ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងមានរឿងអ្វីទេ ? ១ខែ ៣០ថ្ងៃ ស្រ្តីម្នាក់ វាយធ្វើទារុណកម្មកូនស្រីរាល់ថ្ងៃ

7 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មិនដឹងថា មានរឿងអ្វីទេ? ១ខែ ៣០ថ្ងៃ ស្រ្តីម្នាក់ បានវាយធ្វើទារុណកម្មកូនស្រី​បង្កើតរបស់ខ្លួន រាល់ថ្ងៃ បណ្ដាលឲ្យនាងរងរបួសពេញខ្លួនប្រាណ និងបង្ខំឲ្យធ្វើការងារផ្ទះ​ទាំងយប់​ទាំងថ្ងៃ…

ភ្នំពេញ៖ មិនដឹងថា មានរឿងអ្វីទេ? ១ខែ ៣០ថ្ងៃ ស្រ្តីម្នាក់ បានវាយធ្វើទារុណកម្មកូនស្រី​បង្កើតរបស់ខ្លួន រាល់ថ្ងៃ បណ្ដាលឲ្យនាងរងរបួសពេញខ្លួនប្រាណ និងបង្ខំឲ្យធ្វើការងារផ្ទះ​ទាំងយប់​ទាំងថ្ងៃ មិនបានរៀនសូត្រ និងគេឡើយ។ មានពេលខ្លះ បង្ខាំងនាងទុកនៅក្នុងផ្ទះ បង្អត់អាហារជាញឹកញាប់ ​ថែមទៀត។ នេះបើតាមស្ត្រីម្នាក់ ដែលយក​នាង​មកជួយលក់ដូរ។

ស្រ្តីអ្នកលក់ដូរម្នាក់ ដែលបានជួលនាងឲ្យមកជួយលក់ដូរនៅផ្ទះខ្លួន បានចេញមុខ ជួយប្ដឹងសុំឲ្យ​នគរបាលប៉ុស្តិ៍ចោមចៅទី៣ ជួយអន្តរាគមន៍ ស្រាប់តែស្រ្តីជាម្ដាយនោះ ដឹងខ្លួន​មុន ក៏រត់គេចខ្លួន​បាត់ស្រមោល។ ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣ និង ៤០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរង​គ្រោះ​ខាងលើ បាននិយាយថា នាងមានឈ្មោះ ស្រី ពេជ្រ អាយុ ១៤ឆ្នាំ។ ចំណែកស្រ្តីជា​ម្ដាយ​ បង្កើតរបស់នាង ឈ្មោះ សុ​ផាន់នី សព្វថ្ងៃស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិ​កើតហេតុ​ខាងលើ។

នាងបាន​បន្តទៀតថា ម្ដាយម្ដាយនាងរូបនេះ មានប្ដី ៣នាក់រួចមកហើយ ហើយមិនដឹងជា​មានរឿង​អ្វីកើតអ្វី នៅក្នុងខ្លួន ក្នុងចិត្តគាត់នោះទេ ទើបបានជាចេះតែវាយធ្វើបាបនាងរាល់ថ្ងៃ បង្ខំឲ្យនាង​ធ្វើការងារ​ផ្ទះទាំងយប់ទាំងថ្ងៃ​។

នាងបានប្រាប់ឲ្យដឹងបន្ថែមទៀតថា មានពេលខ្លះ ម្ដាយបានបង្ខាំងនាងទុកក្នុងផ្ទះ បង្អត់អាហារ​ថែម​​ទៀតផង ហើយការវាយដំធ្វើបាបធ្វើទារុណកម្មលើរូបនាងបែបនេះរាល់ថ្ងៃ និងរាប់ខែ រាប់ឆ្នាំ​មក​ហើយ​ តាំងពីនាងនៅតូចម្ល៉េះ។

ដោយឡែក ស្រ្តីម្នាក់ ដែលជាអ្នកចេញមុខប្ដឹងនគរបាល ឲ្យជួយអន្តរាគមន៍លើរឿងនេះ បាននិយាយថា គាត់បានជួលក្មេងស្រីរងគ្រោះរូបនោះ ឲ្យជួយលក់ដូរអីវ៉ាន់ចាបហួយ នៅផ្ទះគាត់ ដោយឲ្យប្រាក់ឈ្នួលនាង ក្នុង ១ខែ ១០០ដុល្លារ​។ ប៉ុន្តែនាងទើបតែជួយលក់ដូរគាត់បានរយៈពេល ៥ថ្ងៃប៉ុណ្ណោះ ក្នុងរយៈពេលចូលមកនៅធ្វើការ នៅផ្ទះរបស់គាត់នេះ គាត់បានសង្កេតឃើញក្មេង​ស្រី​ខាងលើ មានស្នាមរបួសពេញខ្លួន និងគួរឲ្យមានការសង្ស័យបំផុត។

ស្រ្តីរូបនោះ បាននិយាយទៀតថា ក្រោយមកគាត់ ក៏បានសួរនាំហើយក្មេងស្រីរងគ្រោះ បានប្រាប់គាត់ថា ត្រូវម្ដាយវាយធ្វើបាបរាល់ថ្ងៃ ក្រោយពីបានដឹងរឿងរ៉ាវអស់ហើយ​។ទើបនៅរាល់វេលាល្ងាចៗឡើង បន្ទាប់ពីចប់ម៉ោងលក់ដូរនៅផ្ទះរបស់គាត់ ហើយពេលក្មេងស្រីរូបនេះ ត្រឡប់ទៅដល់ផ្ទះវិញ។ គាត់តែងបានទៅលបមើលនាងដល់ផ្ទះ រាល់ថ្ងៃ ហើយក៏បានឃើញស្រ្ តីជាម្ដាយវាយធ្វើបាបនាងរាល់ថ្ងៃប្រាកដមែន​។

ស្រ្តីអ្នកលក់អីវ៉ាន់ចាបហួយខាងលើ បាននិយាយបន្ថែមទៀតថា ក្រោយបានឃើញផ្ទាល់​ភ្នែកហើយ ពិតជាធ្វើឲ្យគាត់រឹតតែមានការអាណិតក្មេងស្រីរូបនេះ ខ្លោចចិត្តថែមទៀតមិនគួរ​ណាម្ដាយ​លើកដៃវាយធ្វើបាបកូនស្រីបង្កើតបែបនេះទេ។បន្ទាប់មកនៅថ្ងៃទី៨ ខែធ្នូ គាត់បាន​ជួយប្ដឹង​នគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ឃាត់ស្រ្តីជាម្ដាយ ដើម្បីសួរនាំឲ្យដឹង​ហេតុផល និងបញ្ឈប់ហឹង្សាលើកូនស្រីតទៅទៀត។

ប៉ុន្តែនគរបាល ក្រោយទទួលបានដំណឹងនេះភ្លាម នគរបាល ក៏បានចេញ​ទៅកាន់​ផ្ទះនោះភ្លាមៗដែរ ហើយទំនងជាម្ដាយរូបនោះ ដឹងខ្លួនមុន ទើបរត់គេចខ្លួនបាត់៕ យន់ សុីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ