ឮសម្លេងផ្ទុះ ក៏រត់ស្ទុះទៅមើល ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះ ផ្អើលអស់បុគ្គលិក
- ភ្នំពេញ
អណ្ដាតភ្លើងបានឆាបឆេះក្លិបស្នូកឃ័រមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល
អណ្ដាតភ្លើងបានឆាបឆេះក្លិបស្នូកឃ័រមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល
រាជធានីភ្នំពេញ ៖ អណ្ដាតភ្លើងបានឆាបឆេះក្លិបស្នូកឃ័រ ប៊ីយ៉ា មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចខាងក្នុងផ្សារចិនទល់មុខអគារ ឌឹកប្រ៊ីត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានបានពីបុគ្គលិកធ្វើការនៅខាងក្នុងហាងខាងលើ ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងតែឈរនៅខាងមុខហាង ខណៈពេលនោះ គាត់បានឮសម្លេងផ្ទុះចេញពីខាងក្នុង រួចក៏ស្ទុះទៅមើល ស្រាប់តែឃើញមានផ្សែងហ៊ុយយ៉ាងខ្មួលខ្មាញ់ កើតជាអណ្តាតភ្លើងឆាបឆេះតែម្តង។
បុគ្គលិកខាងលើបន្តថា ភ្លាមៗនោះ បុគ្គលិកក្នុងហាងទាំងអស់បាននាំគ្នាយកបំពង់បា.ញ់ពន្លត់ដែរ តែដោយសារមានផ្សែង រួមនឹងអណ្តាតភ្លើងខ្លាំងពេក មិនអាចគ្រប់គ្រងបាន ទើបគាត់សម្រេចចិត្តរាយការណ៍ទៅកាន់មន្ត្រីមូលដ្ឋាន ដើម្បីអោយជួយបន្តទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ មកអន្តរាគមន៍បា.ញ់ទឹកពន្លត់ ចៀសវាងអណ្ដាតភ្លើងឆេះរាលដាលកាន់តែខ្លាំងឡើង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក្រោយពីទទួលបានដំណឹងខាងលើភ្លាម លោកបានបញ្ជាកម្លាំងចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការបា.ញ់ទឹកពន្លត់ទប់ស្កាត់ភ្លាមៗ។
គួរបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះដែរ បានឆាបឆេះសម្ភារៈអស់មួយចំនួនធំ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទៀត រួមមានដូចជា ៖ រថយន្តពន្លត់ស្នងការនគរបាលរាជធានីភ្នំពេញ, រថយន្ត OCIC, រថយន្តទីក្រុងកោះពេជ្រ, រថយន្តកោះនរា រួមនឹងរថយន្តក្រសួងមហាផ្ទៃ មកជួយអន្តរាគមន៍។
បច្ចុប្បន្ន អគ្គិភ័យខាងលើបានរលត់ជាស្ថាពរ ចំណែកមូលហេតុសមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តចេញពីប៉ុស្តិ៍ផ្សារ នៅទីតាំងកើតហេតុខាងលើ៕ ដោយ ៖ រដ្ឋា
ចែករំលែកព័តមាននេះ