បា.ញ់ប្រហារនៅសាកលវិទ្យាល័យណេវ៉ាដា ក្នុងរដ្ឋឡាស់វេហ្គាស់ ស្លា.ប់៣នាក់
សហរដ្ឋអាមេរិក ៖ ការបា.ញ់ប្រហារថ្មីមួយកើតមានក្នុងបរិវេណសាកលវិទ្យាល័យណេវ៉ាដា នៅឡាស់វេ
សហរដ្ឋអាមេរិក ៖ ការបា.ញ់ប្រហារថ្មីមួយកើតមានក្នុងបរិវេណសាកលវិទ្យាល័យណេវ៉ាដា នៅឡាស់វេ
សហរដ្ឋអាមេរិក ៖ ការបាញ់ប្រហារថ្មីមួយកើតមានក្នុងបរិវេណសាកលវិទ្យាល័យណេវ៉ាដា នៅឡាស់វេហ្គាស់ កាលពីថ្ងៃទី៦ធ្នូ បណ្ដាលឲ្យមានការបិទខ្ទប់គ្រឹះស្ថានសិក្សានោះ។ យោង តាមអាជ្ញាធរថា ក្នុងការបាញ់ប្រហារនេះបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៣នាក់ហើយនិស្សិតម្នាក់រងរបួស។ ខ្មាន់កាំំភ្លើងត្រូវបាញ់សម្លាប់ភ្លាមៗក្នុងការប៉ះទង្គិចគ្នា។
ប្រមុខប៉ូលិសឡាស់វេហ្គាស់លោកKEVIN MCMAHILLថ្លែងថា ពេលនេះការគំរាមកំហែងកន្លងផុតហើយដោយខ្មាន់កាំភ្លើងត្រូវបាញ់សម្លាប់។ សាស្ត្រាចារ្យមួយរូបថ្លែងទៅកាន់ទូរទស្សន៍NBCថា លោកស្ដាប់ឮស្នូរកាំភ្លើងបាញ់៧ឬ៨គ្រាប់។
កាលពីឆ្នាំ២០១៧ទីក្រុងល្បែងធំជាងគេបំផុតនៃពិភពលោកនេះ ធ្លាប់ជួបប្រទះការបាញ់ប្រហារដ៏ទារុណបំផុតមួយ។ បុរសម្នាក់បានបាញ់រះពីជាន់ទី៣២នៃសណ្ឋាគារមួយ សំដៅមកលើមនុស្សម្នានៅខាងក្រោម ដែលកំពុងប្រមូលផុំគ្នាទស្សនាការប្រគំតន្រី្តមួយ បណ្ដាលឲ្យមនុស្សស្លាប់ដល់៥៨នាក់និងច្រើនរយនាក់រងរបួស មុនពេលខ្មាន់កាំភ្លើងរូបនេះបាញ់សម្លាប់ខ្លួនឯង៕
ចែករំលែកព័តមាននេះ