ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​មិន​ប្រក្រតី​នៃ​ការ​ដេញថ្លៃ​សាងសង់​ផ្លូវ​ ដោយ​​បរា​ជ័យ​ជា​បន្តបន្ទាប់

4 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ​​ឃុំ​ចំនួន​ពីរ​ដែល​សកម្មភាព​គណៈកម្មការ​លទ្ធកម្ម​ឃុំ ក្នុង​ការ​បើក​សំណើ​ដេញថ្លៃ​សាងសង់​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​រតនគីរី​ ត្រូវ​គេ​សង្កេត​ឃើញ​ថា ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បង្ក​​ដល់​ការ​កកស្ទះ​ដំណើរការ​អភិវឌ្ឍន៍​គម្រោង​សាងសង់​ផ្លូវ​ឃុំ​ ដោយ​លើក​ផែនការដេញថ្លៃ​បរាជ័យ​ជា​បន្តបន្ទាប់ បែរជា​លេចឮ​ថា​ គម្រោង​នោះ​បានចរចាឱ្យ​​ទៅ​ក្រុមហ៊ុន​មួយ​ចុះ​កិច្ចសន្យា​អនុវត្ត​ដោយ​មិន​ឆ្លងកាត់​ការ​ប្រកាស​ដេញថ្លៃ​នោះ​ទេ​ ។…

ខេត្តរតនគិរី ៖ ​​ឃុំ​ចំនួន​ពីរ​ដែល​សកម្មភាព​គណៈកម្មការ​លទ្ធកម្ម​ឃុំ ក្នុង​ការ​បើក​សំណើ​ដេញថ្លៃ​សាងសង់​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​រតនគីរី​ ត្រូវ​គេ​សង្កេត​ឃើញ​ថា ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បង្ក​​ដល់​ការ​កកស្ទះ​ដំណើរការ​អភិវឌ្ឍន៍​គម្រោង​សាងសង់​ផ្លូវ​ឃុំ​ ដោយ​លើក​ផែនការដេញថ្លៃ​បរាជ័យ​ជា​បន្តបន្ទាប់ បែរជា​លេចឮ​ថា​ គម្រោង​នោះ​បានចរចាឱ្យ​​ទៅ​ក្រុមហ៊ុន​មួយ​ចុះ​កិច្ចសន្យា​អនុវត្ត​ដោយ​មិន​ឆ្លងកាត់​ការ​ប្រកាស​ដេញថ្លៃ​នោះ​ទេ​ ។

ទាក់ទិន​ករណី​នេះ​ដែរ​ មាននៅ​ឃុំ​សាមគ្គី ​ស្រុក​អូរ​ជុំ ​ខេត្ត​រតនគីរី​ បាន​បើក​ប្រជុំ​ដេញថ្លៃ​ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ​ឆ្នាំ​២០២៣ លើក​ទី​១ បាន​បរាជ័យ​ដោយមាន​ក្រុមហ៊ុន​តែ​មួយ​ប៉ុណ្ណោះ​ បាន​ទៅ​ដាក់​​សំណើ​ហើយ​ដំណើ​រការ​ប្រកាស​ដេញថ្លៃ​គណៈកម្មការ​មិន​អាច​ទទួល​បើក​សំណើ​បាន​ក៏​បាន​ប្រគល់​សំណើ​ជូន​ក្រុមហ៊ុន​នោះ​វិញ​ ដោយ​គណៈកម្មការ​ប្រកាស​ក្នុង​អង្គប្រជុំ​ថា ​គម្រោង​នោះ​និង​ប្រកាស​នៅ​លើកក្រោយ​ទៀត ​ដោយសារ​តែ​មូលហេតុ​សំណើ​មាន​តែ​មួយ ​ដូច្នេះ​ គណៈកម្មការ​មិន​​អាច​បើក​សំណើ​បាន​ទេ លុះត្រា​មាន​សំណើ​ចំ​នួ​នបី​ទើប​មាន​សុពលភាព​បើក​សំណើបាន​ស្រប​តាម​នីតិវិធី​លក្ខខណ្ឌ​របស់​គ​.​ជ​.​អ​.​ប​ថ្នាក់​ក្រោម​ជាតិ​ ។

កាលពី​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា ​ឆ្នាំ​២០២៣ គណៈកម្មការ​លទ្ធកម្ម​ឃុំ​បាន​បើក​ប្រជុំ​ប្រកាស​ដេញថ្លៃ​ជា​​​​លើក​​ទី២​ ​នៅ​ពេលដល់​ម៉ោង​ប្រកាស​ដេញថ្លៃ​ មាន​ក្រុមហ៊ុន​ជា​ច្រើន​ចូលរួម​ទៅ​ដាក់​សំណើ​ដេញថ្លៃ តែ​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ដាក់​សំណើ​ដេញថ្លៃ​ទៅ​ក្នុង​ប្រអប់​ទទួល​សំណើ​នោះ​ទេ​។

ហើយ​ស្រាប់តែ​លោក​មេឃុំ​សាមគ្គី ប្រកាស​ថា​ ខ្វះ​គណៈកម្មការ​ម្នាក់​ ។ គម្រោង​នោះ​ក៏​បាន
ប្រកាស​ទៅ​លើក​ក្រោយ​ទៀត​ ដែលជា​លើក​ទី​បី​ ។ តើ​នេះ​ជា​កំហុស​របស់​គណៈ​ក​ម្មា​ការលទ្ធ​កម្ម​ឃុំ​ ដែល​ជា​ម្ចាស់​គម្រោង ឬ​គម្រោង​នោះ​ ត្រូវ​បាន​ផ្អិ​ប​ទុក​ ដើម្បី​ទម្លាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ណា​ដែល​ម្ចាស់​គម្រោង​ពេញចិត្ត​ ។

តែ​រហូត​មក​ដល់​បច្ចុប្បន្ន​ គម្រោង​នោះ​មិន​ត្រូវ​បាន​ប្រកាស​នោះ​ឡើយ តែ​បែរ​លេចឮ​ថា ​គម្រោង​នោះ​បាន​ចរចា​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ចុះ​កិច្ចសន្យា​អនុវត្ត​តែ​ម្ដង​។ គម្រោង​សាងសង់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មាន​ប្រវែង ៥​គីឡូម៉ែត្រ​ទទឹង​៦​ម៉ែត្រ និង​សាងសង់​លូ​ទោលមុខកាត់​៨០​សង់ទីម៉ែត្រ ប្រវែង ១២​ម៉ែត្រ បី​កន្លែង សាងសង់​លូ​ភ្លោះ​មុខកាត់ 80​សង់ទីម៉ែត្រ ប្រវែង​១២​ម៉ែត្រ មួយ​កន្លែង​សាងសង់​លូ​ភ្កោះ​មុខកាត់ ១​ម៉ែត្រ ប្រវែង​១២​ម៉ែត្រ​ចំនួន​មួយ​កន្លែង ទីតាំង​សាងសង់​ស្ថិត​នៅ​ភូមិបរ​ញ៉ុ​ក​ឃុំ​សាមគ្គី​ស្រុក​អូរ​ជុំ តម្លៃ​ប៉ាន់ស្មាន​សរុប១៦៨.៤៦៨.៨៥៣រៀល​។

ដោយឡែក​ នៅ​ឃុំ​ការ​ឡែ​ង ស្រុក​លំ​ផាត់ ក៏​មាន​សកម្មភាព​ស្រ​ដៀង​គ្នា ​និង​ឃុំ​សាមគ្គី​នោះ​ដែរ គឺ​គម្រោង​សាងសង់​ផ្លូវ​ក្រួស​ក្រហម​ប្រវែង​៣​គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ សាងសង់​លូ​កាត់​ផ្លូវ លូ​ទោល​មុខ​0.8​ម​ម​ប្រវែង 10 ម៉ែត្រ មួយ​កន្លែង សាងសង់​លូ​ជ្រុង​ភ្លោះ​មុខកាត់ ២x៣ ម៉ែត្រ ទទឹង៦ម កំពស់ ២​ម៉ែត្រ​មួយ​កន្លែង​ ទីតាំង​ស្ថិត​នៅ​ភូមិ​សា​យ៉ស់ ​ឃុំ​កា​ឡែ​ង​ ស្រុក​លំ​ផាត់ ក្នុង​តម្លៃ​ប៉ាន់ស្មាន​សរុប​២០២.៤១០.២៥៨រៀល​គត់ ​។

ប្រភព​ពី​អ្នក​ដេញថ្លៃ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែធ្នូ ​នេះ​​ថា ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ស្មៀនឃុំ​សាមគ្គី ដែរ​ តែ​លោក​ស្មៀន​បាន​ឆ្លើយ​ថា​ កំពុង​ធ្វើ​លិខិត​ស​.​ជ​.​ណ ស្នើ​ទៅ​ខេត្ត ​ ។ ករណី​នេះ ​បើ​ធ្វើ​លិខិត
ស​.​ជ​.​ណ​ស្នើ​ទៅ​ខេត្ត​ ចាំបាច់​អី​ត្រូវ​ប្រកាស​លើ​​វ៉េន​សាយ និង​ប្រកាស​ដេញថ្លៃ​ធ្វើ​អ្វី​ទៅ​…..​?

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូបន្ត ។

អត្ថបទសរសេរ ដោយ