ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធីបង្ហាញ​​ម៉ូដ​សក់​​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្នុងគោលបំណង​ផ្សព្វផ្សាយ​​នូវវិធីថែរក្សា​​​ និង​តុបតែង​​ម៉ូដសក់​​​បែប​អន្តរជាតិ​​​កាលពីពេ​លថ្មីៗ​នេះ ​​ក្រុមហ៊ុន​​​មី​ដាស (Midas) បានរៀបចំ​​នូវ​កម្មវិធី Hair Party ឬ​រាត្រីសក់​​​​ពណ៌ស្វាយ​​នៅរាជធានីភ្នំពេញ ​​ដោយមានការ​ចូលរួម​​ពីភ្ញៀវ​​អាជីវ​ករ​​ ពាណិជ្ជ​ករ​​ជាតិ និងអន្តរជាតិ​​​​ជាច្រើន​​កុះករ​។​ កញ្ញា​​ផល​គុណ ​តំណាង​ក្រុមហ៊ុន ​Midas បាន​និយាយ​​​​ថា ​​ដោយសារ​​កម្រិត​​ជីវ​ភាព​របស់​​ប្រជា​ពលរដ្ឋ​​​​កម្ពុជាកាន់​តែ​មាន​​ ភាពល្អ​ប្រសើរ​នោះ តម្រូវ​​​ការ​នៃ​​ការថែរក្សា​​ និង​​តុប​​តែង​​​សក់​ជា​ពិសេស​​ការព្យាបាល​សក់​ក៏កាន់តែ​មានការ​​កើន​ឡើង​​​ គួរ​​ឱ្យ​​កត់សម្គាល់​​ផងដែរ ។

រាជធានីភ្នំពេញ ៖ ​ក្នុងគោលបំណង​ផ្សព្វផ្សាយ​​នូវវិធីថែរក្សា​​​ និង​តុបតែង​​ម៉ូដសក់​​​បែប​អន្តរជាតិ​​​កាលពីពេ​លថ្មីៗ​នេះ ​​ក្រុមហ៊ុន​​​មី​ដាស (Midas) បានរៀបចំ​​នូវ​កម្មវិធី Hair  Party ឬ​រាត្រីសក់​​​​ពណ៌ស្វាយ​​នៅរាជធានីភ្នំពេញ ​​ដោយមានការ​ចូលរួម​​ពីភ្ញៀវ​​អាជីវ​ករ​​ ពាណិជ្ជ​ករ​​ជាតិ និងអន្តរជាតិ​​​​ជាច្រើន​​កុះករ​។​ កញ្ញា​​ផល​គុណ ​តំណាង​ក្រុមហ៊ុន ​Midas បាន​និយាយ​​​​ថា ​​ដោយសារ​​កម្រិត​​ជីវ​ភាព​របស់​​ប្រជា​ពលរដ្ឋ​​​​កម្ពុជាកាន់​តែ​មាន​​ភាពល្អ​ប្រសើរ​នោះ តម្រូវ​​​ការ​នៃ​​ការថែរក្សា​​ និង​​តុប​​តែង​​​សក់​ជា​ពិសេស​​ការព្យាបាល​សក់​ក៏កាន់តែ​មានការ​​កើន​ឡើង​​​គួរ​​ឱ្យ​​កត់សម្គាល់​​ផងដែរ ។

ដូច្នេះ​​ហើយទើបក្រុមហ៊ុន Midas បានធ្វើ​ការ​​ជ្រើស​រើស​​​​នូវការ​នាំចូល​​ផលិត​ផល​ម៉ាក​​​​ Bioline ដែលមានគុណភាព​ខ្ពស់ ដើម្បី​​​​ឆ្លើយ​តប​​​នឹង​​​តម្រូវ​ការ​របស់​អតិថិជន ។​ ព្រមទាំង​​ធ្វើ​ការ​បង្ហាញ​​​ផលិត​ផល Bioline នោះ​តាមរយៈ​កម្មវិធី​រាត្រី​​​សក់​ពណ៌ស្វាយ​​តែម្តង ។ ​​​កម្មវិធី​​នោះ​​​​​​​បាន​ការ​អញ្ជើញ​​​ចូលរួមពី​លោក Kelvin Chan ដែលជា​​អ្នក​ជំនាញ​​ផ្នែក​​សក់​ដ៏​ល្បី​​​នៅ​ប្រទេស​​តៃវ៉ាន់ ​មក​បង្ហាញ​​អំពី​​បទ​ពិសោធន៍​ការ​ថែ​ទាំ​​សក់ និង​​ការ​រចនា​​ម៉ូដ​​សក់​ផងដែរ ។

នាង​បញ្ជាក់​ថា ផលិតផល Bioline កំពុង​​ទទួល​បាន​ការ​គាំទ្រ​​​ និង​ចរាចរ​នៅ​​តាម​បណ្តា​ប្រទេស​​ចំនួន​​​​៣២ និង​ទទួល​​បាន​វិញ្ញា​បន​បត្រ GMP បញ្ជាក់​គុណ​ភាព។​ ​Bioline ជា​ផលិត​​ផលនៃ​ប្រទេស​​ម៉ា​ឡេ​ស៊ី ​ហើយត្រូវ​បាន​នាំ​ចូល​មក​​​ចែកចាយ​ក្នុង​ព្រះរាជា​ណាចក្រ​​កម្ពុជា​​ដោយ​​ក្រុម​ហ៊ុន Midas ​។​
គេគិត​ថា ​ផលិតផល Bioline អាច​ជា​​​មុខ​ទំនិញ​ដែលនឹង​​​ធ្វើការ​​ប្រកួត​ប្រជែង​​ជាមួយ​ផលិត​ផល​​ជាច្រើន​​ទៀត​ដែល​កំពុង​វត្តមាន​លើ​ទីផ្សារ​​កម្ពុជា ៕