ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ផ្តិត​មេដៃ​សុំ​ផ្លាស់​លោក អ៊ុំ រាត្រី និង​លោក​ង៉ោ ម៉េ​ង​ជ្រួ​ន ចេញពី​រឿង​ដោះស្រាយ​ដី

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​២​ភូមិ​មាន​ចំនួន​១០០​គ្រួសារ នាំ​គ្នា​ផ្តិត​មេដៃ​ស្នើ​សុំ​ឯកឧត្តម​អភិ​​សន្តិ​បណ្ឌិត ស សុខា ផ្លាស់​ប្តូ​រលោក អ៊ុំ រាត្រី និង​លោក…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​២​ភូមិ​មាន​ចំនួន​១០០​គ្រួសារ នាំ​គ្នា​ផ្តិត​មេដៃ​ស្នើ​សុំ​ឯកឧត្តម​អភិ​​សន្តិ​បណ្ឌិត ស សុខា ផ្លាស់​ប្តូ​រលោក អ៊ុំ រាត្រី និង​លោក ង៉ោ ម៉េ​ង​ជ្រួ​ន រឿង​ដោះស្រាយ​វិវាទ​ដីធ្លី ក្រោយ​ទទួល​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​២​ភូមិ​ជាង​១០០​គ្រួសារ បាន​ផ្តិត​មេដៃ​ស្នើ​សុំ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ផ្លាស់​ប្តូរ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​រឿង​ដោះស្រាយ​វិវាទ​ដីធ្លី​ទទួល​បាន​ភាព​អយុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ទំនាស់​ដីធ្លី​ដែល​កើតឡើង​រយៈពេល​ជិត​២០​ឆ្នាំ រវាង​ប្រជា​ពល​​រដ្ឋ​ជាង​១០០​គ្រួសារ​ចំនួន​២​ភូមិ មាន​ភូមិ​ចាន់​គី​រី និង​ភូមិ​ទួល​ប្រាសាទ ជាមួយ​សមាគម​អភិ​
វឌ្ឍ​ន៍​កសិកម្ម​ជាតិ ដែល​មាន​ផ្ទៃដី​១៧២​ហិ​កតា ដែល​ស្ថិត​ក្នុង​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មានជ័យ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យ និង​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត​ប​បន្ទាយ​មាន​ជ័យ និង​មន្ត្រី​ក្រោម​ឱវាទ បាន​ដោះស្រាយ​ទំនាស់​ដីធ្លី​មាន​ផ្ទៃដី​ទំហំ​១៧២​ហិ​កតា រវាង​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ ដែល​ទំនាស់​ជាមួយ​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ ដែល​ត្រូវ​បាន​ដោះស្រាយ​ដោយ​អោយ​ប្រជាពលរដ្ឋ​រស់នៅ ជាក់ស្តែង​បែង​ដី​ជា​ពីរ​ចំណែក​ជាមួយ​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​ការ​ដោះស្រាយ​ពុំ​ទទួល​បាន​ភាព​យុត្តិធម៌​ទេ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ទទួល​បាន​ភាព​អយុត្តិធម៌ ហើយ​តម្រូវ​អោយ​ប្រជាពលរដ្ឋ​ដែល​បាន​បែងចែក​ជា​ពីរ​ចំណែក​ហើយ​តម្រូវ​អោយ​បង់លុយ​ទៅ​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​១​ម៉ែត្រការ៉េ​តម្លៃ​១០ ទៅ​១២​ដុល្លារ ដែល​ដី​កាន់កាប់​ជាក់ស្តែង​ដោយ​សន្យា​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន មាន​បងប្អូន​មួយ​ចំនួន​បាន​បង់លុយ​១​គ្រួសារ មាន​រាប់​ពាន់ និង​ម៉ឺន​ដុល្លារ តែ​ពុំ​ទាន់​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​នៅឡើយ ។

អ្នកនាំពាក្យ​សាលា​ខេត្តបន្ទាយមានជ័យ​លោក សេក សុខុម ប្រធាន​មន្ទី​ព័ត៌មាន​ខេត្ត​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ចំនួន​២​ភូមិ​មាន​ភូមិ​ចាន់​គី​រី និង​ភូមិ​ទួល​ប្រាសាទ ស្ថិត​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត គឺ​មាន​ទំនាស់​រយៈពេល​ជិត​២០​ឆ្នាំ​ជាមួយ​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ ដែល​តែងតែ​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ខេត្តបន្ទាយមានជ័យ ជួយ​រក​ដំណោះស្រាយ​ដើម្បី​ទទួល​បាន​ប្លង់​កម្មសិទ្ធិ ជា​ការ​ខិតខំ​ប្រែង​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​ឯកឧត្តម ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត និង​មន្ត្រី​ក្រោម​ឱវាទ បាន​ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ​រហូត​ត្រូវ​បាន​បញ្ចប់ ហើយ​បែរជា​ប្រជាពលរដ្ឋ​ស្រែ​កថា អយុត្តិធម៌​ទៅ​វិញ ហើយ​រហូត​ស្នើ​សុំ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ផ្លាស់​ប្តូរ​ឯកឧត្តម អ៊ុំ រាត្រី និង​ឯកឧត្តម ង៉ោ ម៉េ​ង​ជ្រួ​ន បែរជា​ទទួល​បាន​ភាព​អយុត្តិធម៌​សម្រាប់​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​គឹ​ត​ពី​ការ​នឿយហត់ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ