ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា

1 ឆ្នាំ មុន

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ការ​ប្រយុទ្ធ​គ្នា​ពិតជា​ខ្លាំ​ក្លា​កាលពី​ថ្ងៃ​ទី​៨​ ធ្នូ នៅ​ក្នុង​និង​នៅ​ជុំវិញ​

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ការ​ប្រយុទ្ធ​គ្នា​ពិតជា​ខ្លាំ​ក្លា​កាលពី​ថ្ងៃ​ទី​៨​ ធ្នូ នៅ​ក្នុង​និង​នៅ​ជុំវិញ​ទីក្រុង​ធំ​ៗ​នៅ​ជ្រោយ​ហ្គា​ហ្សា​២​ខែ​ ក្រោយ​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​របស់​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​លើ​អ៊ីស្រា​អែ​ល​ពី​ថ្ងៃ​ទី​៧​តុលា​មក និង​ការ​ចាប់ផ្ដើម​សង្គ្រាម​ដែល​តុល្យការ​ជន​រង​គ្រោះ​កើនឡើង​ជាប់​ជា​និច្ច​។

បន្ទាប់​ពី​ដំណាក់កាល​ទី​មួយ​នៃ​ការ​វាយលុក​តាម​ជើង​គោក​ប្រឆាំង​ពួក​ហា​ម៉ាស់ ដែល​ផ្ដោត​លើ​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា ជាមួយ​ការ​វាយប្រហារ​ខ្លាំងក្លា​តាម​អាកាស ក្នុង​ស​ប្ដា​ហ៍​នេះ​កងទ័ព​អី​ុ​ស្រា​អែ​ល​បាន​ពង្រីក​ប្រតិបត្តិការ ដល់​ភាគ​ខាងត្បូង​ហ្គា​ហ្សា​កន្លែង​ប្រមូលផ្ដុំ​ជនភៀសខ្លួន​ជិត​២​លាន​នាក់​។ កង​ទាហាន​អី​ុ​ស្រា​អែ​ល​គាំទ្រ​ដោយ​ការ​វាយប្រហារ​តាម​អាកាស នា​ថ្ងៃ​ទី​៧​ធ្នូ​បាន​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា នៅ​ក្រុង​ខាន់​យូ​នេស​ភាគ​ខាងត្បូង​ហ្គា​ហ្សា​ជាមួយ​ពួក​យុទ្ធ​ជន​ក្រុម​ហា​ម៉ាស់ ក៏​ដូច​ជា​នៅ​ភាគ​ខាងជើង​និង​ក្នុង​ទីក្រុង​ហ្គា​ហ្សា ព្រមទាំង​នៅ​តំបន់​ជិត​ក្រុង​ហ្សា​ប៊ី​លី​យ៉ា​។

ចំនួន​ជន​ប៉ា​ឡេ​ស្តី​ន​ស្លាប់​នៅ​ជ្រោយ​ហ្គា​ហ្សា​មក​ដល់​ថ្ងៃ​ទី​៧​ធ្នូ កើន​ដល់​១៧.១៧៧​នាក់​ក្នុង​នោះ​៧០%​ជានា​រី​និង​ក្មេង​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​របស់​អី​ុ​ស្រា​អែ​ល​។ នេះ​បើ​តាម​ក្រសួងសុខាភិបាល​របស់​ក្រុម​ហា​ម៉ាស់​។ នា​ព្រឹក​ថ្ងៃ​ទី​៨​ធ្នូ​ក្រសួង​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៤០​នាក់ ក្នុង​ការ​វាយប្រហារ​នៅ​ជិត​ក្រុង​ហ្គា​ហ្សា និង​ច្រើន​សិប​នាក់​ទៀត​ស្លាប់​នៅ​ហ្សា​បាលី​យ៉ា​និង​និង​នៅ​ខាន់​យូ​នេស​។

នា​យប់​ថ្ងៃ​ទី​៧​ធ្នូ​បណ្ដា​ទូរទស្សន៍​អ៊ី​ស្រា​អែ​ល​បង្ហាញ​រូបភាព​វី​ដេ​អូ​ដែល​គេ​ឃើញ​ជន​ប៉ា​ឡេ​ស្ទី​ន​ច្រើន​សិប​នាក់ នៅ​សល់​តែ​អាវ​ក្នុង​និង​ភ្នែក​ត្រូវ​បិទ ស្ថិត​ក្រោម​ក្រសែភ្នែក​របស់​ពួក​ទាហាន​អ៊ី​ស្រា​អែ​ល​នៅ​ជ្រោយ​ហ្គា​ហ្សា ដែល​បែប​នេះ​បណ្ដាល​ឲ្យ​មាន​សង្គ្រាមប៉ាកា​តាម​បណ្ដាញ​សង្គម​។ ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន បាន​ទទូច​លើ​ភាព​ចាំបាច់​ដាច់ខាត​ការពារ​បណ្ដាជន​ស៊ី​វិល​ហើយ​ញែក​គ្នា​ឲ្យ​ដាច់ រវាង​ជន​ស៊ីវិល​និង​ក្រុម​ហា​ម៉ាស់​។

សរុប​ទាហាន​អ៊ីស្រា​អែ​ល​៨៩​នាក់​ស្លាប់ ក្នុង​ការ​ប្រ​យុ​ទ្ថ​នៅ​ហ្គា​ហ្សា​ក្នុង​នោះ​មានកូន​ប្រុស របស់​លោក​ហ្គា​ឌី​អៃ​ស៊ិន​កូត អតីត​នាយសេនាធិការ​កងទ័ព​អី​ុ​ស្រា​អែ​ល​និង​ជា​ជំនួយការ​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ