ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​ស្មៅ ដងទឹក បេះ​ស្លឹក តែ​អ្នកគាំទ្រ​ព្រះ​អង្គ ច័ន្ទ មុនី ភ្លេច​យក​របស់​ម្យ៉ាង​ទៅ​វិញ​! (​វី​ដេ​អូ​)

4 ខែ មុន
  • កំពង់ចាម

មហាជន​ឆ្ងល់​ថា ហេតុ​អ្វី​អ្នកមាន​ជំនឿ​ទៅ​លើ​ព្រះ​អង្គ ច័ន្ទ មុនី បែរជា​ភ្លេច​យក​របស់​មួយ​នេះ​ទៅ​វិញ? ក្រោយ​ពី​នាំ​គ្នា​ជីក​ទាំង​ស្មៅ ដង​ទាំង​ទឹក និង​បេះ​ទាំង​ស្លឹក​ដើម​ទឹកដោះ​ជាដើម

រាជធានី​ភ្នំពេញ ៖ មហាជន​ឆ្ងល់​ថា ហេតុ​អ្វី​អ្នកមាន​ជំនឿ​ទៅ​លើ​ព្រះ​អង្គ ច័ន្ទ មុនី បែរជា​ភ្លេច​យក​របស់​មួយ​នេះ​ទៅ​វិញ? ក្រោយ​ពី​នាំ​គ្នា​ជីក​ទាំង​ស្មៅ ដង​ទាំង​ទឹក និង​បេះ​ទាំង​ស្លឹក​ដើម​ទឹកដោះ​ជាដើម​។

ប្រាកដ​ណាស់ វី​ដេ​អូ​ថ្មី​មួយ ដែល​មាន​រយៈពេល​ជាង​១​នាទី បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ កំពុង​តែ​ផ្ទុះ​ការ​វែកញែក​ពាសពេញ​បណ្តាញ​សង្គម ជុំវិញ​ទិដ្ឋភាព​ក្រោយ​ពី​ការ​និមន្ត​របស់​ព្រះ​អង្គ ច័ន្ទ មុនី មក​កាន់​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បញ្ចប់​។

តាម​រយៈ​វី​ដេ​អូ​នោះ បងប្រុស​ម្នាក់ បាន​រៀបរាប់​ដោយ​ហួសចិត្ត​យ៉ាង​ដូច្នេះ​ថា ៖ « លោកគ្រូ​ច័ន្ទ មុនី បាន​និមន្ត​ទៅ​វិញ​ហើយ ប៉ុន្តែ​បងប្អូន​ដែល​គាត់​មក​ចូលរួម ឥឡូវនេះ គាត់​ភ្លេចរបស់​ម្យ៉ាង​បងប្អូន​។ របស់​ដែល​គាត់​យក​មក​ម្នាក់​បន្តិច​ៗ ឥឡូវ​ក្លាយជា​ច្រើន​បណ្តោយ​»​។

តាម​រយៈ​វី​ដេ​អូ​ខាងលើ​នេះ​បាន​បង្ហាញ​ឱ្យ​ថា របស់​ម្យ៉ាង​ដែល​បងប្អូន​ភ្លេច​នោះ គឺ​សំរាម​។ កាក​សំណល់​សំរាម ត្រូវ​បាន​រាយ​ប៉ាយ​ពាសពេញ​ដងផ្លូវ និង​សួនច្បារ​សាធារណៈ ហើយ​ភាគច្រើន គឺជា​ថង់​ប្លា​ស្ទិ​ក ដែល​បន្សល់​ទុក​ដោយ​ក្រុម​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​មក​កាន់​ទី​នេះ ដើម្បី​បាន​ជួប​ព្រះ​ភ័​ក្រ​ព្រះ​អង្គ ច័ន្ទ មុនី ដោយ​ផ្ទាល់​តាម​ជំនឿ​.​ត​ៗ​គ្នា​។

ក្រោយ​ពី​ឃើញ​នូវ​សកម្មភាព​មិន​គួរ​គប្បី គ្មាន​ភាព​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ដែល​បង្ក​ឡើង​ពី​ក្រុម​អ្នកគាំទ្រ​ព្រះ​អង្គ ច័ន្ទ មុនី បែប​នេះ មហាជន​នៅ​ក្នុង​បណ្តាញ​សង្គម​បាន​រិះគន់​ដោយ​ចំ​ៗ​ថា «​ចង់​គោរព​អី​គោរព​ទៅ ជឿ​អី​ក៏​ជឿ​ទៅ​មិន​ហាម​ទេ ប៉ុន្តែ​សូម​ចិត្ត​រឿង​សំរាម​នឹង​មួយ ស៊ី​ហើយ ផឹក​ហើយ សូម​ប្រមូល​យក​ទៅ​វិញ​ផង​លោក​ព្រះ​!»​។ មហាជន​ម្នាក់​ទៀត​ក៏​លើក​ឡើង​ដែរ​ថា «​ក្រែង​មក​ជួប​អ្នកមាន​បុណ្យ ដើម្បី​រំដោះទុក្ខ ដើម្បី​បាន​សុខ​ចម្រើន តែបើ​មួយ​ៗ​សុទ្ធតែ​ធុន​ហ្នឹង គឺ​មក​យក​បាប​ទៅ​ផ្ទះ​វិញ​ទេ​!»​។

ស្របគ្នា​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ មហាជន​បាន​ចោទ​ជា​ច​ម្ង​ល់​ថា ហេតុ​អ្វី​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​លើ​ព្រះ​អង្គ ច័ន្ទ មុនី ដែល​កន្លង​មក នាំ​គ្នា​ជីក​ទាំង​ស្មៅ ដង​ទាំង​ទឹកស្ទឹង និង​បេះ​ទាំង​ស្លឹក​ដើម​ទឹកដោះ​ជាដើម ម្តេច​មិន​ប្រមូល​យក​កាក​សំណល់​សំរាម​ទៅ​វិញ​ផង?​។ ទោះបីជា​សំរាម​ទាំងនោះ​យក​ទៅ​ដាំទឹក​ផឹក​មិន​បាន ប៉ុន្តែ​សំរាម​ទាំងនោះ ក៏​មាន​វត្ត​មាននៅ​ក្នុង​ពិធី​ដែល​អ្នក​មានបុណ្យ​និមន្ត​មក​ដល់​ដូច​គ្នា​ដែរ​ទេ​តាស?

សូម​រម្លឹក​ផង​ដែរ​ថា រាល់​ការ​និមន្ត​របស់​ព្រះ​អង្គ ច័ន្ទ មុនី ទៅ​កាន់​ទីណា គឺ​តែងតែមាន​អ្នកមាន​ជំនឿ​មក​ប្រមូល​ម្តុំ​គ្នា​ជា​ច្រើន​។ ជាក់ស្តែង រឿង​អ្នកមាន​ជំនឿ​លើ​ព្រះ​អង្គ ដែល​ចោល​សំរាម​ផ្តេស​ផ្តាស់​បែប​នេះ មិនមែន​ទើបតែ​កើត​មាន​លើក​ទី​១​នោះ​ទេ​។

ហើយ​គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ មនុស្ស​ម្នា​ជា​ច្រើន​មក​ពី​គ្រប់​ទិស​ទី បាន​ទៅ​កាន់​តំបន់​អង្គរវត្ត ដើម្បី​ស្ដាប់​ព្រះធម៌​ទេសនា​របស់​ព្រះ​អង្គ ច័ន្ទ មុនី ព្រះសង្ឃ​ធុតង្គ ដែល​ការ​ប៉ាន់ស្មាន​ពី​ខាង​គ្រឹះស្ថាន​អង្គ​រថា មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​១៥​ម៉ឺន​នាក់ បាន​ទៅ​ដល់​អង្គរវត្ត ។ ប៉ុន្តែ​អ្វី​ដែល​មិន​គួរ​កើតឡើង​នោះ គឺ​ក្រោយ​ការ​ចាក​ចេញពី​ភ្ញៀវ​ទេសចរ បាន​បន្សល់​ទុក​នូវ​សំរាម​យ៉ាងច្រើន សម្រាប់​បង្អួត​ភ្នែក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។

តើ​ពេល​ណា​ទើប​ខ្មែរ​ចេះ​ភ្ញាក់រលឹក និង​ចេះ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ? គ្រប់យ៉ាង គឺ​ផ្តើម​ចេញពី​យើង​គ្រប់​គ្នា ចូលរួម​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​។ អត្ថបទដោយ ៖ អោម ចែតច័ន្ទណារ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ