ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ​ជំរុញ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់ ស្របពេល​ជំងឺ​ផ្លូវដង្ហើម​កើនឡើង​ខ្លាំង

10 ខែ មុន

(ចិន)៖ អត្រានៃការឆ្លងជំងឺផ្លូវដង្ហើមកាន់តែកើនឡើង ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយ ដោយតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ នៅទីសាធារណៈ…

(ចិន)៖ អត្រានៃការឆ្លងជំងឺផ្លូវដង្ហើមកាន់តែកើនឡើង ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយ ដោយតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ នៅទីសាធារណៈ  និងកន្លែងនានាមានហានិភ័យខ្ពស់នៃការឆ្លង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន shanghai Daily នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងដែលបានបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់CDC ចិន តម្រូវឱ្យអ្នកដែលមានជំងឺផ្លូវដង្ហើម ឬអ្នកដែលមានរោគសញ្ញាពាក់ព័ន្ធត្រូវពាក់ម៉ាស់ នៅពេលចេញទៅទីសាធារណៈ  ក្នុងផ្ទះ ឬនៅជិតអ្នកដទៃ នៅចម្ងាយតិចជាង ១ម៉ែត្រ។ ពាក់នៅពេលទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងព្យាបាល អ្នកអមដំណើរ ឬសួរសុខទុក្ខអ្នកជំងឺ។ អ្នកខាងក្រៅដែលចូលទៅកន្លែងដែលក្រុមងាយរងគ្រោះប្រមូលផ្តុំ ដូចជាមណ្ឌលថែទាំ កន្លែងសុខុមាលភាពសង្គម ឬកន្លែងថែទាំកុមារ ក៏តម្រូវឱ្យពាក់ម៉ាស់ផងដែរ។

បន្ថែមពីលើនេះ ក្នុងអំឡុងពេលនៃការកើនឡើងនៃជំងឺឆ្លងផ្លូវដង្ហើម ផ្នែក វិស័យវេជ្ជសាស្ត្រ សេវាម្ហូបអាហារ ការសម្អាត សន្តិសុខ និងអ្នកបម្រើសេវាសាធារណៈផ្សេងទៀតនៅក្នុងកន្លែងសំខាន់ៗដូចជា មណ្ឌលថែទាំមនុស្សចាស់ កន្លែងសុខុមាលភាពសង្គម កន្លែងថែទាំកុមារ និងសាលារៀនក៏ត្រូវពាក់ម៉ាស់ផងដែរ។  

ការប្រកាសខាងលើពីទីភ្នាក់ងារគ្រប់គ្រងជំងឺរបស់ប្រទេសចិន ត្រូវបានធ្វើឡើងក្នុងបរិបទដែលអត្រាកើតជំងឺផ្លូវដង្ហើមក្នុងប្រទេសកើនឡើងក្នុងរដូវរងារ។ 

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិចិន លោក Mi Feng បានបញ្ជាក់ថា ជំងឺផ្លូវដង្ហើមដែលឆ្លងបង្កឡើងដោយវីរុស ឬបាក់តេរីថ្មី ត្រូវបានគេកំណត់អត្តសញ្ញាណក្នុងរដូវរងា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ