ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី​មង្គល​សុខសាន្ត ក្រាំងធ្នង់​ សាងសង់​អត់​ច្បាប់​អាជ្ញាធរ​ឃាត់​៣​លើក​ហើយ គ្មាន​ប្រសិទ្ធភាព

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរី​មង្គល​សុខសាន្ត ក្រាំងធ្នង់ បាន​ដំណើរការ​សាងសង់ ដោយ​អត់​ច្បាប់​ហើយ ត្រូវ​

រាជធានី​ភ្នំពេញ​ ៖ បុរី​មង្គល​សុខសាន្ត ក្រាំងធ្នង់ បាន​ដំណើរការ​សាងសង់ ដោយ​អត់​ច្បាប់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ ចុះ​ណែនាំ​អោយ​សុំ​ច្បាប់ និង​ឃាត់​ជា​ច្រើន​លើក​មក​ហើយ នៅ​តែ​បន្ត​សាងសង់​ដោយ​រលូន​ ។ ​ការ​បន្ត​សាងសង់​ដោយ​អត់​ច្បាប់​នេះ​ត្រូវ​បាន​គេ​អះអាង​ថា សម្រួល​គ្នា ចប់​ហើយ ។

បុរី​ដែល​សង់​អត់​ច្បាប់​នោះ មានផ្ទះ​ប្រមាណ​ជិត​៤០​ល្វែង ស្ថិត​នៅ​ភូមិ​ត្រពាំង​សំព័រ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា បុរី​ខាងលើ បាន​ដំណើរការ​ចាក់​ដី​ និង​សាងសង់​រយៈពេល​ប្រមាណ​ជិត​២​ខែ​មក​ហើយ ត្រូវ​គេ​អះអាង​ថា បាន​សង់​ដោយ​អត់​ច្បាប់​។ នៅ​ព្រឹក​ថ្ងៃ​ទី​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ខែ ធ្នូ​ឆ្នាំ ២០២៣ អាជ្ញាធរ ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ ដោយ​អភិបាលរង​ម្នាក់ បាន​សហការ​ជាមួយ សង្កាត់​គោករ​ការ ចុះ​ទៅ​ផ្អាក​ការ​សាងសង់​និង​ណែនាំ អោយ​ម្ចាស់​សុំ​ច្បាប់​ ។​ បើ​នៅ​តែ​បន្ត​សាងសង់​ទៀត អាជ្ញាធរ នឹង​ចុះ​មក​ចាប់​យក​សម្ភា​រៈ ។​ ទន្ទឹម​នោះ អាជ្ញាធរ​ក៍បាន​ណែនាំ​អោយ​ម្ចាស់​បុរី សុំ​ច្បាប់​ស្ថាបនា​ផ្លូវ បេតុង​ និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​លក្ខ​ណៈបច្ចេកទេស​អោយ​បាន​ត្រឹមត្រូវ​ ព្រមទាំង​ណែនាំ​អោយ​ឈូស​ឆាយ សំអាត​ផ្លូវ​ផង​ដែរ​។

តាម​មន្ត្រី​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ ដែល​ចុះ​ទៅ​ផ្អាក​ការដ្ឋាន បានអោយ​ដឹង​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​អាជ្ញាធរ ខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​មក​ណែនាំ អោយ​ម្ចាស់​បុរី ផ្អាក​ការ​សាងសង់ ហើយ​ណែនាំ​អោយ​សុំ​ច្បាប់​អោយ​បាន​ត្រឹមត្រូវ​។​បើ​តាម​ទំហំ​នៃ​ការ​សាងសង់​នេះ ក្រោម​៣០០០​ពាន់​ម៉ែត្រការ៉េ​តម្រូវ​អោយ​សុំ​ច្បាប់​ត្រឹម​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​សំណង់​និង​សូ​រិ​យោ​ដី​រាជធានី​ភ្នំពេញ​។

ការ​ចុះ​ផ្អាក​ការ​សាងសង់​បុរី​នេះ ត្រូវ​បាន​មន្ត្រី​រូប​នោះ​បានអោយ​ដឹង​ថា ធ្វើ​ទៅ​តាម​ចំណារ​របស់​លោក ធឹ​ម សំ​អាន អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ។​ទោះបីជា​យ៉ាងណា​បន្ទាប់​ពី អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចេញ​ផុត​ម្ចាស់​ការដ្ឋាន នៅ​តែ​បន្ត​សាងសង់ រហូត​មក ។

បើ​តាម​ម្ចាស់​ភាគហ៊ុន បានអោយ​ដឹង​ថា ការ​ដំណើរការ​សាងសង់​នោះ ដោយ​សម្រួល​គ្នា​ចប់​ហើយ ។
លោក​ធឹ​ម សំ​អាន អភិបាល​ខណ្ឌ​ព្រែក​ព្នៅ បានអោយ​ដឹង​ថា លោក​ពុំ​ទាន់​ដឹង​ថា មានច្បាប់​ហើយ​ឬ​យ៉ាងណា​នោះ​ទេ លោក នឹង សាកសួរ​សិន ។ ​ទោះបីជា​យ៉ាងណា​​ គេ​និយាយ​ថា ប្រហែលជា​ត្រូវរ៉ូវ​គ្នា បានជា​អនុញ្ញាត​អោយ​សាងសង់​បន្ត​ទៀត ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ