ជំនួបមួយនៅលីគកំពូលអេស្ប៉ោញត្រូវរំសាយចោល បន្ទាប់ពីអ្នកគាំទ្រម្នាក់ស្លា.ប់
អេស្ប៉ាញ ៖ ការប្រកួតក្របខណ្ឌ La Liga រវាងម្ចាស់ផ្ទះ Granada ទល់នឹងក្រុម Athletic Bilbao នៅកីឡ
អេស្ប៉ាញ ៖ ការប្រកួតក្របខណ្ឌ La Liga រវាងម្ចាស់ផ្ទះ Granada ទល់នឹងក្រុម Athletic Bilbao នៅកីឡ
អេស្ប៉ាញ ៖ ការប្រកួតក្របខណ្ឌ La Liga រវាងម្ចាស់ផ្ទះ Granada ទល់នឹងក្រុម Athletic Bilbao នៅកីឡដ្ឋាន Nuevo Los Carmenes ត្រូវបានរំសាយចោល បន្ទាប់ពីអ្នកគាំទ្រម្នាក់ស្លាប់នៅកៅអីទស្សនា។
ការប្រកួតសប្តាហ៍ទី១៦ នៃក្របខណ្ឌ La Liga កាលពីថ្ងៃទី១០ ខែធ្នូ កន្លងទៅ ត្រូវបានផ្អាកបន្ទាប់ពីលេងបានតែ១៧នាទីប៉ុណ្ណោះ នៅពេលក្រុមភ្ញៀវ Athletic Bilbao កំពុងនាំមុខលទ្ធផល ១-០ ដែលសម្រេចបានដោយខ្សែប្រយុទ្ធ Inaki Williams បន្ទាប់ពីអ្នកគាំទ្រម្នាក់បានគាំងបេះដូង ហើយក្រុមគ្រូពេទ្យត្រូវចំណាយពេលសង្គ្រោះជនរងគ្រោះ ។
ទោះយ៉ាងណាក៏ដោយ មួយម៉ោងក្រោយមក អ្នកគាំទ្ររូបនេះត្រូវបានបញ្ជាក់ថា ស្លាប់បាត់បង់ជីវិត ហើយជាមួយនឹងដំណឹងដ៏រន្ធត់នេះ ក្រុមទាំងពីរបានយល់ព្រមរំសាយការប្រកួតចោលតែម្តង។
ក្រោយមក La Liga ក៏បានបញ្ជាក់ជាផ្លូវការនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកួតត្រូវរំសាយចោល ដោយសារតែការស្លាប់ដ៏សោកសៅរបស់អ្នកគាំទ្រម្នាក់ ខណៈដែលការប្រកួតរវាងក្រុមទាំងពីរនឹងរៀបចំឡើងវិញនៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី ១១ ខែ ធ្នូ។
ក្លិប Granada បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ជនរងគ្រោះ ដោយរួមទាំងមានក្លិបអេស្ប៉ាញជាច្រើនផ្សេងទៀត ក៏បានបង្ហោះសាររំលែកទុក្ខនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេផងដែរ។ អ្នកចាំទី Unai Simon របស់ក្រុម Athletic Bilbao ត្រូវបានអ្នកគាំទ្រក្រុម Granada ទះដៃសាទរ បន្ទាប់ពីវ័យ២៦ឆ្នាំរូបនេះ បានជួយផ្តល់ដំណឹងដល់ក្រុមមន្ត្រីអំពីឧប្បត្តិហេតុនៅកន្លែងអង្គុយទស្សនា៕ (ប្រភព ៖ BBC និង France24)
ចែករំលែកព័តមាននេះ