ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរ បង្ហាញបំណងស្វែងរកការងារធ្វើ​ក្នុងស្រុកនិងលែងត្រឡប់​ថៃទៀតហើយ

16 ម៉ោង មុន

ខេត្តបាត់ដំបង៖ ពលករ បង្ហាញបំណងស្វែងរកការងារធ្វើនៅក្នុងស្រុកខ្មែរ និងលែងត្រឡប់ទៅធ្វើការនោះប្រទេសថៃទៀតហើយ។ ជាមួយគ្នានេះពលករខ្មែរ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានភាពកក់ក្ដៅនៅពេលដែលមកដល់ស្រុកកំណើតវិញទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល។ យោងតាមរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែសីហា…

ខេត្តបាត់ដំបង៖ ពលករ បង្ហាញបំណងស្វែងរកការងារធ្វើនៅក្នុងស្រុកខ្មែរ និងលែងត្រឡប់ទៅធ្វើការនោះប្រទេសថៃទៀតហើយ។

ជាមួយគ្នានេះពលករខ្មែរ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានភាពកក់ក្ដៅនៅពេលដែលមកដល់ស្រុកកំណើតវិញទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល។

យោងតាមរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ​ពលករខ្មែរជាច្រើននាក់បន្ថែមទៀតបានបន្តចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ដោយមានការសម្របសម្រួល និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់។

ទន្ទឹមនឹងនេះ ពលករខ្មែរថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ។

​សូមជម្រាបជូនថា ​ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥​ បានអំពាវនាវសាជាថ្មីម្តងទៀត ឱ្យ​ពលករដែលទើបត្រលប់មកពីថៃសូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា។​
​​
ជាមួយគ្នានេះ លោកជំរុញឱ្យ​​ពលករខ្មែរដែលទើបមកពីថៃ ស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ