ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ត្រៀម​បញ្ជូន​ចិន​៩​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​កា​.​ប់​ចា​.​ក់​គ្នា​កណ្តាលរាត្រី

7 ខែ មុន
  • ភ្នំពេញ

នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ​សំណុំរឿង​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៩​នាក់​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​ករណី​

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ​សំណុំរឿង​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៩​នាក់​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា​កណ្តាលរាត្រី ក្នុង​ទីក្រុង​ភ្នំពេញ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​២២​និង​៣០​នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​បឹង​កេងកង​ទី​១ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ទោ វុ​ឌ្ឍ ផូ​សារ​វ័​ន្ត អធិការ​នគរបាល​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា (​ប្រើ​កាំ​បិ​.​ត​បុ័ងតោ​កា​.​ប់​បង្ក​របួស​ស្នាម​) នៅ​ចំណុច​ផ្លូវ​ព្រះ​មុន្នី​វង្ស កែង​ផ្លូវ​៣៩២ ស្ថិត​ក្នុងភូមិ​៩ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។

ជនសង្ស័យ​ទាំង​៩​នាក់​ដែល​ឃាត់ខ្លួន​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ WU TSUNG HING ភេទ​ប្រុស សញ្ជាតិ​ចិន​។ ២- ឈ្មោះ LAZARE ភេទ​ប្រុស សញ្ជាតិ​កាំ​ម៉ូ​រ៉ូ​ន​។ ៣- ឈ្មោះ YANG SHANG LIN ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៤- ឈ្មោះ LIN WEI TING ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៥- ឈ្មោះ WU TING SHENG ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៦- ឈ្មោះ CHEN YU SHANG ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៧- ឈ្មោះ HUANG YU CHEN ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៨- ឈ្មោះ WEI MIN KAI ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៩- ឈ្មោះ ឈិ​ន ម៉េ​ង ភេទ​ប្រុស សញ្ជាតិ​ចិន​។

ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​បាន រួម​មាន ៖ ទូរស័ព្ទ​ដៃ​ចំនួន​៩​គ្រឿង​,​កាំ​ភ្លើ​.​ង​ខ្លី​១​ដើម ម៉ា​កឡុក​១៩ ពណ៌​ខ្មៅ បង់​ចំនួន​១ គ្រាប់​កាំ​ភ្លើ​.​ង​ចំនួន​១០​គ្រា​.​ប់​, កាបូបស្ពាយ​ចំហៀង​១, អត្តសញ្ញាណ​ប័​ណ្ឌ​ខ្មែរ​១, កាត​គ្រី​សម្គាល់​រថយន្ត​១, ប័ណ្ណបើកបរ​១, ប័ណ្ណ​សម្គាល់​ការងារ​១, កាត​ធនាគា​ចំនួន​៥, កាត​កាន់កា​.​ប់​កាំ​ភ្លើ​.​ង​១ និង​ប្រាក់​ចំនួន​១៥០០​ដុល្លារ​។

ជនសង្ស័យ រួម​និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ