ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បង្ក្រាបនិងចាប់បាន​​​បញ្ជូន​ទៅ​តុលាការក្មេង​ទំនើង​​​នៅ​​ស្រុក​រំដួល

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ដស្វាយរៀង​ ៖ ដោយអនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត ស្តី​ពី​ការ​បង្ការទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក…

ខេត្ដស្វាយរៀង​ ៖ ដោយអនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត ស្តី​ពី​ការ​បង្ការទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក មាស ធួ​ក អធិការ​នគរបាល​ស្រុក​រំដួល បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បានចំនួន០៦​នាក់ ក្នុង​ចំណោម​បក្សពួក១០​នាក់ ប​ញ្ចូ​ន​ទៅ​តុលា​ការ​ខេត្ដស្វាយរៀង នៅ​រសៀល​ថ្ងៃ​១១​ ខែធ្នូ​ ឆ្នាំ​២០២៣ ​នេះ ដែល​បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មកនៅ​ភូមិ​ចក ឃំ​ុ​កំពង់​ចក​ស្រុក​រំដួល ខេត្ដស្វាយរៀង ។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​០០ ​និង​៥៤ រំលង​អ​ធ្រា​ត្រថៃ្ង​ទី​១០ ​ខែធ្នូ​ ឆ្នាំ​២០២៣ ​មាន​ករណី​ក្មេង​ទំនើងចំនួន​ពីរ​ក្រុម ​ប្រដាប់​ដោយ​កាំបិត​ផ្គាក់ និង​ដុំ​ថ្ម​ដេញ​កាប់​គ្នា​ប្រសេចប្រសាច​ពេញ​ដងផ្លូវ​នៅ​ត្រង់​ចំណុច​ភូមិ​ចក ឃុំកំពង់​ចក ស្រុក​រំដួល ភ្លាម​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ចុះ​អន្តរាគមន៍ និង​ដេញចាប់​ក្រុម​ក្មេង​ទំនើង ក្រុម​ក្មេង​ក៏​បាន​យក​ដុំឥដ្ឋ​គប់​មក​លើ​សមត្ថកិច្ច​ដែល​ស្ទាក់​នៅ​ពី​ខាង​មុខ​ត្រូវ​ចំ​ឈ្មោះ ភី សំ​អ៊ែ​ល ភេទ​ប្រុស តួនាទី​នាយ​រង​ប៉ុស្តិ៍​ស្វាយចេក ត្រូវ​ចំ​ថ្គាម​ផ្នែក​ខាងឆ្វេង​បណ្តាល​អោយ​រង​របួសធ្ងន់ ។

នៅ​ពេល​សមត្ថកិច្ច​ស្ទាក់​បង្ក្រាបក្រុម​ក្មេង​ទំនើង​ក៏​បាន​ផ្តួល​ម៉ូតូ ហើយ​រត់គេច​ខ្លួន​បាត់ និង​បាន​បន្សល់​ទុក​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​រួម​មាន ៖ ម៉ូតូ​ចំនួន ០២​គ្រឿង​, ម៉ាក ហុងដា C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង​1k.1279​និង ម៉ាក ហុងដា C125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1L. 0552,​កាំបិត​ផ្គាក់ ១​ដើម​,​ដុំ​ថ្ម ១​ដុំ និង ស្បែកជើង ៣​គូ ។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល បាន​កសាង​សំណុំ​រឿង​និង​ប​ញ្ខូ​ន​ទៅ​តុលាការ​ខេត្ដស្វាយរៀង ចំពោះ​ជនសង្ស័យ​ចំនួន​៤​នាក់់​ទៀត​សមត្ថកិច្ច​ជំនាញ​​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ដ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ