ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • សៀមរាប

ភ្ញៀវ​ទេសចរ​វៀតណាម បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​រៀង​ទី​២ បន្ទាប់​ពី​ថៃ​។ ប៉ុន្តែ​ផ្អែក​តាម​គោលនយោ​បាយ និង​ការ​ធ្វើ​បច្ចុ​ប្បន្នភាព​នៃ​កា​រត​.​ភ្ជាប់​ថ្មី​ៗ​នេះ ភ្ញៀវ​ទេស​ចរ​វៀតណាម អាច​នឹង​

ភ្ញៀវ​ទេសចរ​វៀតណាម បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​រៀង​ទី​២ បន្ទាប់​ពី​ថៃ​។ ប៉ុន្តែ​ផ្អែក​តាម​គោលនយោ​បាយ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​កា​រត​.​ភ្ជាប់​ថ្មី​ៗ​នេះ ភ្ញៀវ​ទេសចរ​វៀតណាម អាច​នឹង​ឈានមុខ​ភ្ញៀវ​ទេសចរ​ចិន និង​ថៃ ជា​ថ្មី​នៅ​ក្នុង​បញ្ជី​ភ្ញៀវ​ទេសចរ​បរទេស​នៅ​កម្ពុជា ។

ក្រោយ​ពេល​ដែល​សម្ពោធ​ដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្តសៀមរាប កំពុង​តែ​ទទួល​ជោគជ័យ ហើយ​យើង​សង្ឃឹមថា អាកាសយានដ្ឋាន​នេះ នឹង​កាន់តែ​ជួយ​ទាក់ទាញ​អ្នកទេសចរ​បរទេស​មក​កម្ពុជា​បន្ថែម​ទៀត ជា​ពិសេស​គឺ​វៀត​ណាម ។

តាម​សេចក្តីថ្លែងការណ៍​ដែល​បាន​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀត​ជេ​ត (VietJet) ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ី​វិល​តម្លៃ​ថោក​មួយ​របស់​វៀតណាម នឹង​ហោះហើរ​ត្រង់​ពី​ហាណូយ មក​ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៣​តទៅ ។

ឆ្លើយ​តប​នឹង​ការ​បង្ហើប​នេះ សម្តេច​ធិ​បតី ក៏​បាន​សម្ដែង​ការ​ស្វាគមន៍​នូវ​ផែនការ​ហោះហើរ​ត្រង់នេះ នៅ​ក្នុង​ពេល​ដែល​សម្តេច​បាន​អនុញ្ញាត​ទទួល​ជួប​លោក ង្វៀ​ន ថា​ញ់​ហ៊ុ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Sovico Group ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ VietJet ។

សម្តេច​ធិ​បតី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​នោះ​ថា ការ​ចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ និង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ២០២៣ ឆាប់​ៗ​ខាង​មុខ ដែល​នេះ​គឺជា​កា​រត​.​ភ្ជាប់​ដ៏​សំខាន់​រវាង​កម្ពុជា​-​វៀតណាម ដើម្បី​ជួយ​ទៅ​ដល់​ការ​ផ្លាស់​ប្តូរ​អ្នកទេសចរ​ទៅ​វិញ​ទៅ​មក រវាង​ប្រទេស​ទាំង​ពីរ ។

ទន្ទឹម​គ្នា​នេះ សម្តេច​ធិ​បតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​ផ្តល់​នូវ​កិច្ច​គាំទ្រ និង​សម្របសម្រួល​ចំពោះ​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន Viet​ញ​et នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ពង្រីក គោលដៅ​នៃ​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ដា​ណាំង មក​កាន់​រាជធានី​ភ្នំពេញ ក៏​ដូច​ជា ការ​ពិភាក្សា​អំពី​លទ្ធភាព​នៃ​កិច្ចសហការ​ជាមួយ​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ក្នុង​ការ​រៀបចំ​កញ្ចប់​សេវាកម្ម​ទេសចរណ៍ ដើម្បី​ជំរុញ​ការ​ធ្វើ​ដំណើរ​របស់​អ្នកទេសចរ​វៀតណាម តាម VietJet Air មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន ។

នៅ​ក្នុង​រង្វង់​១០​ខែ​ដើមឆ្នាំ ពោល​គឺ​ពី​ខែមករា មក​ដល់​ខែតុលា ឆ្នាំ​២០២៣ កម្ពុជា​បាន​ទាក់ ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៤,៤ លាន​នាក់ ហើយ​អ្នកទេសចរ​វៀតណាម ឈរ​នៅ​លំដាប់​ទី​២ ដែល​មាន​អ្នកទេសចរ​មក​លេង​កម្ពុជា ចំនួន​ជាង ៨២៦.០០០ នាក់ ។ ដូច្នេះ ប្រសិនបើ​ជើងហោះហើរ​ត្រង់​ពី​ហាណូយ មក​ខេត្តសៀមរាប​ទៀត រំពឹង​ថា ភ្ញៀវ​ទេសចរ​វៀតណាម​នឹង​ក្លាយជា​ទីផ្សារ​ទេសចរ​បរទេស​ដ៏​ធំ​ជា​ថ្មី​របស់​កម្ពុជា ។

នៅ​ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ថៃ ចូល​មក​កាន់​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ១,៥ លាន​នាក់ ដោយ​ថៃ​នៅ​ពេល​នេះ មាន​ជើងហោះហើរ​ភ្ជាប់​មក​កាន់​កម្ពុជា​ច្រើន​ជាង វៀតណាម ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ កាលពី​ឆ្នាំ​២០១៩ នៅ​មុន​ពេល​កូ​វី​ដ រីក​រាលដាល ភ្ញៀវ​ទេសចរ​វៀត​ណាម​នៅ​លំដាប់​ទី​២​ដដែល​។ ទេសចរ​ចិន​មាន ២,៣ លាន​នាក់ វៀតណាម មាន​ជាង ៩ សែន​នាក់ ខណៈ​ពេល​ដែល​ថៃ​មាន​ត្រឹមតែ​ជាង ៤ សែន​នាក់​តែ​ប៉ុណ្ណោះ ។

នៅ​ក្នុង​រយៈពេល​ដដែល​នេះ ភ្ញៀវ​ទេសចរ​កំពូល​ទាំង​១០ ដែល​ចូល​មក​កម្ពុជា គឺ ថៃ វៀតណាម ចិន ឡាវ អា​មេ​រិ​ក កូរ៉េ​ខាងត្បូង ឥណ្ឌូ​នេ​ស៊ី បារាំង អង់គ្លេស និង​ម៉ា​ឡេ​ស៊ី ។

អត្ថ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ