ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​ក្រុម បើក​ឆាកប្រយុទ្ធ​គ្នា ផ្អើល​ច្រកចូល​ផ្សារ​សំណង់​១២

7 ខែ មុន
  • ភ្នំពេញ

យុវជន​២​ក្រុម ក្នុង​ដៃ​ប្រដាប់​ដោយ​ដុំ​ថ្ម ដំបង​ទីប និង​កាំ​បិ​.​ត បាន​នាំ​គ្នា​បើក​ឆាកប្រយុទ្ធ​គ្នា​ពេញ​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ បណ្តាល​ឲ្យ​យុវជន​២​នាក់​រង​របួស ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​២​ក្រុម ក្នុង​ដៃ​ប្រដាប់​ដោយ​ដុំ​ថ្ម ដំបង​ទីប និង​កាំ​បិ​.​ត បាន​នាំ​គ្នា​បើក​ឆាកប្រយុទ្ធ​គ្នា​ពេញ​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ បណ្តាល​ឲ្យ​យុវជន​២​នាក់​រង​របួស ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ច្រកចូល​ផ្សារ​សំណង់​១២ តាម​បណ្ដោយ​ផ្លូវ​១៨៦​កែង​នឹង​ផ្លូវ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​យុវជន​មួយ​ក្រុម​មាន​គ្នា​៨​ទៅ​៩​នាក់ កំពុង​នាំ​គ្នា​អង្គុយ​ផឹកស៊ី​នៅ​តាម​ដងផ្លូវ ក្បែរ​កន្លែង​កើតហេតុ​យ៉ាង​សប្បាយ​រីករាយ​។ លុះ​រហូត​ដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​មាន​យុវជន​មួយ​ក្រុម​ទៀត មាន​គ្នា​៧​ទៅ​៨​នាក់ នាំ​គ្នា​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង ក្នុង​ដៃ​ប្រដាប់​ដោយ​កាំ​បិ​.​ត ដុំ​ថ្ម ដំបង​ទីប បាន​ទៅ​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​ទៅ​លើ​ក្រុម​យុវជន​ដែល​កំពុង​អង្គុយ​ផឹកស៊ី​នោះ បន្ទាប់​មក​ក្រុម​យុវ​វន​អង្គុយ​ផឹកស៊ី​ក៏​បាន​គប់​តបត​ទៅ​វិញ​។ ភាគី​ទាំង​ពីរ ក៏​បើក​ឆាកប្រយុទ្ធ​គ្នា ដោយ​ដេ​.​ញ​កា​.​ប់ និង​គប់​ដុំ​ថ្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រត់​យ៉ាង​ប្រសាច​ពេញ​ដងផ្លូវ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អំឡុង​ពេល​ដែល​ប្រយុទ្ធ​គ្នា​នោះ គឺ​បណ្តាល​ឲ្យ​យុវជន​ចំនួន​២​នាក់ ក្នុង​ចំណោម​គ្នីគ្នា​ដែល​អង្គុយ​ផឹក​នោះ​រង​របួស ដោយ​ម្នាក់​ត្រូវ​គេ​កា​.​ប់រ​យះ​ចង្កេះ និង​ម្នាក់​ទៀត​គេ​គប់ បណ្តាល​ឲ្យ​បែកក្បាល​។ បន្ទាប់​មក ភាគី​ម្ខាង​ទៀត​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។
តាម​ប្រភព​ពី​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​កា​.​ប់រ​យះ​ចង្កេះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ដែល​មាន​បញ្ហា ឬ​ជម្លោះ​អ្វី​ជាមួយនឹង​យុវជន​ទាំងនោះ​ពី​មុន​មក​ទេ​។ ហើយ​ក៏​មិន​ស្គាល់គ្នា​ពីមុខ​មក​ដែរ គ្រាន់តែ​ដឹង​ថា យុវជន​ទាំងនេះ​ធ្វើការ​នៅ​ហ្គា​រ៉ា​ស​រថយន្ត​នៅ​ក្បែរ​នោះ​។ ហើយ​នៅ​មុន​ពេល​កើតហេតុ ក្រោយ​ពី​បញ្ចប់​ការងារ ពួក​គេ​ក៏​នាំ​គ្នា​អង្គុយ​ផឹកស៊ី​ក្បែរ​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក រូបគេ និង​គ្នីគ្នា​ម្នាក់​ទៀត​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ទិញ​សាច់​ក្លែម​នៅ​ក្បែរ​នោះ ពេល​ពេល​ជិះ​ទៅ ក៏​បានឃើញ​ក្រុម​យុវជន​ទាំងនោះ កំពុង​អង្គុយ​ផឹក​នៅ​តាម​ផ្លូវ​ដែរ​។ ពេល​នោះ ក្រុម​យុវជន​ទាំងនោះ​បាន​ស្រែក​ជេរ​ពួក​គេ​ទាំង​២​នាក់ ប៉ុន្តែ​ពួក​គេ​មិន​បាន​តបត​នោះ​ទេ ក៏​ជិះ​ហួស​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​ទិញ​សាច់​ក្លែម​រួច ក៏​ជិះ​ត្រឡប់​មក​វិញ ស្រាប់តែ​យុវជន​ទាំងនោះ ជិះ​ដេញ​តាម​កា​.​ប់​ពួក​គេ​ទាំង​២​នាក់ ហើយ​ពួក​គេ​ក៏​ជិះ​រត់​មក​ដល់​កន្លែង​គ្នីគ្នា​របស់​ពួក​គេ បន្ទាប់​ទាំងអស់​គ្នា​ក៏​បាន​វា​.​យ​តបត​ទៅ​វិញ​ទៅ​មក​តែ​ម្ដង​ទៅ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដើម្បី​រង់ចាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ