ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​ប្រធានាធិបតី​រុ​ស្ស៊ី ក៏​មាន​ក្នុង​ដែនដី​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ី​កាន់កា.ប់

1 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ គណៈកម្មាធិការ​បោះ​ឆ្នោត​រុ​ស្ស៊ីប្រកាស​កាលពី​ថ្ងៃ​ទី​១១​ ធ្នូ​ថា តំបន់​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​

ប្រទេស​រុ​ស្ស៊ី ៖ គណៈកម្មាធិការ​បោះ​ឆ្នោត​រុ​ស្ស៊ីប្រកាស​កាលពី​ថ្ងៃ​ទី​១១​ ធ្នូ​ថា តំបន់​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​ហ្សា​ប៉ូ​រី​ហ្ស៊ីយ៉ា ឃ័​រ​សុ​ន ដូ​ណេ​ត​ស្ក៍​និង​លូ​ហ្គា​ន​ស្ក៍ ភាគ​ខាងកើត​និង​ភាគ​ខាង​ត្បូ​អ៊ុយ​ក្រែ​ន នឹង​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុ​ស្ស៊ី​នា​ខែមីនា​២០២៤​ខាង​មុខ​នេះ​។ ការ​បោះ​ឆ្នោត​នោះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​គឹ​ដើម្បី​ឲ្យ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​បន្តអំណាច​ទៀត​។

បណ្ដា​សមាជិក​គណៈកម្មាធិការ​បោះ​ឆ្នោត​រុ​ស្ស៊ី​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ សេចក្ដីសម្រេច​លើ​បែបបទ​នៃ​ការ​បោះ​ឆ្នោត​នោះ​។ នេះ​ជា​ការ​អះអាង​របស់​លោក​នី​កូ​ឡៃ​ប៊ូ​ឡា​អ៊ី​យេ​វ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​គណៈកម្មាធិការ​នោះ​។ រុ​ស្ស៊ី​ធ្លាប់​រៀបចំ​រួច​ហើយ​ការ​បោះ​ឆ្នោត​ជា​ច្រើន ក្នុង​ដែនដី​ទាំងនោះ​ដែល​ខ្លួន​ប្រកាស​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​កាលពី​ខែកញ្ញា​ឆ្នាំ​២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ