ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​រឿង​ទាំង ៥ នេះ បើ​អ្នក​ចង់​លើកទឹកចិត្តកូនៗ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឪពុក​ម្តាយ​ភាគច្រើន ក្នុង​ចិត្ត​ចង់​ធ្វើ​រឿង​ល្អជា​ច្រើន​សម្រាប់​កូន​ៗ តែ​មិន​បាន​គិត​ថា វា​ជា​ការ​ធ្វើបាប​កូន​ទៅ​វិញ​នោះ​ទេ ។ ខាងក្រោម​នេះ គឺជា​រឿង​មួយ​ចំនួនដែល​អ្នក​គួរ​ចៀសវាង​ក្នុង​ការ​ព្យាយាម​ជំរុញ​កូន​របស់​អ្នក​ឱ្យធ្វើ​បាន​ល្អ​នៅ​ក្នុង​សាលារៀន ៖…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឪពុក​ម្តាយ​ភាគច្រើន ក្នុង​ចិត្ត​ចង់​ធ្វើ​រឿង​ល្អជា​ច្រើន​សម្រាប់​កូន​ៗ តែ​មិន​បាន​គិត​ថា វា​ជា​ការ​ធ្វើបាប​កូន​ទៅ​វិញ​នោះ​ទេ ។ ខាងក្រោម​នេះ គឺជា​រឿង​មួយ​ចំនួនដែល​អ្នក​គួរ​ចៀសវាង​ក្នុង​ការ​ព្យាយាម​ជំរុញ​កូន​របស់​អ្នក​ឱ្យធ្វើ​បាន​ល្អ​នៅ​ក្នុង​សាលារៀន ៖

១. កុំ​ប្រៀបធៀប​កូន​របស់​អ្នក​ជាមួយ​កូន​ផ្សេង​ទៀត ។ កូន​ម្នាក់​ធ្វើ​បាន​ល្អ​នៅ​ក្នុង​សាលារៀន មិន​អាច​ថា កូន​ម្នាក់​ទៀត​ធ្វើ​បាន​ដូច​គ្នា​នោះ​ទេ ទោះបីជា​ពួក​គេ​ជា​បងប្អូន​បង្កើត​ក៏​ដោយ ។ ត្រូវ​យល់​ថា ពួក​គេ​ធ្វើ​អស់ពី​សមត្ថភាព​ហើយ ។

២. កុំ​គិត​ថា ជីវិត​របស់​កូន​អ្នក​ពឹងផ្អែក​តែ​លើ​ចំណាត់ថ្នាក់​នៅ​សាលា ហើយ​កូន​របស់​អ្នក​នៅ​អាច​មាន​សុភមង្គល និង​បំពេញ​ជីវិត​បាន ទោះបីជា​ពួក​មិន​ធ្លាប់​ទទួល​បាន​លេខ ១ ឬ​លេខ ២ ក្នុង​ថ្នាក់​ក៏​ដោយ ។

៣. កុំ​ដាក់​កាលវិភាគ​ជីវិត​របស់​ពួក​គេ​ពេញ​ខ្លាំង​ពេក ចូរ​ទុក​ពេល​ឱ្យ​កូន​របស់​អ្នក​សម្រាប់​ចំណង់​ចំណូលចិត្ត ការ​សម្រាក និង​ការ​លេង​ផង ។

៤. កុំ​លើកទឹកចិត្ត​អារម្មណ៍​នៃ​ភាព​អស់សង្ឃឹម ។ កូន​របស់​អ្នក​ត្រូវ​តែ​មាន​អារម្មណ៍​ថា មាន​អំណាច មាន​ថាមពល មាន​ភាព​វិជ្ជមាន ដែល​ពួក​គេ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ផ្ទាល់ ។

៥. កុំ​ស្រឡាញ់​តែ​ពិន្ទុ កុំ​ស្រឡាញ់​តែ​ចំណាត់ថ្នាក់ ត្រូវ​មើល​លើ​ការ​ប្រឹងប្រែង​របស់​គេ​វិញ ។ កូន​របស់​អ្នក​គឺ​សំខាន់​ជាង​ចំណាត់ថ្នាក់​របស់​ពួក​គេ ។ អនុញ្ញាត​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា អ្នក​ស្រឡាញ់ និង​យកចិត្តទុកដាក់​លើ​ពួក​គេ ជា​ជាង​ថា អ្នក​ស្រឡាញ់​ពិន្ទុ​ខ្លាំង​រហូត​ខឹង​កូន ពេល​កូន​ធ្វើ​មិន​បាន​ល្អ ។ អ្នកជា​ឪពុក​ម្តាយ​ដ៏​ល្អ​ម្នាក់​ដែល​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​របស់​អ្នក ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ព្យាយាម​ទាញ​យក​តែ​អ្វី​ដែល​ល្អ​បំផុត​នៅ​ក្នុង​ខ្លួន​ពួក​គេ រវល់​តែ​គិត​ពី​ចំណាត់ថ្នាក់ រវល់​ចង់បាន​តែ​ពិន្ទុ សូម​ប្រយ័ត្ន​ថា អ្នក​បាន​ភ្លេច​កូន​របស់​អ្នក អ្នក​មិន​ប្រាស្រ័យ​ទាក់ទង​គ្នា ។ ការ​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​ពី​អ្នក គឺជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​កូន​របស់​អ្នក ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​បន្ត​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​រៀងរាល់ថ្ងៃ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕