ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​ថៃ​ម្នាក់ ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ ពី​បទ​ប្រមា.ថ​ព្រះមហាក្សត្រ

4 ខែ មុន

ថៃ ៖ សមាជិក​សភា​ស្ត្រី​ថៃ​ម្នាក់ ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ក្រោម​ច្បាប់​ប្រមាថ​

ថៃ ៖ សមាជិក​សភា​ស្ត្រី​ថៃ​ម្នាក់ ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ក្រោម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ហើយ​អាច​នឹង​បាត់បង់​កៅអី​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣​។

នាង Rukchanok Srinork ដែល​ត្រូវ​បាន​ស្គាល់ឈ្មោះ​ក្រៅ​ថា «Ice» សមាជិក​សភា​មក​ពី​គណបក្ស​ឆ្ពោះទៅ​មុខ ត្រូវ​បាន​ចោទប្រកាន់​ថា បង្ហោះ​សា​រលើ​បណ្តាញ​សង្គម X ដែល​ពី​មុន​ជា Twitter រិះគន់​របប​រាជា​និយម ហើយ​នាង​ថែម​ទាំង​ទ​ទួ​ច​ថា នាង​មិន​មាន​កំហុស​។ គណបក្ស​ឆ្ពោះទៅ​មុខ ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ បាន​ជំរុញ​ឱ្យ​មាន​កំណែទម្រង់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ប៉ុន្តែ​ព្រឹទ្ធសភា​ដែល​មិន​ជាប់​ឆ្នោត​បាន​ប្រើប្រាស់​ហេតុផល​ចម្បង​នេះ ដើម្បី​រារាំង​ការ​ប៉ុនប៉ង​របស់​គណបក្ស​ឆ្ពោះទៅ​មុខ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​។

ការ​ប្រឆាំង​នឹង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ដែល​បង្ក​ឱ្យ​មានការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ ២០២០ ដែល​អូស​បន្លាយពេល​ជា​ច្រើន​ខែ ហើយ​យោង​តាម​មេធាវី​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស ការ​ចោទប្រកាន់​ប្រហែល ២៦០​ករណី ត្រូវ​បាន​ដាក់​ក្រោម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ចាប់តាំងពី​ឆ្នាំ ២០២០​។ មនុស្ស​ប្រហែល ២​ពាន់​នាក់ ត្រូវ​បាន​កាត់ទោស​នៅ​ក្រោម​ច្បាប់​ផ្សេង​ៗ​គ្នា សម្រាប់​ការ​ចូលរួម​ក្នុង​ការ​តវ៉ា​នេះ​។ ហើយ​ជាក់ស្តែង នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ Ice ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ដោយ​តុលាការ​ទីក្រុង​បាងកក​សម្រាប់​ការ​បង្ហោះ​ចំនួន​២​ផ្សេង​គ្នា​។

សូម​ជម្រាប​ជូន​ថា Ice ទទួល​បាន​ជ័យជម្នះ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត នៅ​ក្នុង​ចំណោម​បេក្ខភាព​វ័យក្មេង​របស់​គណបក្ស​ឆ្ពោះទៅ​មុខ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែឧសភា​កន្លង​ទៅ ដោយ​នាង​បាន​ឈ្នះ​អាសនៈ​នៅ Bang Bon ដែល​ជា​មណ្ឌលបោះឆ្នោត​នៅ​ជិត​ទីក្រុង​បាងកក ហើយ​នាង​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា «Giant-Killer» ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ សម្រាប់​ការយ​កបាន​កៅអី​ពី​ទម្ងន់​ធ្ងន់​ផ្នែក​នយោបាយ​។

ឥស្សរជន​គណបក្ស​ឆ្ពោះទៅ​មុខ​មួយ​ចំនួន​ទៀត ក៏​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ផង​ដែរ ដែល​ភាគច្រើន​ជា​សកម្មជន​ដែល​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​នៅ​ឆ្នាំ ២០២០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ