រឿងអាស្រូវ.រត់ពន្ធសាច់ជ្រូក ផ្ទុះកក្រើកប្រទេសថៃ
ប្រទេសថៃ ៖ រឿងសាច់ជ្រូកខុសច្បាប់មានតម្លៃច្រើនពាន់លានបាតរត់ពន្ធនាំចូលថៃ បណ្ដាលឲ្យមាន
ប្រទេសថៃ ៖ រឿងសាច់ជ្រូកខុសច្បាប់មានតម្លៃច្រើនពាន់លានបាតរត់ពន្ធនាំចូលថៃ បណ្ដាលឲ្យមាន
ប្រទេសថៃ ៖ រឿងសាច់ជ្រូកខុសច្បាប់មានតម្លៃច្រើនពាន់លានបាតរត់ពន្ធនាំចូលថៃ បណ្ដាលឲ្យមានរឿងអាស្រូវហិរញ្ញវត្ថុនិងសុខាភិបាលក្នុងប្រទេសនេះ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកុងតឺន័រច្រើនពាន់ ផ្ទុកពេញដោយសាច់ជ្រូករត់ពន្ធ ត្រូវបានរកឃើញនៅតាមទីតាំងស្តុកនានា ព្រមទាំងនៅតាមទីតាំងកំពង់ផែក្នុងប្រទេស។
អាជ្ញាធរអះអាងថាការរត់ពន្ធកម្រិតឧស្សា ហកម្មនេះ បំផ្លាញដល់បណ្ដាអ្នកចិញ្ចឹមជ្រូកក្នុងស្រុក បណ្ដាលឲ្យសាច់ជ្រូកធ្លាក់ថ្លៃនិងបង្កើនគ្រោះថ្នាក់នៃជំងឺ។ កាលពីដើមខែវិច្ឆិកានាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋាថាវីសីុន បានស្ដីបន្ទោសជាសាធារណៈដល់អគ្កនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេតពិសេសDSIពីរឿងនោះ និងចេញបញ្ជាឲ្យធ្វើការខិតខំប្រឹងប្រែងនានាជាបន្ទាន់ ដើម្បីចាប់ឲ្យបានត្រីធំជាអ្នកនៅពីក្រោយការរត់ពន្ធសាច់ជ្រូកនេះ។ ប៉ុន្មានសប្ដាហ៍ក្រោយមក លោកស៊ូរីយ៉ាស៊ីងហាកាមុលអគ្គនាយករបស់អគ្គនាយកដ្ឋានខាងលើនេះ ត្រូវបានដូចេញដោយគ្មានការពន្យល់។
មុនការដកតំណែងគួរឲ្យភ្ញាក់ផ្អើលនេះលោកស៊ូរីយ៉ា ធ្លាប់បានឲ្យឆែកឆេរក្នុងទីស្នាក់ការរបស់ផ្សារម៉ាក្រូក្រុងបាងកក ហើយក្រោយការស៊ើបអង្កេតDSIលាតត្រដាងថា ក្រុមហ៊ុនផ្សារទំនើបបោះដុំដ៏ធំនោះ បានទិញសាច់ជ្រូមបង្កកពីក្រុមហ៊ុនដឹកជញ្ចូនតាមសមុទ្រមួយ ទាក់ទិននឹងបណ្ដាញរត់ពន្ធ។ លោកស៊ូរីយ៉ាក៏ធ្លាប់ដាក់ការសង្ស័យ ពីការចូលរួមរបស់បណ្ដាមន្ត្រីក្នុងការរត់ពន្ធនេះដែរ៕
ចែករំលែកព័តមាននេះ