ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចក្នុងរឿងភាគ! ម្ចាស់ទាយាទទ្រព្យរាប់សិបលានដុល្លារ ប្រកាសផ្ទេរទ្រព្យសម្បត្តិរបស់គាត់ឱ្យទៅអ្នកថែសួន

7 ខែ មុន

(អន្តរជាតិ)៖ យោងតាម Euronews និងប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សេងទៀតបានរាយការណ៍ថាលោក Nicolas Puech អាយុ៨០ឆ្នាំ ជាជនជាតិបារាំង និងជាម្ចាស់ភាគហ៊ុនធំជាងគេនៃម៉ាកយីហោម៉ូដដ៏ល្បីល្បាញ Hermès…

(អន្តរជាតិ)៖ យោងតាម Euronews និងប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សេងទៀតបានរាយការណ៍ថាលោក Nicolas Puech អាយុ៨០ឆ្នាំ ជាជនជាតិបារាំង និងជាម្ចាស់ភាគហ៊ុនធំជាងគេនៃម៉ាកយីហោម៉ូដដ៏ល្បីល្បាញ Hermès ប្រកាសចង់យកអតីតអ្នកថែសួនរបស់គាត់ធ្វើជាកូនប្រុស និងផ្ទេរមរតករបស់ខ្លួនឱ្យតែម្តង។

លោក Nicolas Puech គឺជាសមាជិកជំនាន់ទី៥ នៃគ្រួសារ Hermès ដែលបច្ចុប្បន្នរស់នៅក្នុងរដ្ឋ Valais ភាគខាងត្បូងប្រទេសស្វីស។ យោងតាមរបាយការណ៍របស់ Geneva Tribune បានឱ្យដឹងថា Puech បច្ចុប្បន្ននៅលីវ និងគ្មានកូនឡើយ។

រហូតមកដល់ពេលនេះ ទោះបីជាគាត់បានចូលនិវត្តន៍ និងបានចាកចេញពីក្រុមប្រឹក្សាប្រតិបត្តិ Hermès នៅក្នុងឆ្នាំ២០១៤ ក៏ដោយ ក៏គាត់នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេ ដោយកាន់កាប់ភាគហ៊ុនពី ៥% ទៅ ៦% នៃភាគហ៊ុនរបស់ក្រុម។

ទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរបស់ Puech មានប្រហែល ១១ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី១៧០ ក្នុងបញ្ជីអ្នកមានបំផុតរបស់ពិភពលោក។

យោងតាមកាសែត  Tribune de Genève បានរាយការណ៍ថា មហាសេដ្ឋីរូបនេះកំពុងស្ថិតក្នុងដំណើរការផ្ទេរទ្រព្យសម្បត្តិនោះទៅឱ្យអតីតអ្នកថែសួនរបស់គាត់ ហើយបានជួលក្រុមច្បាប់ដើម្បីដំណើរការតាមនីតិវិធីដ៏ស្មុគស្មាញ។ ចំណែកឯអ្នកថែសួនរបស់ Nicolas Puech មិនត្រូវបានបង្ហាញអត្តសញ្ញាណ មានអាយុ៥១ឆ្នាំមកពីប្រទេសម៉ារ៉ុក ត្រូវបានគេរាយការណ៍ថា បានរៀបការជាមួយស្ត្រីជនជាតិអេស្ប៉ាញ ដែលគាត់មានកូនពីរនាក់។ Tribune de Genève រាយការណ៍ថាគាត់អាចទទួលមរតកពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់ Puech ។ ហើយអ្នកតំណាងរបស់ Hermès មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Fortune ទេ។

សារព័ត៌មានអ៊ីតាលី Sky TG24 បានរាយការណ៍ នៅដើមឆ្នាំ២០១៥ ថា Puech បានប្រគល់រួចហើយនូវអចលនទ្រព្យនៅទីក្រុង Marrakesh ប្រទេសម៉ារ៉ុក និងវីឡានៅទីក្រុង Montreux ប្រទេសស្វីស ដែលមានតម្លៃសរុបចំនួន ៥.៩ លានដុល្លារ។ មានសេចក្តីរាយការណ៍ថាក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ក្នុងឆ្នាំ២០២០ លោក Nicolas Puech ទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីអ្នកថែសួន និងប្រពន្ធរបស់គាត់ ពិតជាបានធ្វើឱ្យ ម្ចាស់ទាយាទរូបនេះចាត់ទុកពួកគេជាគ្រួសាររបស់គាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ