អ៊ីស្រាអែលប្រើគ្រាប់បែ.កហ្វូស្វ័រនៅលីបង់
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ជាមួយការវិភាគលើអំបែង រដ្ឋាភិបាលអាមេរិកនិយាយកាលពីថ្ងៃ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ជាមួយការវិភាគលើអំបែង រដ្ឋាភិបាលអាមេរិកនិយាយកាលពីថ្ងៃ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ជាមួយការវិភាគលើអំបែង រដ្ឋាភិបាលអាមេរិកនិយាយកាលពីថ្ងៃទី១១ធ្នូថា ខ្លួនមានការបារម្ភលើការប្រើប្រាស់គ្រាប់បែកហ្វូស្វ័រពណ៌សផលិតដោយអាមេរិក ដោយអ៊ីស្រាអែលក្នុងឱកាសវាយប្រហារលើភាគខាងត្បូងលីបង់កាលពីខែតុលា។ ការលើកឡើងនេះរបស់រដ្ឋាភិបាលអាមេរិកកើតមាន ក្រោយការចេញផ្សាយអត្ថបទមួយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិដែលអះអាងថា អ៊ីស្រាអែលបានប្រើគ្រាប់បែកហ្វូស្វ័រពណ៌សផលិតដោយអាមេរិកលើភាគខាងត្បូងលីបង់។
លោកJOHN KIRBYអ្នកនាំពាក្យក្រុមប្រឹក្សាសនិ្តសុខជាតិរបស់សេតវិមានថ្លែងថា យើងបានឃើញអត្ថបទនោះហើយយើងពិតជាមានការបារម្ភ។ គ្រាប់បែកហ្វូស្វ័រជាអាវុធដែលធ្វើឲ្យឆេះ ដោយការប្រើប្រាស់ត្រូវបានហាមឃាត់ ប្រឆាំងបណ្ដាជនស៊ីវិលតែមិនហាម ក្នុងការប្រើប្រឆាំងបណ្ដាគោលដៅយោធាឡើយ។ នេះបើតាមអនុសញ្ញាចុះហត្ថលេខាកាលពីឆ្នាំ១៩៨០នៅក្រុងហ្សឺណែវ។
ចំណែកអង្គការលើកលែងទោសអន្តរ ជាតិ AMNESTY INTERNATIONAL អះអាងថា ខ្លួនមានភស្ដុតាងគ្រប់គ្រាន់ពីការប្រើប្រាស់ដោយខុសច្បាប់របស់អ៊ីស្រាអែលគ្រាប់បែកហ្វូស្វ័រពណ៌ស រវាងថ្ងៃទី១០ទៅ១៦តុលា និងទាមទារឲ្យមានការស៊ើបអង្កេតមួយពីបទឧក្រិដ្ឋកម្មសង្គ្រាម៕
ចែករំលែកព័តមាននេះ