ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស បង្ហាញមុខក្រុមចោរ និង​កា.ប់ប្ល.ន់ ៦នាក់ ដែល​ធ្វើសកម្មភាពយ៉ាងសកម្ម ២៦ករណី នៅភ្នំពេញ

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រុម​ជនសង្ស័យ ដៃឆៅ កា.ប់ប្ល.ន់យ៉ាងសាហាវ ចំនួន ៦នាក់ ដែល បានធ្វើសកម្មភាពយ៉ាងសកម្ម ចំនួន ២៦ករណី…

រាជធានីភ្នំពេញ៖ ក្រុម​ជនសង្ស័យ ដៃឆៅ កា.ប់ប្ល.ន់យ៉ាងសាហាវ ចំនួន ៦នាក់ ដែល បានធ្វើសកម្មភាពយ៉ាងសកម្ម ចំនួន ២៦ករណី ត្រូវបានប៉ូលិសនៃ​ស្នងការដ្ឋាននគរបាល រាជធានី​ភ្នំពេញ ​បង្ហាញមុខឱ្យអ្នកកាសែតថតផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ។

ក្នុងសន្តិសីទកាសែតនេះ ចូលរួមពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារ​នគរបាលព្រហ្មទណ្ឌ និងនាយការិល័យ ព្រហ្មទណ្ឌកំរិតស្រាល ព្រមទាំងអធិការ អធិការរង នាយកផ្នែក នៅតាមបណ្តាលខណ្ឌពាក់ព័ន្ធទាំង៦ផងដែរ។ ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ សុខ តុលា ភេទ ប្រុស អាយុ ១៨​ឆ្នាំ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទ ប្រុស អាយុ ១៨​ឆ្នាំ មានលំនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅមិនច្បាស់លាស់ ដោយស្នាក់នៅតាមផ្ទះសំណាក់ចល័ត ក្នុងរាជធានីភ្នំពេញ ,៤-ឈ្មោះ អេង សំណាង ហៅ ចយ ភេទ ប្រុស អាយុ ១៨​ឆ្នាំ មានទីលំនៅមិនច្បាស់លាស់ ស្នាក់នៅតាមផ្ទះសំណាក់ចល័ត ក្នុងរាជធានីភ្នំពេញ ៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់​ព្រៃស ខណ្ឌដង្កោ និង៦-ឈ្មោះ លី ហៃ ហៅ ហ៊ួ ភេទ ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ វៀតណាម មានទីលំផ្ទះជួល តាមផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ទិញលក់ម៉ូតូ​។

លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ អោយកម្លាំង​គរបាលជំនាញព្រហ្មទណ្ឌ បានធ្វើការស្រាវរយៈពេលប្រមាណ ៣ខែ ​ហើយ​ឈានទៅឃាត់ខ្លួនបានជនសង្ស័យ កា.ប់ប្ល.ន់ ជាបន្តបន្ទាប់​ចំនួន ៦នាក់ កាលពីថ្ងៃទី០៥ ខែ​ធ្នូ ឆ្នាំ​២០២៣។

ក្នុងនោះ មានជនដៃដល់ចំនួន ៥នាក់ និងម្នាក់ ជាអ្នកទទួលផលចោរកម្ម ហើយ​ដកហូតបាន​ម៉ូតូចំនួន ១០គ្រឿង។ នៅប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជន​សង្ស័យ ក៏មានការចូល​រួម​សហកកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល, កម្លាំងការិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ,សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ,សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយខេត្តកំពង់ធំផងដែរ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យ ជាមុខ​សញ្ញាកា.ប់ប្ល.ន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងយកកាំបិតប៉័ងតោ កា.ប់ជនរងគ្រោះប្លន់យកម៉ូតូ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ២៦ ករណី ក្នុងខណ្ឌ ចំនួន៦ ដែលក្នុងនោះ ១.មូលដ្ឋានខណ្ឌសែនសុខ ចំនួន ០៥ករណី បណ្តាលអោយ ជនរងគ្រោះ​ម្នាក់ឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង​សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លា.ប់បាត់បង់ជីវិត។ ២.នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោចំនួន ១១ ករណីបណ្តាលអោយជនរងគ្រោះមានរបួសទាំងអស់ ៣-មូលដ្ឋានខណ្ឌកំបូលចំនួន ០៣ ករណី ​៤.ខណ្ឌព្រែកព្នៅ ចំនួន០៣ ករណី ៥.ខណ្ឌមានជ័យចំនួន ០១ ករណី និង៦-ខណ្ឌពោធិសែនជ័យចំនួន ០៣ករណី។

លោក​ស្នងការរង បានអោយដឹងទៀតថា នៅក្នុងនោះ សមត្ថកិច្ច ដកហូតវត្ថុតាងចាប់យកម៉ូតូ​ចំនួន ១០គ្រឿង ក្នុងនោះ ម៉ូតូជិះធ្វើសកម្មភាព ២គ្រឿង និងម៉ូតូ​របស់ជនរងគ្រោះចំនួន ៨គ្រឿង ។

ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានការិយាល័យនគរបាល​ព្រហ្មទណ្ឌកំរិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ