ឆេះរោងចក្រគីមីមួយកន្លែងនៅថៃ និងមានស្នូរផ្ទុះយ៉ាងច្រើន
ប្រទេសថៃ ៖ រោងចក្រផលិតគីមីមួយដែលមានសារធាតុអាម៉ូនីញ៉ាក់បានឆេះកាលពីថ្ងៃទី១១ ធ្នូ នៅ
ប្រទេសថៃ ៖ រោងចក្រផលិតគីមីមួយដែលមានសារធាតុអាម៉ូនីញ៉ាក់បានឆេះកាលពីថ្ងៃទី១១ ធ្នូ នៅ
ប្រទេសថៃ ៖ រោងចក្រផលិតគីមីមួយដែលមានសារធាតុអាម៉ូនីញ៉ាក់បានឆេះកាលពីថ្ងៃទី១១ ធ្នូ នៅសាមុតប្រាកាន ជាយក្រុងបាងកកភាគខាងលិច។
ក្រោយការឆាបឆេះនោះមានស្នូរផ្ទុះជាច្រើនក្នុងតំបន់ឧស្សាហកម្មបាងពូ នាំឲ្យមានការព្រួយបារម្ភចំពោះការសាយភាយបណ្ដាផលិតផលគីមីដែលស្តុកក្នុងរោងចក្រនោះ។ សាក្សីទាំងឡាយនិយាយពីការផ្ទុះជាច្រើននិងផ្សែយហុយទៅលើអាកាស។
ពិតជាសំណាងដែលពុំមានសេចក្ដីរាយការណ៍ពីអ្នករបួសឬអ្នកស្លាប់ណាម្នាក់ឡើយ។ កម្មកររោងចក្រនោះម្នាក់ដែលចេញផុតដោយប្រផិតប្រផើយនិយាយថា រូបគេស្ដាប់ឮស្នូរផ្ទុះនាវេលាម៉ោង៦ព្រឹក ពេលគេចាកចេញផុតពីរោងចក្រក្រោយចប់ការងារ។ អណ្ដាតភ្លើងបានឆេះឃ្លាំងកន្លែងស្តុកបណ្ដាផលិតផលគីមី។ ក្រុមអ្នកពន្លត់ភ្លើងប្រើពេលប្រមាណ១ម៉ោងទើបពន្លត់បាន។ ពេលភ្លើងកំពុងឆេះមានការផ្ទុះជាច្រើននាំឲ្យរង្គើរតំបន់នោះ ហើយអណ្ដាតភ្លើងនិងផ្សែងបានជះឡើងពេលមានការផ្ទុះម្ដងៗ៕
ចែករំលែកព័តមាននេះ