រាជធានីភ្នំពេញ ៖ នារីម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសារ ហើយដេញកាប់ប្តីរត់ចេញពីផ្ទះអស់១យប់ ។ ការធ្វើអត្តឃាតនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលលេខ១០ ដីឡូត៍លេខ៩៣ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីដែលគិតខ្លីឈ្មោះ សុខ ស្រីណែត អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ តាមនគរបាលបានអោយដឹងថា នារីរូបនោះបានចងកសម្លាប់ខ្លួននឹងខ្សែកាបូបជាប់នឹងចំរឹងដែកបង្អួច ដោយដាក់គន្លឹះពីក្នុងហើយស្លាប់បាត់បង់ជីវីត នៅក្នុងបន្ទប់ជួលបន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសារ ។
តាមបុរសជាប្ តីឈ្មោះស៊ុន បញ្ញា អាយុ២៣ឆ្នាំ បានឲ្យដឹងថា រូបគេ២នាក់ប្តីប្រពន្ធបានរស់នៅជាមួយគ្នារយៈពេលជាង៣ឆ្នាំមកហើយ តែមិនបានរៀបការនោះទេ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ពេលភ្ញាក់ពីដេកក៍មានការឈ្លោះប្រកែកគ្នា ហើយប្រពន្ធបានយកកាំបិតដេញកាប់ទើបខ្ញុំបានរត់ចេញផ្ទះទៅស្នាក់នៅផ្ទះបងប្អូន។
តាមព័ត៌មានអោយដឹងទៀតថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣បុរសជាប្តី ក៏បានវិលត្រឡប់ទៅផ្ទះវិញគោះទ្វារហៅប្រពន្ធមិនឆ្លើយ ក៏បានប្រាប់ម្ចាស់ផ្ទះ និងបានគាស់បើកបង្អួចតែឃើញនារីប្រពន្ធចង.កខ្លួនស្លាប់បាត់ទៅហើយ ។
តាមស្ត្រីឈ្មោះ ញ៉ែម ខាត់ណា អាយុ៦២ឆ្នាំ ជាម្ចាស់ផ្ទះបានឲ្យដឹងថា ប្ដីប្រពន្ធជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅរយៈពេលប្រមាណជាងកន្លះឆ្នាំមកហើយ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ប្ដីប្រពន្ធបានឈ្លោះទាស់ទែងគ្នា ហើយប្រពន្ធបានយកកាំបិតដេញកាប់ប្ដី រត់ចេញពីផ្ទះមិននឹកស្មានថា ប្រពន្ធសំងំចងកសម្លាប់ខ្លួនបែបនេះ។
នៅក្នុងបន្ទប់មានម៉ូតូ១គ្រឿងម៉ាកNEXពាក់ស្លាកលេខភ្នំពេញ 1KH-3327 មានស្នាមបែកកុងទ័រម៉ូតូ, បែកស្តុបខាងក្រោយ, វៀចស្លាកលេខ ដែលគេសង្ស័យ ថា ម៉ូតូ ត្រូវនារីរូបនោះ ខឹងកាប់ប្តីមិនបានក៏បានកាប់បំផ្លាញម៉ូតូ ដើម្បីបញ្ចេញកំហឹងរួចចងកសម្លាប់ខ្លួនឯងតែម្តង។ទោះបីជាយ៉ាងណាគេពមដឹងថា ប្តីប្រពន្ធ២នាក់មានទំនាស់គ្នារឿងអ្វីឡើយ ៕
ចែករំលែកព័តមាននេះ