ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សញ្ញាបត្រ​សាកលវិទ្យាល័យ​ថៃ​មួយ​បាន​បោះ​វា​ចោលតាំងពី​ថៃ​ចូល​ឈ្លានពាន​ប្រាសាទព្រះវិហារ​ឆ្នាំ​២០០៨​មក​ម្ល៉េះ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹក​ទ្ធ​សភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា សញ្ញាបត្រ​របស់​សកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​នោះ ត្រូវ​បាន​បោះ​វា​ចោល​តាំងពី​ឆ្នាំ​២០០៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹក​ទ្ធ​សភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា សញ្ញាបត្រ​របស់​សកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​នោះ ត្រូវ​បាន​បោះ​វា​ចោល​តាំងពី​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​ថៃ​លើក​កងទ័ព ចូល​ឈ្លានពាន​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​មក​ម្ល៉េះ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ៖ “​គួរ​អស់សំណើច​ណាស់ ថ្ងៃនេះ​ខ្ញុំ​លឺ​ថា សាកលវិទ្យាល័យ​ថៃ​មួយ​នោះ ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ​ផង បាន​បោះ​ឆ្នោត​ដកហូត​សញ្ញាបត្រ​ពី​ខ្ញុំ​! ។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អ្នក​វិញ​ថា អ្នក​មិនបាច់​ដក​ចេញ​សញ្ញាបត្រ​ពី​ខ្ញុំ​នោះ​ទេ ព្រោះ​ខ្ញុំ បាន​បោះ​វា​ចោល​ចូល​ក្នុង​បង្គន់​តាំងពី​ឆ្នាំ​២០០៨ នៅ​ពេល ដែល​ថៃ​លើក​កងទ័ព ចូល​ឈ្លានពាន​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​មក​ម្ល៉េះ ! សញ្ញាបត្រ​របស់​អ្នក គ្មាន​តម្លៃ​ណាមួយ​សម្រាប់​ខ្ញុំ​រក្សា​ទុក​នោះ​ទេ​” ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ បាន​បញ្ជាក់​បន្ថែម​ថា ៖ ខ្ញុំ​មិន​មាន​មោទនភាព​ណាមួយ ចំពោះ​ក្រដាស​សញ្ញាបត្រ​មួយ​សន្លឹក​របស់​អ្នក​នោះ​ឡើយ​។ ខួរក្បាល​របស់ ហ៊ុន សែន មិនមែន​កើត​ចេញពី​សាលា​របស់​អ្នកឯង​នោះ​ទេ ខួរក្បាល​របស់ ហ៊ុន សែន គឺ​កើត​ចេញពី​ការ​បង្រៀន​របស់​ប្រជាជន​ខែ្ម​រ និង​សាលារៀន​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ