ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​បា.ញ់សម្លា.ប់ខ្លួន​​ពេលដេក​ជា​មួយ​ប្រពន្ធ​ ​ខណៈ​សមត្ថកិច្ច​​នៅ​មានការ​សង្ស័យ

14 ឆ្នាំ មុន

ខេត្តរតនគិរី ៖ បុរស​ម្នាក់​​បាន​បា.ញ់​សម្លា.ប់​ខ្លួន​ឯងនឹង​កាំភ្លើង​អាកា​៤៧ ខណៈ​ពេល​កំពុង​​ដេក​​ជា​មួយ​ប្រពន្ធ នៅ​​លើ​ផ្ទះ​ចាំ​ចំការ​​​ស្ថិត​ក្នុង​ភូមិ​​កាំ​​បាក់ ឃុំ​តឺន​ ស្រុក​​​កូន​មុំ ​កាលពីវេលា ​ម៉ោង​​១១​យប់ ថ្ងៃ​ទី​២១ ឧសភា ។ ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​បុរស​ដែល​​បា.ញ់​សម្លា.ប់​ខ្លួនឯងនេះ ឈ្មោះ​​ប៊ុន ​នី អាយុ​៣៥​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​​ខេត្ត​ក្រចេះ

ខេត្តរតនគិរី ៖ បុរស​ម្នាក់​​បាន​បាញ់​សម្លាប់​ខ្លួន​ឯងនឹង​កាំភ្លើង​អាកា​៤៧ ខណៈ​ពេល​កំពុង​​ដេក​​ជា​មួយ​ប្រពន្ធ នៅ​​លើ​ផ្ទះ​ចាំ​ចំការ​​​ស្ថិត​ក្នុង​ភូមិ​​កាំ​​បាក់ ឃុំ​តឺន​ ស្រុក​​​កូន​មុំ ​កាលពីវេលា ​ម៉ោង​​១១​យប់ ថ្ងៃ​ទី​២១ ឧសភា ។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​បុរស​ដែល​​បាញ់​សម្លាប់​ខ្លួនឯងនេះ ឈ្មោះ​​ប៊ុន ​នី អាយុ​៣៥​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​​ខេត្ត​ក្រចេះ ​មក​ស្នាក់​នៅ​ធ្វើ​ចំការ​​ក្នុងភូមិ​កាំ​បាក់ ​ជា​មួយ​ឪពុក​ធម៌​ បន្ទាប់​ពី​បាន​​សែន​ព្រេន​​ប្រពន្ធ​​កាល​ពី​៤​ខែ​​មុន។ ​នាង​ជា​ប្រពន្ធ​ឈ្មោះ​ម៉ៅ ស្រីឡា អាយុ​២២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​រោង​ចក្រ​ស្ករ ​ឃុំ​ត្រមូង ស្រុក​​មេមត់ ខេត្ត​​កំពង់​ចាម ​ហើយបច្ចុ​ប្បន្ន​មាន​ផ្ទៃពោះ​​២​ខែ​ផង ។ ​បើ​តាម​ការ​ពិនិត្យ​​ធ្វើ​កោសល្យ​វិច័យ​​រ​បស់​ប៉ូលិស​ គឺ​ជា​ការ​បាញ់​​ពី​ក្បាល​ពោះ​​ធ្លាយ​ទៅ​ត្រគាក​ខាង​​ឆ្វេង​មួយ​គ្រាប់។ ​ចំពោះ​​កាំភ្លើង​អាកា៤៧ ដែល​​យក​មក​បាញ់​​សម្លាប់​​ខ្លួន​នេះ ​មាន​ស្នាម​​ឈូស​​​លេខ ហើយ​​ទំនង​កប់​ដី​ និង​ទើប​តែ​យក​មក​ប្រើ ។ ​​នៅ​កន្លែង​​​កើត​ហេតុ​​​មាន​សំបក​​គ្រាប់​មួយ និង​គ្រាប់​​ពីរ​ទៀត​មិន​ទាន់​ប្រើ​នៅ​ក្នុង​ជង្រុក​​ស្រូវ​ក្បែរ​នោះ ។

​តាម​ស្ត្រីជា​ប្រពន្ធ​បាន​ឱ្យ​ដឹង​ថា ប្តី​របស់​នាង​បាន​សម្លាប់​ខ្លួន​​ ខណៈ​ពេល​ដេក​ជា​មួយ​នាង តែ​មុន​ពេល​ចូល​ដេកគឺ​ប្តី​​នាង​បាន​ទៅ​ផឹក​ស្រា​​នៅ​ផ្ទះ​អ្នក​ជិត​​ខាង​ពីរ​បី​​ពែង។ ​ពេល​​នាង​កំពុង​ដេក​​លក់​ស្រាប់​តែ​​ឮ​សូរ​គ្រាប់​​​ផ្ទុះ​ លុះភ្ញាក់​​ឡើង​ស្រាប់​តែ​​ឃើញ​ប្តី​ត្រូវ​គ្រាប់​​កាំភ្លើង​​ស្លាប់​បាត់​​ទៅ​​​ហើយ ។ ​នាង​ជា​​ប្រពន្ធ ​បន្ត​ទៀតថា ​ទាក់​ទិន​នឹង​កាំភ្លើង​​នេះ គឺ​មុន​ពេល​​ចូល​ដេក​ប្តី​នាង​បាន​ទៅ​ខ្ចី​កាំភ្លើង​​គេទុក​ដើរ​ឆ្លុះ​សត្វ​ គឺបាញ់​ឈ្លូស​ពេល​​យប់ ។ កន្លង​មក​ប្តី​​នាង​មិន​ដែល​ដើរ​ឆ្លុះ​​សត្វ​ទេ ​ហើយក៏​មិន​ដែល​មាន​ទំនាស់ជា​មួយ​នាង ឬ​អ្នក​ដទៃ​​ដែរ ​ប៉ុន្តែ​មិន​ដឹង​ហេតុ​ដូចម្តេច ស្រាប់​តែ​មាន​រឿង​បែប​នេះ​កើតឡើង​​។

ចំណែក​​ម្ចាស់​ផ្ទះ​ចំការ​ដែល​ត្រូវជា​ឪពុក​ធម៌​​ប្តី​ប្រពន្ធនេះ​បានប្រាប់​ប៉ូលិស​ថា គាត់​បាន​ទៅ​ផឹក​ស្រា​ជា​មួយ​កូនធម៌​​ន​ៅ​ផ្ទះ អ្នក​ជិត​ខាង​​កាល​ពី​​ព្រលប់​​ហើយក៏​​​មក​ផ្ទះ​សម្រាក​មុន​ទៅ​​ដោយមិន​ដឹង​ថា ​កូន​ធម៌​នេះ​ទៅ​ឆ្លុះ​សត្វ ហើយ​មក​ផ្ទះ​វិញ​ថ្មើ​រ​ណា​ទេ ស្រាប់តែ​​ឮ​​សូរ​គ្រាប់​ផ្ទុះ​​ផ្អើល​ទាំង​យប់ ។ សូម​បញ្ជាក់ថា កន្លែង​​ដែលបុរស​ធ្វើ​អត្ត​ឃាត​និង​ប្រពន្ធ​ដេក​នោះ​នៅ​ក្បែរកន្លែង​​ឪពុក​ធម៌​​សម្រាកដែរ គ្រាន់​តែ​បាំង​វាំង​នន​ប៉ុណ្ណោះ ​នៅ​លើ​ផ្ទះ​ខ្ពស់​ពីដី។​​

អ្នក​ស្រុក​និយាយថា ​ម្ចាស់​ផ្ទះ​ដែល​ជា​ឪពុក​ធម៌​ជា​ព្រាន​ប្រមាញ់​​ជើង​ចាស់​​​ម្នាក់ប្រចាំ​ភូមិ​ មាន​ដី​ចំការ​ច្រើន​ ធ្លាប់​ដើរ​ឆ្លុះ​​សត្វ​ជា​មួយ​កូន​ធម៌​​រូប​នេះ ចុះ​ហេតុ​អ្វី​​នៅ​យប់​កើត​ហេតុ​គាត់​ប្រាប់​ប៉ូលិស​ថា កូន​ធម៌​ទៅ​ឆ្លុះ​​សត្វតែម្នាក់​ឯង ខុស​ប្រក្រតី? ចំពោះ​ការ​ធ្វើ​អត្ត​ឃាត​នេះ សមត្ថ​កិច្ច​កំពុង​ធ្វើ​​ការ​ស្រាវជ្រាវ​បន្ត​។ ឯ​សព​​ត្រូវ​បាន​បញ្ជូន​ទៅ​បូជា​នៅ​វត្ត​​ភូមិ​ថ្មី (វត្ត​​រស្មី​សាមគ្គី) ​នា​ល្ងាច​ថ្ងៃ​​ទី​២២ ឧសភា ៕