ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​កម្ពុជា​ចាប់ផ្តើម​ពេល​ណា​ និង​ឆ្លង​កាត់​​ប្រវត្តិសាស្ត្រ​ដូច​ម្តេច?

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រាក់​រៀល​កម្ពុជា​ដែល​ជា​រូបិយ​វត្ថុ​ជាតិ​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់កំណើត​ឡើង​ពីរ​ដង ខុស​ពី រូបិយ​​វត្ថុ​របស់​ប្រទេស​នានា​ដែល​កំពុង​តែ​ចរាចរណ៍​នៅ​ពេល​បច្ចុប្បន្ន ។ នៅ​ក្រោម​របប​អាណានិគមនិយម​បារាំង កម្ពុជា​ត្រូវ​បាន​បារាំង​បោះពុម្ព​អោយ​ចាយប្រាក់ ឥណ្ឌូចិន​រួម​គ្នា​ជាមួយនឹង វៀតណាម និង…

ប្រាក់​រៀល​កម្ពុជា​ដែល​ជា​រូបិយ​វត្ថុ​ជាតិ​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់កំណើត​ឡើង​ពីរ​ដង ខុស​ពី រូបិយ​​វត្ថុ​របស់​ប្រទេស​នានា​ដែល​កំពុង​តែ​ចរាចរណ៍​នៅ​ពេល​បច្ចុប្បន្ន ។

នៅ​ក្រោម​របប​អាណានិគមនិយម​បារាំង កម្ពុជា​ត្រូវ​បាន​បារាំង​បោះពុម្ព​អោយ​ចាយប្រាក់ ឥណ្ឌូចិន​រួម​គ្នា​ជាមួយនឹង វៀតណាម និង ឡាវ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ដណ្តើម​ឯករាជ្យ នៅ​ថ្ងៃ​ទី០៩ ខែ វិច្ឆិកា ឆ្នាំ​១៩៥៣ មក កម្ពុជា​ក៏​បាន​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​ក៏ បាន​បង្កើត និង​បោះពុម្ព​ប្រាក់​រៀល​របស់​ខ្លួន ហើយ​បាន​ដាក់​ចរាចរណ៍​ដោះ​ដូរ​ទំនិញ ជា​បន្ត បន្ទាប់​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ប្រាក់​រៀល​ក៏​បាន​ស្លាប់ ។

ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​របប​ខ្មែរក្រហម ពលរដ្ឋ​គ្មាន​សិទ្ធិ​កាន់​ប្រាក់​រៀល ឫ រូបិយ​វត្ថុ នានា​ដើម្បី​ដោះ​ដូរ​ទំនិញ​និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ឡើយ ដោយ​រស់​ជាមួយនឹង​សេដ្ឋកិច្ច តាម​បែបផែន​ការ​ធ្វើការ​ដោយ​កម្លាំង​ដូរ​អាហារ​បន្តិចបន្តួច​ដើម្បី​រស់ ។

លុះ​ក្រោយ​ពេល​ដែល​របៀប​ខ្មែរក្រហម​ដួល​រលំ​ទៅ​នៅ​ថ្ងៃ​ទី ៧ ខែ មក​រា ឆ្នាំ​១៩៧៩ រ​ដ្ឋា ភិ​បាល​កម្ពុជា​សម័យ​នោះ​ក៏​បាន​បង្កើត​ធនាគារ​និង​រៀបចំ​បោះពុម្ព​ក៏​ដូច​ជា​ដាក់​ដំណើរការ​ប្រាក់​រៀល​ឡើង​វិញ ។

ប្រាក់​រៀល​កម្ពុជា​បាន​ចាប់កំណើត​ជា​ថ្មី ដែល​អាច​និយាយ​ថា កំណើត​ទី​២ នៅ​ថ្ងៃ​ទី ២០ ខែមីនា ឆ្នាំ​១៩៨០ ហើយ​មក​ដល់​ពេល​នេះ ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អ្នក​គ្រប់ គ្រង ការ​បោះ​ពុ​ម្ភ និង គ្រប់​គ្រង​លុយ​រៀល តែងតែ​យក​ថ្ងៃនេះ​រៀបចំ ព្រឹត្តិការណ៍ ផ្សេង​ៗ ដើម្បី​រំលឹក​ការ​ចង​ចាំ និង ក៏​ដូចជា​ជំរុញ​ដំណើរការ​ពង្រឹង​ប្រាក់​រៀល ។

តាម​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ពេល​នេះ ក្រដាស​លុយ​ដែល​មាន​តម្លៃនឹង​ត្រូវ​បាន ប្រើប្រាស់ មាន ប្រមាណ​ជា ១៣ ប្រភេទ ដោយ​រាប់​ចាប់តាំងពី​១០០​រៀល​, ២០០​រៀល​,៥០០​រៀល​, ១០០០​រៀល​, ២០០០​រៀល​, ៥០០០​រៀល​, ១០០០០​រៀល​, ២០០០០​រៀល​,៥០០០០​រៀល ដោយឡែក​ក្រដាស​ប្រាក់​រៀល​ដែល​គេ​ឃើញ​នៅ​ចរាចរណ៍​ម្តងម្កាល គឺ​មាន ៥០​រៀល​, ១៥០០០​រៀល ៣០០០០​រៀល និង ១០០០០០​រៀល ។​ ដោយ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ