ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​លក់​គ្រាប់​ផ្លោង​រថក្រោះ​ ជា​បន្ទាន់​ដល់​អ៊ីស្រា​អែ​ល

10 ខែ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋាភិបាល​អា​មេ​រិ​ក​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ ​ធ្នូ​ថា ខ្លួន​បាន​អនុម័ត​

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋាភិបាល​អា​មេ​រិ​ក​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ ​ធ្នូ​ថា ខ្លួន​បាន​អនុម័ត​ជា​កិច្ច​បន្ទាន់​ដោយ​មិនបាច់​ឆ្លងកាត់​សភា ការ​លក់​ឲ្យ​អ៊ីស្រា​អែ​ល គ្រាប់​ផ្លោង​សម្រាប់​រថក្រោះ​ដល់​ជិត​១៤.០០០​គ្រាប់ សម្រាប់​ធ្វើសង្គ្រាម​ជាមួយ​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។

ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក បាន​ប្រាប់​ដល់​សភា​ពី​រឿង​នោះ​កាលពី​ថ្ងៃ​ទី​៨​ ធ្នូ ដោយ​លើក​ឡើង​ពី​ការ​អនុញ្ញាត​បន្ទាន់ ការ​លក់​ឲ្យ​សម្ព័ន្ធមិត្ត​អ៊ី​ស្រា​អែ​ល​គ្រាប់​ផ្លោង​ទំហំ​១២០​មី​ល្លី​ម៉ែត្រ ១៣.៩៨១​គ្រាប់​សម្រាប់​រថក្រោះ​ប្រយុទ្ធ​ធុន​ MERKAVA ​ដែល​ប្រើ​សម្រាប់​វាយលុក​ក្នុង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​រួម​របស់​ក្រសួងការបរទេស​និង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​។ គ្រាប់​ផ្លោង​ដែល​អី​ុ​ស្រា​អែ​ល​ទិញ​នោះ ក្នុង​ទឹកប្រាក់​១០៦,៥​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ