ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្ភ​ខ្លាច​បាត់បង់​ទួល​ព្រៃ​គគីរដែលជាទួល​ប្រវត្តិសាស្ត្រ

7 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ទួល​ប្រវត្តិសាស្ត្រព្រៃ​គគីរ​ដួច ជា​ទួល​សក្តិ​សិទ្ធិ​មួយ​ដែល​ប្រជាពលរដ្ឋ គោរព​បូជា និង​តែងតែធ្វើបុណ្យរៀង​រាល់​ឆ្នាំ​ក្នុង​ថ្ងៃ​០៥​កើត​ខែ​ពិសាខ និង​តែងតែ​ទៅ​អុច​ធុ​ប​បន់ស្រន់​សុំ​សេចក្តីសុខ​ និង​សុំ​លាភ​សុំ​ជ័យ រាប់រយ​ឆ្នាំ​មក​ហើយ តាំងពី​បុរាណកាល​តកូនតចៅ​រៀង​មក…

ខេត្តស្វាយរៀង ​៖ ​ទួល​ប្រវត្តិសាស្ត្រព្រៃ​គគីរ​ដួច ជា​ទួល​សក្តិ​សិទ្ធិ​មួយ​ដែល​ប្រជាពលរដ្ឋ គោរព​បូជា និង​តែងតែធ្វើបុណ្យរៀង​រាល់​ឆ្នាំ​ក្នុង​ថ្ងៃ​០៥​កើត​ខែ​ពិសាខ និង​តែងតែ​ទៅ​អុច​ធុ​ប​បន់ស្រន់​សុំ​សេចក្តីសុខ​ និង​សុំ​លាភ​សុំ​ជ័យ រាប់រយ​ឆ្នាំ​មក​ហើយ តាំងពី​បុរាណកាល​តកូនតចៅ​រៀង​មក ក៏​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កើត​មាន​វិវាទជាមួយ​ក្រុមហ៊ុន​រោងចក្រ​តៃ​សេង ទើប​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ ព្រួយ​បារ​ម្ភ​ខ្លាច​បាត់បង់​ទួល​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ។

​ព្រះ​អង្គព្រះ​វិ​មិ​ត្តិ​ស​ត្ថា ជុំ​ច​ន្ថា ព្រះ​រាជាគណៈ​កិត្តិយស និង​ជា​ព្រះ​វិន័យធរ​គណ​ខេត្ ត​និង​ជា​នា​យក​រង​រដ្ឋបាល​ពុទ្ធិកៈ​អនុ​វិទ្យាល័យ​ស្វាយ​រៀងបាន​មាន​ថេរៈ​ដិ​កាប្រាប់​កោះសន្តិភាព នា​រសៀល​ថ្ងៃ​ទី​៨ ​ធ្នូ​ ២០២៣ ថា ទួល​ព្រៃ​គគីរ​ដួច ជា​ទួល​ប្រវត្តិសាស្ត្រមួយ​ដ៏​ល្បីល្បាញ​តាំងពី​បុរាណកាល​មក​រាប់រយ​ឆ្នាំ​មក​ហើយ ជា​កន្លែង​ប្រជា​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ក្នុង​ខេត្ត​ស្វាយ​ទាប​គោរព​បូជា តាម​បែប​សាសនា​ព្រលឹង គោរព អ្នកតា និង​ទេវតា បច្ចុប្បន្ន​ ស្ថិត​នៅ​ភូមិ​ព្រៃ​គគីរ​ឃុំ​ព្រៃ​គគីរ​ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​។

​ព្រ​អង្គបាន​មាន​ថេរ​ដិ​កា នូវ​ប្រវត្តិ​ទួល ព្រៃ​គគីរ​ដួច នេះ​ថា បើ​តាម​ដំណាល​រឿងរ៉ាវ ចាស់ទុំ និយាយ​​ប្រាប់​ដំណ​.​ត​គ្នា​មក ពី​ដើម​ឡើយ​ទួល​ព្រៃ​គគីរ​ដួច គឺជា​បន្ទាយ ទ័ព ខ្មែរ ដោយ​បន្ទាយ​នេះ ជា​ទួល​ខ្ពស់ ហើយ​សំបូរ​ទៅ​ដោយ​ដើម​គគីរ​ធំ​ៗ ជា​ព្រៃ​ក្រាស់ ហើយ អូរ​និង​បឹង​ដ៏​ធំ​នៅ​ជិត​នោះ ​។ ហើយ​ក្នុង​ទួល​ព្រៃ​គគីរ​ដួច មាន​ដើម​គគីរ​មួយ​ដើម​ធំ ប៉ុន​កង់រទេស​ឡុកឡាក់ កម្ពស់​ប្រមាណ​ជិត​១០០​ម៉ែត្រ ខ្ពស់​ផុត​ព្រៃ កងទ័ព ឡើង​ទៅ​លើ​ចុងដួច ឆ្លុះ​មើល​តាម​កែវ​យិ​ត អាច​មើល​ជុំវិញ​បាន​រាប់រយ​គីឡូម៉ែត្រ​គឺ​មើលទៅ​ទឹ​ស​ខាងកើត​មើលឃើញ ព្រៃនគរ មើលទៅ​ទឹ​ស​ខាងលិច​មើលឃើញ​ភ្នំ​ដូនពេញ និង​មើលឃើញ​មនុស្ស​ដើរ​ឬ​ទ័ព​សត្រូវ​ដើរ​ចូល​មក​ទៀត​ផង ហើយ​កងទ័ព​ខ្មែរ​បាន​យក​មែក​គគីរ ធ្វើ​ជា​ស្គរធំ មួយ ពេល​មាន​សត្រូវ​ចូល​មក កងទ័ព ឡើង​វាយ​ទួងស្គរ ប្រកាស់​អាសន្ន និង​ប្រមូល​កងទ័ព ឮ​រាប់​សិប​គីឡូម៉ែត្រ​។

ក្រោយមក​មាន​សង្គ្រាម មេទ័ព​យួន​ឈ្មោះ​អុង ឡូ​វ បាន​នាំ​កងទ័ព​វាយ​ចូល​មក​ដល់​បន្ទាយ ព្រៃ​គគីរ​នេះ​ក៏​ឮ​សូរ​ល្បី ល្បាញ​ថា ដើម​គគីរ​មួយ​ដើម​នេះ​ពូកែរ​សក្តិ​សិទ្ធិ ហើយ​ក៏​ជា​កន្លែង​ទ័ព​ខ្មែរ​ឡើង​ពិនិត្យ​មើល​ខ្មាំងសត្រូវ អាច​មើលឃើញ​រាប់រយ​គីឡូម៉ែត្រ ។​ពេល​នោះ​មេ​ទ​ព័​យួន អុង​.​ឡូ​វ ចង់បាន​ដើម​គគីរ​១​ដើម​នេះ ក៏​បាន​ឲ្យ​កងទ័ព​ខ្លួន​ប្រមូល​រទេសក្របី បាន​ចំនួន​១០០​គ្រឿង ត្រៀម​ដឹក​ដើម​គគីរ​ពេល​កាប់​រំលំ​រួច ។​

ពេល​ប្រមូល​រទេសបាន​ហើយ អុង ឡូ​វ ក៏​បាន​បញ្ជា​ឲ្យ​កងទ័ព កាប់ រំលំ​ដើម​គគីរ​នោះ ដោយ ដើម​គគីរ​មួយ​ដើម​នេះ​ធំ ទ័ព​យួន​បាន​កាប់​តាំងពី​ព្រឹក រហូត​ដល់​ល្ងាច​យប់ កាប់​អត់​ដាច់ ក៏​នាំ​គ្នា​សំរាក ទៅ​ដេក ក្បែរ​ព្រៃ​នោះ ។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​ពីរ បាន​នាំ​គ្នា​មក​កាប់​បន្ត ស្រាប់​ឃើញ​រឿង​ដ៏​អស់ច្ចារ្យ គឺ​ដើម​គគីរ​ដុស​ជិត​ដូច​ដើម​វិញ ។​ នៅ​ព្រឹក​ថ្ងៃ​ទី​២ ក៏​បញ្ជា​ឲ្យ​កងទ័ព បន្ត​កាប់​ដើម​គគីរ​នេះ​ទៀត តាំងពី​ព្រឹក​រហូត​ដល់​យប់ អត់​ដាច់​អស់​រលំ ក៏​នាំ​គ្នា​សំរាក ហើយ​នាំ​គ្នា​ទៅ​ដេក​ទៀត លុះ​ព្រឹក​ឡើង​មក​មើល ដើម​គគីរ​ដុះ​សាច់​ជិត​វិញ​ដូច​ដើម​។​

មេ​ទ​ព័​យួន​អុង ឡូ​វ ក៏​បញ្ជា​ឲ្យ​ទា​ហ៊ាន កាប់​ប្តូរ​វេន​គ្នា តាំងពី​ព្រឹក​ដល់​យប់ ក៏​នៅ​តែ​កាប់​មិន​ដាច់​អស់ ដោយ​ដើម​គគីរ​នេះ​ធំ ខ្លឹម ផង កាប់​មិន​ដាច់​បាន​ប្រមាណ​ជា​ពាក់កណ្តាល​ដើម ក៏​យប់​ង​ងិ​ត​ក៏​បញ្ជា​ឲ្យ​កងទ័ព​ទៅ​ដេក មេទ័ព​យួន អុងឡូវ បាន​នៅ​ដេក​និង​គល់​គគីរ​នេះ​តែ​ម្តង​ចាំ​មើល​ថា​តើ មាន​ហេតុ ភេទ​យ៉ាងម៉ិច លុះ​ដេក​លង់លក់ ក៏​បាន​សុបិន​ឃើញ លោកតា​ចំណាស់​ម្នាក់​បាន​មក​ពន្យល់​ស​ប្តិ ថា បើ​ឯង​ចង់បាន​ដើម​គគីរ​មួយ​ដើម​នេះ ឯង​ត្រូវ​យក​ឈាម​ឆ្កែ​ខ្មៅ មក​បាច​ជំវិញ​គល់​គគីរ​នេះ រួច​ហើយ​ឯង​ឲ្យ​កងទ័ព​កាប់​ទៅ ដាច់ ដួលរ​លំហើយ​។​

លុះ​ភ្ញាក់​ពិ​ដំណេក ព្រឹក​ឡើង​អុងឡូវ​មេទ័ព​យួន បាន​ដើរ​មើល​ជំវិញ​ដើម​គគីរ ដើម​គគីរ ដុះ​សាច់​ជិត​វិញ​ដូច​ដើម ក៏​បញ្ជា​ឲ្យ​កងទ័ព​ដើរ​រក​ឆ្កែ​ខ្មៅ ដើម្បី​សម្លាប់​យក​ឈាម តាម​ការ​យល់សប្តិ ទេស​កាល​អី​ស្រាប់តែ​មាន​ឆ្កែ​ខ្មៅ​០១​ក្បាល បាន​ដើរមក​ម្តុំ​ព្រៃ​គគីរ​នេះ​កងទ័ព​យួន​ក៏​បាន​ព័ទ្ធ​ចាប់​បាន​ហើយ​យក​មក​អា​.​ក សម្លាប់​យក​ឈាម មក​ស្រោច​ជុំវិញ​គល់​គគីរ រួច​ហើយ​ក៏​បញ្ជា​ឲ្យ​កងទ័ព​កាប់​១​ព្រឹក​ក៏​រលំ​ដូច​បំណង ។

ក្រោយ​ពីរ​លំ​ដល់​ដី អុងឡូវ​បាន​បញ្ជា​ឲ្យ​ទា​ហ៊ាន លួស​មែក​រួច យករ​ទេស​ឡុកឡាក់​ធំ​ៗ​មួយ​រយរ​ទេស​ចង​ដើម​គគីរ​ជាប់​ទូករ​ទេស រួច​ទឹម​ក្របី ២០០​ក្បាល អុស​ដើម​គគីរ​គោលបំណង​ដឹក​ទៅ​ស្រុក​យួន ក៏​ប៉ុន្តែ​ខណៈ​អុស​ចេញពី​ទួល​បាន​ប្រមាណ ជា​៥០០​ម៉ែត្រ​ស្រាប់តែ មាន​ហេតុ​ដ៏​អស់ច្ចារ្យ ផ្ទៃមេឃ​ស្រឡះ​បែ​ជា​មាន​ដុំ​ពពក​ខ្មៅ ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង លាយឡំ ខ្យល់ ផ្គរ​រន្ទះ លាន់​គ្រហឹម ង​ងិ​ត​ដូច​យប់ ភ្លៀង​លិចលង់​ពេញ​វាលស្រែ ក្របី​ផ្អើល​បង្រាស់​កាច់​នឹម ក៏​ត្រូ​រន្ទះបាញ់​ក្របី​ទាំង​២០០​ក្បាល ដួល​រដូករណែល ស្រាប់តែ​ដាច់​ពួរ ធ្លាក់​ដើម​គគីរ​ហូរ​តាម​ទឹល​មក​ក្រោយ​តាម​អូរ​ធ្លាក់​ចូល​ទៅ​ក្នុ​​ង​បឹង​ឈូក សរ លិច​បាត់​ឈឹង រីឯ​រទេស​ទាំង​១០០​នោះ​ក៏​បាក់​រសាត់​តាម​ទឹក​បាត់​អស់​ទៅ​ដែរ​។

ចំណែក​កងទ័ព​យួន​អុង ឡូ​វ ត្រូវ​រន្ទះបាញ់ ក៏​ភ័យ​នាំ​គ្នា រត់គេច​ចេញពី​ហេតុ​ការ​នោះ​យ៉ាង​ស្លន់ស្លោ ហើយ​ក៏​ចេញ​បាត់​ពី​ខេត្ត​ស្វាយ​ទាប​អស់​ទៅ​ដែរ​។ ក្រោយមក​នៅ​ថ្ងៃ​៥​កើត​ខែ​ពិសាខ អ្នកស្រុក​ចាស់ទុំ ទៅ​បឹង​ឈូកសរ បាន​ប្រទះ​ឃើញ ដើម​គគីរ​និង​មែក​គគីរ ផុស​ប​ណ្តែ​ក​ឡើង​លើ​ទឹក ក៏​នាំ​គ្នា​ទៅ​មើល​ពេល​នោះ​ក៏​មាន សត្វ​ក្រពើរ .​ស មួយគូរ យ៉ាង​ធំ​បណ្តែត​ខ្លួន​ក្បែ​ដើម​គគីរ​ដែរ ក៏​នាំ​គ្នា​អុច​ធូប​អុច​ទៀន បន់ស្រន់ សុំ​សេចក្តីសុខ ហើយ​ក៏​បាន​មក​ធ្វើ​ជា​អាស្រម នៅ​លើ​គល់​គគីរ គោរព​បូជា រៀង​រហូត​មក​។

ព្រះ​តេ​ជ្ជ​គុណ បាន​បញ្ជាក់​ថា ពី​ដើម​អ្នកតា​ទួល​ព្រៃ​គគីរ​ដួច នេះ​អ្នកស្រុក​អាច​អុច​ធូប​ខ្ចី ឆ្នាំង​ចាន​វែក​ស្លាបព្រា ពី​ម្ចាស់​ទួល​បាន ពេល​ធ្វើបុណ្យ ឬ​ការកូន​ខ្វះខាត​ខ្ចី បាន ហើយ​ពេល​រួចរាល់​យក​ទៅ​សង​វិញ ដាក់​នៅ​មុខ​ខ្ទម​អ្នកតា អុច​ធូប​រួច​ដើរ​ចេញ​គឺ​បាត់​ទៅ​វិញ ក៏​ប៉ុន្តែ​ក្រោយមក​ខ្ចី​លែង​បាន ដោយ​អ្នក​ខ្ចី​ធ្វើ​ឲ្យ​បាក់បែក​មិន​ទិញ​សង​គេ​វិញ ទើប​ខ្ចី​លែង​បាន​រហូត​មក​។ ហើយ​នៅ​ឆ្នាំ​១៩៧៩ ចាស់ទុំ​ក៏​ចាប់ផ្តើម​រៀបចំ​ធ្វើ​អាស្រម​អ្នកតា ព្រៃ​គគីរ​ដួច​ឡើង​វិញ​ហើយ​ធ្វើបុណ្យ​រៀង​រាល់​ឆ្នាំ ។

រហូត​មក​ដល់​ឆ្នាំ​២០១៤​ស្រាប់តែ ប្រជាជន​អ្នកនេសាទ​ត្រី ប្រទះ​ឃើញ មែក​គគីរ​ដួច​អ​ណ្តែ​ក​ឡើង​ពី​ក្នុង​ដី ជាប់​មាត់បឹង​ឈូក​.​ស យ៉ាង​ធំ​ធ្វើ​ឲ្យ មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន​បាន​នាំ​គ្នា​មក​មើល និង​អុច​ធូប​សុំ​សេចក្តីសុខ ហើយ​នាំ​គ្នា កាយ​ដី ដួស​ទឹក​ដក់ ក្នុង​ដើម​គគីរ​ហូប ហើយ​មាន​ជំនឿ ថា ជា​ពី​ជម្ងឺ ល្បី​ដល់​ខេត្ត​នានា ដល់​អ្នក​ភ្នំពេញ​នាំ​គ្នា​មក​យក​ដី និង យក​ទឹក​ចាក់​ស្រោច​លើ​ដើម​គគីរ ហើយ​ត្រង​យក​ទឹក​ទៅ​ហូប ជា​ពី​ជម្ងឺ​ទៀង​ផង ។

ក្រោយមក​ ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ​វ​កិ​ទ្ទ​ញា​ណោ អ៊ុ​ក រ៉​ន បាន​ឲ្យ​លោក​គណកម្មការ​វត្ត​លើក មែក​គគីរ​ដួច​មក​រក​ហ​សារ​ទុក នៅ​ព្រៃ​គគីរ​ដួច វិញ ដោយ​កសាង សាលា​បុណ្យ ១ សាលា​ស្លាក​តម្កល់​ដើម​គគីរ​ដួច​១​ខ្នង និង​ព្រះពុទ្ធ​បដិមា​១០​ព្រះ​អង្គ ហើយ​បន្ត​ធ្វើបុណ្យ​រាល់ថ្ងៃ​៥​កើត​ខែ​ពិសាខ រាល់​ឆ្នាំ ហើយ​ព្រះសង្ឃ នៅ​វត្ត​ព្រៃ​គគីរ​ដួច​បាន​ទៅ​ធ្វើបុណ្យ ចូល​ព្រះ​វស្សា និង​ចេញ​ព្រះ​វស្សា រៀង​រាល់​ឆ្នាំ​នៅ​ទួល​ប្រវត្តិសាស្ត្រ​នេះ ​រហូត​មក​ដល់​ឆ្នាំ​២០២៣​នេះ​គម្រប់​២១​ឆ្នាំ​ហើយ ​។ ហើយ​រាល់ថ្ងៃ​សិ​ល ប្រជា​ពុទ្ធ​បរិ​ស​ទ័​បាន​និមន្ត​ព្រះសង្ឃ ទៅ​សូត្រ​ព្រះ​បរិត្ត សមាទាន​សិ​លផង​ដែរ​ ។ ទួល​ប្រវត្តិ​សាស្ត្រ​នេះ ​បច្ចុប្បន្ន មាន​ផ្ទៃដី​ទំហំ ជិត​១​ហិ​កតា បាន​ដាំ​ឈើ​ឡើង​វិញ ដើម​ក្រ​ញូ​ង ដើម​ធ្នង់​និង​ដើម​គគីរ ជាង​២៥០​ដើម​។

ព្រះ​វិ​មិ​ត្តិ​ស​ត្ថា ជុំ​ច​ន្ថា មាន​ថេរ​ដិ​កា ព្រួយ​បារ​ម្ម​ណ៍ ខ្លាច​បាត់បង់​ទួល​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដោយ​ក្រុមហ៊ុន​រោងចក្រ​តៃ​សេង ធ្លាប់​មក​វិវាទ​ជាមួយ​ពុទ្ធ​បរិ​ស​ទ័ និង​បិទផ្លូវ​ប្រជា​ពុទ្ធបរិស័ទ​ចូល​ទៅ​គោរព​បូជា ទើប​ប្តឹង​សុំ​ឲ្យ​មន្ទីរ​វប្បធម៌​និង​វិ​ចិត្ត​សិល្បៈ​ខេត្ត ជួយ​ដោះស្រាយ​បោះបង្គោល ការពារ ទួល​ព្រៃ​គគីរ​ដួច​ជា​ទួល​ប្រវត្តិសាស្ត្រ ជា​គរុ​គ​ភ​ណ្ឌ័​របស់​រដ្ឋ និង​ជួយ​ដោះស្រាយ​ដោយ​ក្រុមហ៊ុន​តា​ៃ​សេង ចាក់​ដី​ជុំវិញ​ទួល​និង​ទប់​ទំនប់​បិទផ្លូវ​ទឹក​បង្ក​ឲ្យ​ទឹក​លិច​ទួល​រយៈពេល​៣​ឆ្នាំ​ហើយ​គឺ​ចាប់​លិច​ពី​ខែ ៨​ខែ​៩​ខែ​១០​ដល់​ខែ​១១​ទើប​ស្រក​​ ​និង​អាច​លិ​ងាប់​ដើមឈើ​អស់​ជា​មិន​ខាន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ