ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ពោធិ៍សាត់​ជួបសំណេះសំណាលជាមួយ​សិស្ស​និ​ន្ទេ​ស​A

4 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ផ្ដាំផ្ញើ​ដល់​ក្មួយ​ៗ​

ខេត្តពោធិ៍សាត់​ ៖ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ផ្ដាំផ្ញើ​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​និ​ន្ទេ​ស​A​ថា ទៅ​ថ្ងៃ​អនាគត មិនដឹង​ក្មួយ​ៗ​ទាំងអស់​បម្រើ​ការងារ​អ្វីខ្លះ​នោះ​ទេ ប៉ុន្តែ​ទោះបី​ក្មួយ​ៗ​ក្លាយ​ខ្លួន​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ជា​ប្រធាន​ក្រុមហ៊ុន ខ្ពង់ខ្ពស់​ឬ​ស្ដុកស្ដម្ភ​យ៉ាងណា​ក៍ដោយ សូម​ក្មួយ​ៗ​កុំ​ភ្លេច​អ្នក​ដែល​ជួយ​យើង​កាល​គ្រា​លំបាក កុំ​ភ្លេច​ស្រុក​កំណើត​របស់​ខ្លួន ពិសេស​កុំ​ភ្លេចគុណ​ដ៍ម​ហា​ធំធេង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​រំដោះប្រទេស​ជាតិ និង​អាយុជីវិត​ឪពុក​ម្ដាយ​របស់​ក្មួយ​ៗ ឲ្យ​មាន​ក្មួយ​ៗ​ទាំងអស់​គ្នា​។

សម្ដេច​តេ​ជោ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​ក្មួយ​ៗ​រក​ទទួលទាន ចិញ្ចឹម​ក្មួយ​ៗ​បាន​រៀនសូត្រ និង​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទទួល​បាន​និ​ន្ទេ​ស​A​នា​ពេល​នេះ​។ លោក ខូ​យ រី​ដា ផ្ដាំផ្ញើ​បែប​នេះ នៅ​សាលាខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​០៦​ខែធ្នូ​ឆ្នាំ​២០២៣ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ទទួល​បាន​និ​ន្ទេ​ស​A​ចំនួន​៣៣​នាក់​ទូ​ទាំង​ខេត្តពោធិ៍សាត់​។

លោក ខូ​យ រី​ដា បាន​កោតសរសើរ​ដល់​ក្មួយ​ៗ​ដែល​បាន​ខិតខំ​រៀនសូត្រ​ទទួល​បាន​និ​ន្ទេ​ស​A ហើយ​លទ្ធផល​ទាំងនេះ​ទី​១ ដោយសារ​ការ​តាំងចិត្ត​របស់​ខ្លួន​យើង​ផ្ទាល់ ទី​២​ដោយសារ​ការ​គ្រប់គ្រង​របស់​ឪពុក​ម្ដាយ​បាន​ល្អ ទី​៣​ដោយសារ​គ្រូបង្រៀន​មាន​ប្រសិទ្ធភាព និង​ទី​៤​ដោយសារ​គោលនយោបាយ​ដឹកនាំ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ពង្រឹងគុណភាព​អប់រំ​។ ក្មួយ​ៗ​បាន​ឆ្លង​ខ្សែបន្ទាត់​ពាក់កណ្ដាល​ហើយ ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ដែល​យើង​គិត​ថា ជា​បំណងប្រាថ្នា​អនាគត​របស់​យើង​នៅឡើយ​ទេ​ ។ ​គោលដៅ​ពេញលេញ​របស់​យើង​គឺ​នៅ​ពេល​មានការ​ងារ​ធ្វើ ក្លាយជា​កោសិកា​សង្គម​។

ដំណាក់កាល​បន្ត​ទៅ​មុខ​គឺជា​ដំណាក់កាល​ប្រុង​ប្រយ័ត្ន​បំផុត សូមកុំ​ភ្លេចខ្លួន​ឲ្យ​អ្នក​ភ្លើតភ្លើន​អូស​ទាញ​ខុសផ្លូវ ប្រយ័ត្ន​មិន​បាន​ផ្លែផ្កា​។ ក្មួយ​ៗ​ពិតជា​មានសំណាង​ណាស់ ដែល​កើតមក​ចំ​ពេល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​ការ​រៀនសូត្រ​បាន​ពេញលេញ ដូច្នេះ​ក្មួយ​ៗ​ត្រូវ​តែ​ខិតខំ​រៀនសូត្រ​ឲ្យ​ចប់​ចុង​ចប់​ដើម ដើម្បី​អនាគត​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ​។ ពេល​យើង​មានចំណេះ​ដឹង​ពិតប្រាកដ ខ្លួន​យើង​មាន​តម្លៃ​ណាស់​គឺ​គេ​មក​ដណ្ដើម​គ្នា​ឲ្យ​ចូល​ធ្វើការ ដែល​គេ​ហៅ​ថា​លុយរ​ត់ម​ករក​យើង តែបើ​យើង​គ្មាន​ចំណេះដឹង​ទេ យើង​ដើរ​សុំ​ការងារ​គេ​ធ្វើ នោះ​គេ​ហៅ​ថា​យើងរ​ត់រក​លុយ ដែល​បញ្ហា​នេះ​មានការ​លំបាក​បន្តិច​។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ នៅ​ខេត្តពោធិ៍សាត់​មាន​បេក្ខជន​ប្រ​ឡ​ថ​សរុប​៣៦៨២​នាក់ ប្រឡង​ជាប់​២៣៤៧​នាក់ ក្នុង​នោះ​និ​ន្ទេ​ស​A​ចំនួន​៣៣​នាក់ និ​ន្ទេ​ស​B​ចំនួន​១៤៤​នាក់ និ​ន្ទេ​ស​C​ចំនួន​៤០៧​នាក់ និ​ន្ទេ​ស​D​ចំនួន​៧៨១​នាក់ និង​និ​ន្ទេ​ស​E​ចំនួន​៩៨១​នាក់ ។

លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​លើកទឹកចិត្ត​ដល់​សិស្ស​និ​ន្ទេ​ស​A​ទាំង​៣៣​នាក់ ក្នុង​ម្នាក់​ៗ​ថវិកា​មួយ​លាន​រៀល ចំណែក​នាយក​សាលា​ទាំង​០៨​ក៍​ជូន​ម្នាក់​៤០​ម៉ឺន​រៀល​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ