ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រីទី១នៃកម្ពុជា ជូនពរ​វីរកងទ័ពខ្មែរទាំងអស់ សូមឆាប់ជាសះស្បើយគ្រប់ៗគ្នា

18 ម៉ោង មុន

រាជធានីភ្នំពេញ៖ ស្ដ្រីទី១នៃកម្ពុជា បានជូនពរដល់វីរកងទ័ពខ្មែរទាំងអស់ សូមឆាប់ជាសះស្បើយគ្រប់ៗគ្នា។ យោងតាមបណ្តាញសង្គមផ្លូវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឱ្យដឹងថា…

រាជធានីភ្នំពេញ៖ ស្ដ្រីទី១នៃកម្ពុជា បានជូនពរដល់វីរកងទ័ពខ្មែរទាំងអស់ សូមឆាប់ជាសះស្បើយគ្រប់ៗគ្នា។

យោងតាមបណ្តាញសង្គមផ្លូវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត
និងក្រុមការងារបានចុះមកសួរសុខទុក្ខកងទ័ពរងរបួសធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនបន្តមកពីតាមបណ្ដាមន្ទីរពេទ្យនានា មកសម្រាកព្យាបាលនិងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ​នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង។

​«សូមគោរពជូនពរបងប្អូនវីរកងទ័ពខ្មែរទាំងអស់សូមឆាប់ជាសះស្បើយគ្រប់ៗគ្នា»។ នេះជាប្រសាសន៍របស់​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ