ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ព្រមា.ន​ថា​រុ​ស្ស៊ីបន្ត​វា.យប្រហារ​លើ​គ្រប់​រណសិរ្ស

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មេបញ្ជាការ​កងទ័ពជើងគោក​អ៊ុយ​ក្រែ​ន ឧត្ដមសេនីយ​អូ​ឡេ​ក​សាន់​ដ្រ៍​សៀ​ស្គី​អ៊ី​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មេបញ្ជាការ​កងទ័ពជើងគោក​អ៊ុយ​ក្រែ​ន ឧត្ដមសេនីយ​អូ​ឡេ​ក​សាន់​ដ្រ៍​សៀ​ស្គី​អ៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​ ធ្នូ​ថា រុ​ស្ស៊ីបន្ត​វាយប្រហារ​លើ​គ្រប់​ខ្សែ​រណ​សិរ្ស​នៅ​អ៊ុយ​ក្រែ​ន​។

ឧត្ដមសេនីយ​រូប​នោះ​បន្ត​ថា សភាពការណ៍​ប្រតិបត្តិការ​យោធា​នៅ​ភាគ​ខាងកើត​ប្រទេស​នៅ​តែ​លំបាក​ខ្លាំង​។ សត្រូវ​មិន​បញ្ឈប់​ប្រតិបត្តិការ​វាយលុក​លើ​គ្រប់​រណសិរ្ស​។ រូប​លោក​និង​បណ្ដា​មេ​បណ្ដា​មេបញ្ជាការ​នៅ​ខ្សែ​រណសិរ្ស​ភាគ​ខាងកើត បាន​ធ្វើការ​វិភាគ​សភាពការណ៍​ដោយ​លម្អិត​និង​គ្រោង​ប្រកាន់​យក​ការ​ជ្រើសរើស​នានា សម្រាប់​ប្រតិបត្តិការ​នា​ពេល​ខាង​មុខ​។

តាម​តេ​ឡេ​ក្រាម​ឧត្ដមសេនីយ​អូ​ឡេ​ក សាន់​ដ្រ៍​សៀ​ស្គី​អ៊ី​ថ្លែង​ថា យើង​បាន​ធ្វើការ​សម្រេចចិត្ត​ចាំបាច់​នានា និង​ប្រកាន់​យក​បណ្ដា​វិធានការ​សម​ស្រប​ដើម្បី​ធានា​ដល់​ស្ថេ​រ​ភាព​នៃ​កិច្ច​ការពារ​របស់​យើង រក្សា​អាយុជីវិត​កង​ទាហាន​យើង​និង​ប្រើប្រាស់​គ្រាប់រំសេវ ដោយ​សម​ស្រប​។ ជា​អ្នកដឹកនាំ​កងកម្លាំង​អ៊ុយ​ក្រែ​ន​លើ​ខ្សែ​រណសិរ្ស​រវាង​ក្រុង​អា​ហ្វ​ឌី​អ៊ីវ​កា​និង​ក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ីយ៉ា ឧត្ដមសេនីយ​រូប​នេះ​បន្ត​ថា កងទ័ព​រុ​ស្ស៊ី​ចេញ​វាយប្រហារ​តិច​នៅ​ភាគ​អាគ្នេយ៍ តែ​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​។

កងទ័ព​អ៊ុយ​ក្រែ​ន​ក្រាញ​ការពារ​ក្រុង​អា​ហ្វ​ឌី​អ៊ី​វ​កា ពេល​ដែល​កងទ័ព​រុ​ស្ស៊ីវាយប្រហារ​មិន​ឈប់​ឈរ​លើ​ក្រុង​ដូ​ណេ​ត​ស្ក៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ