ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ទៀត​ហើយ​នៅ​អា​មេ​រិ​ក ​ស្លា.ប់​យុវជន​៣​នាក់

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម​ប៉ូលិស​មូលដ្ឋាន​ថា យុវជន​៣​នាក់​បាន​ត្រូវ​ស្លា.ប់​និង​ម្នាក់​ទៀត​រង​របួស

សហរដ្ឋអាមេរិក ៖ តាម​ប៉ូលិស​មូលដ្ឋាន​ថា យុវជន​៣​នាក់​បាន​ត្រូវ​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស ដោយសារ​ការ​បាញ់ប្រហារ​មួយ​កាលពី​យប់​ថ្ងៃ​ទី​៩​ធ្នូ​នៅ​ក្រុង​អ​ត្ល​ង់​តា​រដ្ឋ​ច​ច​ជៀ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង​អាត្ល​ង់​តា​គូសបញ្ជាក់​ថា ជន​រង​គ្រោះ​៣​នាក់​ជា​យុវជន​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ​បាន​ស្លាប់​នៅ​នឹង​កន្លែង ហើយ​អ្នក​ទី​៤​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ដែល​ដកស្រង់​ប្រភព​ប៉ុ​ូ​លិ​ស​លើក​ឡើង​ថា ឧប្បត្តិហេតុ​បាញ់ប្រហារ​នោះ​ទាក់ទិន​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន​។ អ្នក​ស្លាប់​ទាំងអស់​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ ហើយ​ក៏​មិន​ទាន់​មាន​ព័ត៌មាន​ណាមួយ​ទាក់ទិន​នឹង​ខ្មាន់កាំភ្លើង​នៅឡើយ​ដែរ​។ គិត​មក​ដល់​ថ្ងៃ​ទី​៩​ធ្នូ​នៃ​ឆ្នាំ​នេះ នៅ​សហរដ្ឋអាមេរិក កើត​មានការ​បាញ់ប្រហារ​ដល់​៦៣៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ