ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អ៊ី​រ៉​ង់​ មក​កាន់​ក្រុង​មូ​ស្គូ​ ជួប​លោកពូ​ទី​ន

1 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ បន្ទាប់​ពី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន

ប្រទេស​រុ​ស្ស៊ី ៖ បន្ទាប់​ពី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន នា​ថ្ងៃ​ទី​៧​ ធ្នូ​ បាន​ទទួល​ប្រធានាធិបតី​អ៊ីរ៉​ង់​ លោក​អ៊ីប្រា​ហ៊ី​ម​រ៉ា​ស់អ៊ី​ស៊ី​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ គូសបញ្ជាក់​ថា មានការ​ចរចា​គ្នា​រវាង​មេដឹកនាំ​ទាំង​គ្នា​នា​ថៃ្ង​ទី​៧​ធ្នូ​នោះ​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉​ង់​IRNA​ថា អំឡុង​ពេល​ទស្សនកិច្ច​នោះ មេដឹកនាំ​អ៊ី​រ៉​ង់​និង​រុ​ស្ស៊ី ពិភាក្សា​គ្នា​ពី​បញ្ហា​ទ្វេភាគី​នានា​ពិសេស​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ព្រមទាំង​ពិភាក្សា​ពី​បណ្ដា​បញ្ហា​តំបន់​និង​អន្តរជាតិ និង​ផ្ដោត​សំខាន់​លើ​សង្គ្រាម​នៅ​ហ្គា​ហ្សា​។ ពួក​លោក​ខាងលិច​ចោទប្រកាន់​អ៊ីរ៉​ង់​ថា ចូលរួម​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង ជួយ​រុ​ស្ស៊ីក្នុង​ការ​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដោយ​ផ្ដល់​ដ្រូ​ន​វាយប្រហារ​គ្រឿងផ្ទុះ​ក្នុង​ចំនួន​ដ៏​ច្រើន​និង​គ្រឿង​សព្វាវុធ​ដទៃ​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ