ជនអន្តោប្រវេសន៍ជិត៧ពាន់នាក់ចាកចេញពីទុយនីស៊ី ត្រូវបានឃាត់ខ្លួននាឆ្នាំនេះ
ប្រទេសទុយនីស៊ី ៖ ប្រទេសទុយនីស៊ី និងលីប៊ីជាចំណុចចាកចេញសំខាន់ សម្រាប់ពួកអន្តោប្រវេសន៍
ប្រទេសទុយនីស៊ី ៖ ប្រទេសទុយនីស៊ី និងលីប៊ីជាចំណុចចាកចេញសំខាន់ សម្រាប់ពួកអន្តោប្រវេសន៍
ប្រទេសទុយនីស៊ី ៖ ប្រទេសទុយនីស៊ី និងលីប៊ីជាចំណុចចាកចេញសំខាន់ សម្រាប់ពួកអន្តោប្រវេសន៍ច្រើនពាន់នាក់ដែលប៉ងមកកាន់អឹរ៉ុប។ អ្នកនាំពាក្យម្នាក់របស់កងឆ្មាំជាតិទុយនីស៊ីគូសបញ្ជាក់កាលពីថ្ងៃទី៩ ធ្នូ ថា ជនអន្តោប្រវេសន៍ជិត៧០.០០០នាក់ ត្រូវបានឃាត់ខ្លួនក្នុងឆ្នាំនេះពេលពួកគេប៉ងធ្វើដំណើរផ្សងព្រេងកាត់សមុទ្រមេឌីទែរ៉ាណេចេញពីទុយនីស៊ីមកកាន់ប្រទេសអ៊ីតាលី។ នេះជាចំនួនកើនជាងទ្វេដងបើប្រៀបទៅនឹងកាលពីឆ្នាំទៅមិញ។
អ្នកនាំពាក្យរូបនោះបន្តថា រយៈពេល១១ខែមកនេះចំនួនជនអន្តោប្រវេសន៍លួចលាក់ ដែលឃាត់ខ្លួនដោយអាជ្ញាធរទុយនីស៊ី មានដល់៦៩.៩៦៣នាក់ទល់នឹង៣១.២៩៧នាក់ក្នុងដំណាក់កាលដូចគ្នានេះនៃឆ្នាំ២០២២។ ក្នុងចំនួននោះ៧៧,៥%ជាជនបរទេសភាគច្រើនមកពីអាហ្វ្រិកហើយក្រៅពីនេះជាជនជាតិទុយនីស៊ី៕
ចែករំលែកព័តមាននេះ