ខេត្តកែប ៖ អាជ្ញាធរក្រុងកែប ដឹកនាំដោយលោកគិន សុភ័ក្ត អភិបាលរងក្រុងកែប រួមទាំងមន្ត្រីជំនាញរៀចំដែនដីក្រុង កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ បានចុះមកដល់របងដែលពលរដ្ឋមួយគ្រួសារបានធ្វើរបង ហើយបាំងសំណាញ់ដែកនៅលើផ្លូវសាធាណៈប្រវែង៧០ម៉ែត្រ ស្ថិតនៅភូមិកែបសង្កាត់កែប ក្រុងកែប ខេត្តកែប ។

អាជ្ញាធរក្រុងចុះមកដល់ដីផ្លូវដើរចាស់នោះ គឺមានគម្រោងរុះរើតាមការជូនដំណឹងរបស់លោកអភិបាលក្រុងកែប គឺលោកខេង យ័ន ដោយឱ្យម្ចាស់ដីដែលធ្វើរបងរុះដោយខ្លួនឯង មិនអោយលើសពីថ្ងៃទី១១ ធ្នូ នេះឡើយ ។
តែពេលអាជ្ញាធរក្រុងចុះមករុះ ស្រាប់តែមានការលើកឡើងផ្សេងៗពីម្ចាស់ដែលបានធ្វើរបង គឺឈ្មោះវ៉ាន់ ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ និងស្ត្រីម្នាក់ទៀតឈ្មោះតាន់ យោង អាយុ៥៣ឆ្នាំ ជាម្ចាស់ដី ។

ឈ្មោះវ៉ាន់ចំរើន បាននិយាយនៅមុខអាជ្ញាធរថា ខ្លួនពិតជាធ្វើរបងចូលដីសាធារណៈប្រាកដហើយ ប៉ុន្តែការធ្វើរបងនេះ ធ្វើតាមជួររបងចាស់ទេ បើគិតទៅមិនក្រោមពីជាង២០ឆ្នាំមុនទេ ។ ឈ្មោះវ៉ាន់ ចំរើននិយាយថា ខ្លួនមិនរារាំងការរុះរបងនោះទេ តែការដាំបង្គោលបិទដោយសំណាញ់នេះ ធ្វើការពារសត្វគោមិនអោយចូលទៅស៊ីចេកដូង។
ឈ្មោះវ៉ាន់ ចំរើន និងស្ត្រីតាន់ យោង បានចង្អុលប្រាប់អាជ្ញាធក្រុង ដោយមានលោកប្រធានការិយាល៌យរៀបចំដែនដីក្រុង និងចៅសង្កាត់កែប ពិនិត្យដីមួយកន្លែងនៅជាប់ដីខ្លួនដែលគេធ្វើរបងបិទផ្លូវទាំងស្រុង រួមទាំងគេបញ្ចុះសពលើផ្លូវនោះផង ម្ដេចក៏មិនអោយគេរុះចេញ ឱ្យតែគាត់ម្នាក់ឯងរុះរើនេះហើយដែលអាជ្ញាធរអយុត្តិធរពេកហើយ ។

ដោយឡែក ប្រជាពលរដ្ឋចំនួន៥គ្រួសារទៀត ក៏មកជួបអាជ្ញាធរក្រុងដែរ ពីការអត់ផ្លូវដើរ សុំអោយមានការបើកផ្លូវទាំងអស់ ងាយស្រួលធ្វើរដំណើរ ។
លោកគិន សុភក្ត័ អភិបាលរងក្រុងកែបបានមានប្រសាសន៍ថា ការចុះរុះរើរបងត្រូវបានផ្អាកសិនដោយសារអាជ្ញាធរក្រុង មានការយោគយល់ដល់ប្រជាពលរដ្ឋ ។ ហើយម្ចាស់ដីដែលជាធ្វើរបង ក៏មិនជំទាស់អីដែរ ។

លោកគិន សុភក្ត័ អភិបាលរងក្រុងមានប្រសាសន៍ថា ការបង្ហាញរបស់ប្រជាពលរដ្ឋ ខាងក្រុងទទួលយកបាន ប៉ុន្តែអាជ្ញាធរក្រុងធ្វើជាជំហានសិន មិនអាចធ្វើតាមអ្វីដែលពលរដ្ឋចង់បាននោះទេការរុះរបងនៅតែរុះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។


ចែករំលែកព័តមាននេះ