ខេត្តកែប៖ ប្រជាពលរដ្ឋ និងពលករដែលបានធ្វើចំណាកស្រុក ក៏ដូចជាជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ មកដល់ក្រុងកែប ខេត្តកែប ប្រមាណជិត១០០នាក់។
យោងតាមរដ្ឋបាលខេត្តកែប បានឱ្យដឹងថាដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងពលករនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ និងពលករដែលបានធ្វើចំណាកស្រុក ក៏ដូចជាជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលបានធ្វើមាតុភូមិនិវត្តន៍ នៅសាលាក្រុងកែប ខេត្តកែប ចំនួន ២៦គ្រួសារ ស្មើនឹង ៨២នាក់។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍ទាំងអស់ឱ្យស្វែងរកការងារធ្វើ និងប្រកបមុខរបរនៅស្រុកកំណើតយើងវិញ ព្រោះនៅខេត្តកែប ក៏ដូចជាខេត្តជិតខាងរបស់យើងក៏មានការងារជាច្រើនកន្លែងសម្រាប់បងប្អូនធ្វើ៕
ចែករំលែកព័តមាននេះ