លោកពូទីន បានដៃ ខណៈការគាំទ្ររបស់លោកខាងលិចដល់ក្រុងគៀវកំពុងមានបញ្ហា
សង្គ្រាមអ៊ុយក្រែន ៖ នៅមុខមេដឹកនាំក្រុមប្រទេសG7 ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេ
សង្គ្រាមអ៊ុយក្រែន ៖ នៅមុខមេដឹកនាំក្រុមប្រទេសG7 ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេ
សង្គ្រាមអ៊ុយក្រែន ៖ នៅមុខមេដឹកនាំក្រុមប្រទេសG7 ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេ ឡេនស្គីអះអាងនាថ្ងៃទី៦ធ្នូថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន កំពុងបានដៃដោយសារការរលំរលាយនៃការជួយទ្រទ្រង់របស់ពួកលោកខាងលិចដល់ប្រទេសលោក។ លោករាយការណ៍ថាពេលនេះកងទ័ពរុស្ស៊ីកំពុងបង្កើនការដាក់សម្ពាធយ៉ាងខ្លាំងលើខ្សែរណសិរ្ស។
ក្នុងវីដេអូខេនហ្វេរេនមួយរវាងមេដឹកនាំក្រុមប្រទេសអ្នកមានG7 លោកហ្សេឡេនស្គីថ្លែងថា រុស្ស៊ីសង្ឃឹមលើរឿងតែមួយគត់គឺឯកភាពរបស់ពិភពសេរីនឹងត្រូវរលំរលាយនាឆ្នាំខាងមុខនេះ។ រុស្ស៊ីគិតថា អាមេរិកនិងអឹរ៉ុបបង្ហាញពីភាពទន់ខ្សោយហើយនឹងមិនអាចរក្សាការគាំទ្ររបស់ពួកគេដល់អ៊ុយក្រែនក្នុងកម្រិតសមស្របទៀតឡើយ។
ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ក៏ទោះបីកងទ័ពរុស្ស៊ីកំពុងវាយលុកលើខ្សែរណសិរ្សក្ដីក៏កងទ័ពអ៊ុយក្រែននៅតែទប់ទល់ចំពោះការវាយប្រហារទាំងនេះ។ យើងនៅអាចរក្សាបានជំហរតាមកន្លែងជាច្រើននៃខ្សែរណសិរ្ស ហើយយើងនឹងរៀបចំសម្រាប់ំដំណាក់កាលខាងមុខៗទៀត។
បន្ទាប់ពីរងបរាជ័យក្នុងការវាយបកធំរបស់ខ្លួន ដែលកងទ័ពអ៊ុយក្រែនមិនអាចវាយទម្លុះខ្សែការពាររុស្ស៊ីបាន ពេលនេះបែរជាកងទ័ពរុស្ស៊ីជាអ្នកវាយលុកថ្មីៗវិញ ពិសេសលើទីក្រុងអាដវីអ៊ីវកា ជាទីក្រុងឧស្សាហកម្មមួយនាភាគខាងកើតប្រទេសដែលកងទ័ពរុស្ស៊ីកំពុងសាកល្បងឡោមព័ទ្ធ។
ជំនួយយោធានិងហិរញ្ញវត្ថុរបស់លោកខាងលិចដល់អ៊ុយក្រែនពិតជាសំខាន់ណាស់ ក្នុងការខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនប្រឆាំងរុស្ស៊ី តែជំនួយនោះមើលទៅហាក់កំពុងកាន់តែមានបញ្ហា ដោយក្លាយជាកម្មវត្ថុនៃជម្លោះនយោបាយទាំងនៅសហរដ្ឋអាមេរិកទាំងនៅអឹរ៉ុប។ លោកហ្សេឡេនស្គីថាពិភពសេរីត្រូវការខ្លាំងណាស់ការថែរក្សាឯកភាពរបស់ខ្លួន។ លោកក៏សង្ឃឹមផងដែរថា សហភាពអឺរ៉ុបនឹងរក្សាការសន្យាចំពោះអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ