់​​រថ​យន្តស្រវឹងធ្លាក់​ភ្នែក លុះ​មក​ដល់​​​កែង​ផ្លូវលេខ​​១៨៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​​​ទី​៣ ខណ្ឌ​​​ដូនពេញ ​រថយន្ត​ចាក់​កួរបត់ស្តាំ ​គោលបំណង​​ទៅទិសខាង​លិច ក៏ប៉ុន្តែ​​ជ្រុល​​ឡើង​លើ​ចិញ្ចើម​​​ផ្លូវ​បុក​​​​ស្លាក​​សញ្ញា​បង្ហាញ​​ផ្លូវ​មួយ​ដើម​បាក់​រាបដល់ដី ។ ​

រថយន្តមិន​បានឈប់​នោះទេ ​ហើយ​​​​បោល​បុក​​​របង​ដែក​ប៉ើង និង​​ចូល​ដល់​ក្នុង​ធនាគារ​​​ខេមកូ ​ទៅមុខលែង​រួច និង​បានធ្វើ​​ឱ្យ​កង​សន្តិសុខ​​​យាមធនាគារ​​ខាង​លើ​រត់ជាន់​​​ជើងគ្នា ទាំង​ព្រលឹង​ចុងសក់ ។ ​បន្ទាប់ពី​​​ចងកំហឹង​​​នឹង​ស្លាក​សញ្ញា​បង្ហាញផ្លូវ និងបោលបំបុក​​របង​ដែក​​​​រហូត​ដល់ក្នុងធនាគារ​​ទៅមុខលែង​រួច​នោះ គេ​ឃើញ​​​យុវជន​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​​បានបើកទ្វារ​​រថយន្តចេញ​មក​​​ខាងក្រៅ​​​ ប៉ុន្តែត្រូវ​​កង​សន្តិសុខ​​​យាម​ធនាគារ​​ឃាត់ខ្លួន​​មួយរយៈខ្លី​​ប៉ុណ្ណោះ ។​

សមត្ថកិច្ច​​បាន​​ឱ្យ​ដឹង​ថា​​ ម្ចាស់​​រថយន្តឡិច​ស៊ីស​​​បង្កគ្រោះថ្នាក់​​នេះត្រូវ​​គេស្គាល់​​​ឈ្មោះ​​ស៊ុត ឧត្តម ​​ភេទប្រុស ​អាយុ​​​២០​ឆ្នាំ ​​​ជានិស្សិត ​ស្នាក់​នៅ​ផ្ទះ​​លេខ​​​២០១ ផ្លូវ​លេខ​​២៧៤ សង្កាត់​វាល​វង់ ​ខណ្ឌ​​៧​មករា ។ ​​ម្ចាស់​រថយន្ត​​មានសំណាង​មិន​ត្រូវ​​បាន​នគរបាល​ជំនាញ​ឃាត់ខ្លួន​នោះទេ ​​ទុក​ឱ្យគេច​​ខ្លួន​ដោយ​សុវត្ថិភាព ហើយនៅក្នុង​​ហេតុ​ការណ៍ខាងលើ​​​មិនមានមនុស្ស​ណាម្នាក់​​​ស្លាប់ និង​របួសទេ ។​​ រថយន្ត​​​ត្រូវ​បាន​ស្ទូច​យកទៅ​ទុកនៅ​ការិយាល័យ​​នគរបាល​ចរាចរ​​ណ៍​ផ្លូវគោក នៃស្នង​ការ​ដ្ឋាន​​នគរ​បាល​រាជធានីភ្នំពេញ ៕​