ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ក្លាយជា​ប្រទេស​​ផលិត​អាភៀ.ន​ធំ​ជាងគេ​ វ៉ា​ដាច់​អា​ហ្វ​ហ្គា​នី​ស្ថាន

1 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ តាម​របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១២​ ធ្នូ​ថា

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ តាម​របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១២​ ធ្នូ​ថា ប្រទេស​មីយ៉ា​ន់​ម៉ា​ ពេល​នេះ​ក្លាយជា​ប្រទេស​ផលិត​អាភៀន​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២៣ ដោយ​វ៉ា​ដាច់​អា​ហ្វ​ហ្គា​នី​ស្ថាន​កន្លែង​ដែល​ពួក​តា​លី​បង់​ហាមឃាត់​ការ​ដាំ​ដំណាំ​នោះ​។

របាយការណ៍​ចុង​ក្រោយ​របស់​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ថា អាភៀន​ដែល​ប្រើ​សម្រាប់​ផលិត​ហេ​រ៉ូ​អី​ុ​ន​ប្រមាណ​ជា​១០៨០​តោន ត្រូវ​បាន​ផលិត​នៅ​មី​យ៉ា​ន់​ម៉ា​ក្នុង​ឆ្នាំ​២០២៣ ទល់​នឹង​ត្រឹម​៧៩០​តោន​ក្នុង​ឆ្នាំ​២០២២​។ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន មានការ​ធ្លាក់​ចុះ​ការ​ផលិត​អាភៀន​មក​នៅ​ត្រឹមតែ​ប្រមាណ​ជា​៣៣០​តោន ជា​ការ​ធ្លាក់​ចុះ​ដល់​៩៥%​ក្រោយ​ការ​ហាមឃាត់​ដំណាំ​អាភៀន ដោយ​ពួក​តា​លី​បង់​ពី​ខែមេសា​ឆ្នាំទៅ​មិ​ញ​មក​។

តំបន់ត្រីកោណមាស​ជា​តំបន់​ព្រំដែន​រវាង​មី​យ៉ា​ន់​ម៉ា ឡាវ​និង​ថៃ​នៅ​តែ​ជា​កន្លែង​ផលិត​និង​រត់ពន្ធ​គ្រឿងញៀន ពិសេស​មេ​តំ​ហ្វេ​តា​មីន​និង​អាភៀន​។ របាយការណ៍​នោះ​បន្ត​ថា ការ​ធ្វើ​អាជីវកម្ម​អាភៀន​នៅ​មី​យ៉ា​ន់​ម៉ា​នាំ​ឲ្យ​បាន​ចំណូល​រវាង​ពី​១​ទៅ​២,៤​ពាន់​លាន​ដុល្លារ​ស្មើ​រវាង​ពី​១,៧%​ទៅ​៤,១%​នៃ​ផលទុនជាតិ​សរុប​របស់​ប្រទេស​។

សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​រង​ការ​បំផ្លាញ​ដោយសារ​ជម្លោះ​និង​អ​ស្ថេ​រ​ភាព​ចាប់តាំងពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​កាលពី​ឆ្នាំ​២០២១​មក នាំ​ឲ្យ​កសិករ​ជា​ច្រើន​ងាក​ទៅ​រក​ដំណាំ​អាភៀន​។ នៅ​ប្រទេស​នេះ​ជិត​៩០%​នៃ​ផៃ​ដី​ដាំ​អាភៀន​ប្រមាណ​ជា​៤១.៣០០​ហិ​កតា ស្ថិត​ក្នុង​រដ្ឋ​សាន​ភាគ​ខាងជើង​ប្រទេស ជា​តំបន់​មាន​អ​ស្ថេ​រ​ភាព​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ