កូនប្រុសលោកចូ បៃដិន ជាប់ចោទរឿងបន្លំពន្ធ
សហរដ្ឋអាមេរិក ៖ លោកហ៊ុនធ័រ បៃដិន កូនប្រុសប្រធានាធិបតីអាមរិក លោកចូបៃដិន ទទួលការ
សហរដ្ឋអាមេរិក ៖ លោកហ៊ុនធ័រ បៃដិន កូនប្រុសប្រធានាធិបតីអាមរិក លោកចូបៃដិន ទទួលការ
សហរដ្ឋអាមេរិក ៖ លោកហ៊ុនធ័រ បៃដិន កូនប្រុសប្រធានាធិបតីអាមរិក លោកចូបៃដិន ទទួលការចោទប្រកាន់កាលពីថ្ងៃទី៧ ធ្នូ ជាលើកទី២ក្នុងកម្រិតសហព័ន្ធដែលលើកនេះជាប់ចោទពីបទក្លែងបន្លំពន្ធ។ នេះបើតាមឯកសារតុលាការមួយ។
លោកហ៊ុនធ័រ បៃដិន អាយុ៥៣ឆ្នាំ ជាប់ការចោទប្រកាន់ថា មិនបានបង់ពន្ធក្នុងទឹក ប្រាក់១,៤លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០១៦ទៅ២០១៩។ លោកបានចាយប្រាក់ច្រើនលានដុល្លារ ក្នុងការរស់នៅបែបហឺុហាតែមិនព្រមបង់ពន្ធ។ លោកជាប់ការចោទប្រកាន់៩ករណីចាប់ពីការក្លែងបន្លំពន្ធរហូតដល់ធ្វើការប្រកាសទ្រព្យសម្បត្តិក្លែងក្លាយ។ តាមបទចោទប្រកាន់ថា អតីតមេធាវីនិងជាអ្នកទំនួញរូបនេះ បានចំណាយប្រាក់ច្រើន លើការសេពគ្រឿងញៀន ចាយប្រាក់លើបណ្ដាក្រុមហ៊ុនជួលអ្នកអមការពាររថយន្ត និងលើសម្លៀកបំពាក់ប្រណិតៗ។
កូនប្រុសលោកបៃដិនរូបនេះដែលទទួល ការចោទប្រកាន់លើកមុនពីបទប្រើអាវុធខុសច្បាប់ នាឆ្នាំខាងមុខនេះត្រូវឡើងតុលាការ២លើក ដោយឆ្នាំនោះបិតាលោកប៉ុនប៉ងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិទី២ទៀត៕
ចែករំលែកព័តមាននេះ