មហាសន្និបាត អ.ស.ប ទាមទារឱ្យមានបទឈប់បា.ញ់មនុស្សធម៌នៅហ្គាហ្សា
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ មហាសន្និបាត អ.ស.ប កាលពីថ្ងៃទី១២ ធ្នូ ទាមទារឲ្យមានបទ
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ មហាសន្និបាត អ.ស.ប កាលពីថ្ងៃទី១២ ធ្នូ ទាមទារឲ្យមានបទ
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ មហាសន្និបាត អ.ស.ប កាលពីថ្ងៃទី១២ ធ្នូ ទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌មួយនៅជ្រោយហ្គាហ្សា។ ក៏ទោះបីដំណោះស្រាយនោះដែលអនុម័តគាំទ្រដោយប្រទេសសមាជិកជាច្រើនលើសលុប ហើយអីុស្រាអែលបោះឆ្នោតប្រឆាំងពុំមានការចាប់បង្ខំ តែវាជាការគាបសង្កត់កាន់តែខ្លាំងមួយលើអីុស្រាអែលនិងសម្ព័ន្ធមិត្តអាមេរិក។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំ អ.ស.ប លោករីយ៉ាដម៉ាន់សួរសម្ដែងការអបអរសាទរថា នោះជាសារខ្លាំងមួយរបស់មហាសន្និបាត អ.ស.ប តំណាងឲ្យទិវាប្រវត្តិសាស្ត្រមួយ។ នោះជាកាតព្វកិច្ចរួមរបស់យើងដែលត្រូវបន្តដើរលើផ្លូវនេះ រហូតទល់តែយើងអាចបញ្ចប់ការឈ្លានពានប្រឆាំងប្រជាជនយើង។
ដំណោះស្រាយរបស់់មហាសន្និបាតអ.ស.ប នេះ ត្រូវបានអនុម័តដោយសំឡេងគាំទ្រ១៥៣និងសំឡេងប្រឆាំង១០ ព្រមទាំងអនុប្បវាទ២៣ ក្នុងចំណោមប្រទេសទាំង១៩៣ជាសមាជិក។ ដំណោះស្រាយនោះទាមទារឲ្យមានបទឈប់បាញ់គ្នាមនុស្សធម៌ជាបន្ទាន់មួយ មានរយៈពេលយូរដែលអាចឈានទៅរកការបញ្ចប់ការប្រទូស្តរ៉ាយគ្នា។ បារាំងបោះឆ្នោតគាំទ្រដំណោះស្រាយនេះតែអាល្លឺម៉ង់បោះឆ្នោតអនុប្បវាទ។ ក្រៅពីអ៊ីស្រាអែលប្រទេសដែលបោះឆ្នោតប្រឆាំងមានជាពិសេស សហរដ្ឋអាមេរិក ប៉ារ៉ាហ្គាយ អូទ្រីសឬហ្គាតេម៉ាឡា។
ដំណោះស្រាយនោះដែលឆ្លើយតបសំណើរបស់អគ្គលេខាធិការអ.ស.ប ដែលខ្លាចមានការរលំរលាយទាំងស្រុងនៃរបៀបរបបសាធារណៈ ក្នុងដែនដីប៉ាឡេស្ទីនកំពុងមានសង្គ្រាម ទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ទាមទារឲ្យការពារអាយុជីវិតបណ្ដាជនសីុវិល បើកច្រកមនុស្សធម៌និងឲ្យមានការដោះលែងជាបន្ទាន់ចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ៕
ចែករំលែកព័តមាននេះ