ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គ្រោះថ្នាក់​ចរាចរណ៍ ក្លាយជា​ហិ​.​ង្សា​វា​.​យ​តប់​គ្នា​ផ្អើល​តាម​ផ្លូវ​២០១១

4 ខែ មុន
  • ភ្នំពេញ

ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុ​.​ក​រថយន្ត​មួយ​គ្រឿង​កំពុង​ចត​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​សងខាង បាន​ព្រមព្រៀង​គ្នា​ដោះស្រាយ​ត្រូវ​ហើយ​ក្រោយមក

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុ​.​ក​រថយន្ត​មួយ​គ្រឿង​កំពុង​ចត​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​សងខាង បាន​ព្រមព្រៀង​គ្នា​ដោះស្រាយ​ត្រូវ​ហើយ​ក្រោយមក​បង្ក​ជា​ហិង្សា​វាយ​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​២០១១ ស្ថិត​ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ភាគី​ខាង​ម្ចាស់​រថយន្ត​ម៉ា​កវី​ស្តូ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​2P-8468 បាន​ប្រាប់​អោយ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ចត​ឈប់​រថយន្ត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​របស់​គាត់​។ លុះ​ក្រោយមក ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1JS-7540 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​រេ​ចង្កូត​ទៅ​បុ​.​ក​គូទ​រថយន្ត​របស់​គាត់​ចំ​ផ្នែក​ខាងឆ្វេង បណ្ដាល​ឲ្យ​ខូចខាត​ដាច់​សាច់ដែក​តែ​ម្ដង​»​។

ម្ចាស់​រថយន្ត​បន្ត​ថា «​បន្ទាប់​មក ភាគី​ទាំង​សងខាង​ក៏​បាន​ព្រមព្រៀង​គ្នា ដោយ​ខាង​ម្ចាស់​ម៉ូតូ​កង់​បី ថា ធានា​ជួសជុល​ឱ្យ ប៉ុន្តែ​រង់ចាំ​ពេល​ព្រឹក​ឡើង នឹង​យក​ទៅ​ជួសជុល​ឱ្យ​ដូច​ដើម ដើម្បី​បញ្ចប់រឿង​។ បន្ទាប់​មក រូប​គាត់​ជា​ម្ចាស់​រថយន្ត ក៏​បាន​សុំ​ដក​កូនសោ​ទុក និង​ទុក​ម៉ូតូ​កង់​បី​នៅ​កន្លែង​កើតហេតុ ដោយ​មិន​អោយទៅ​ណា​នោះ​ទេ ហើយ​ក៏​ឱ្យ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​ត្រឡប់​ទៅ​ផ្ទះ​បាត់​ទៅ​»​។

ប្រភព​ដដែល​បន្ត​ថា «​លុះ​មក​ដល់​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​ឆ្នាំ​ដដែល ស្រាប់តែ​ខាង​ម្ចាស់​ម៉ូតូ​កង់​បី បាន​យក​កូនសោ​មួយទៀត​ដែល​ទុក​នៅផ្ទះ មក​លួ​.​ច​បើក​ម៉ូតូ​កង់​បី​បម្រុង​រត់គេច​ខ្លួន​ទៅ ប៉ុន្តែ​ត្រូវ​រូប​គាត់​ខាង​ម្ចាស់​រថយន្ត ដឹង​ទាន់ ក៏​ធ្វើការ​ឃាត់ និង​ហក់​ឡើង​លើ​កង់​បី រួច​ប្រវា​.​យ​ប្រតប់​គ្នា បណ្ដាល​ឲ្យ​ក្រឡាប់​ម៉ូតូ​កង់​បី​ផ្ងារជើង​តែ​ម្ដង​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ភាគី​ទាំង​សងខាង​ក៏​បាន​វា​.​យ​គ្នា​ទៅ​វិញ​មក បណ្ដាល​ឱ្យ​របួស​ទាំង​សងខាង​។ ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ ក៏​មាន​ប្អូន​ខាង​ម្ចាស់​រថយន្ត​បាន​យក​សោ​ចាក់​ត្រី​បម្រុង​ជួយ​វា​.​យ​ផង​ដែរ តែ​មិន​ទាន់​បាន​វា​.​យ​ផង ក៏​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ និង​ធ្វើការ​សួរនាំ​ភាគី​ទាំង​ពីរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់​នាំ​ខ្លួន​ភាគី​ទាំង​សងខាង រួច​នាំ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត​បន្តពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ