ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៥​ថ្ងៃ! ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ជិត​២០០​នាក់

4 ខែ មុន
  • បន្ទាយមានជ័យ

ភាគី​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ ក្នុង​រយៈពេល​៥​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣នេះ ជិត​២០០​នាក់ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ ក្នុង​រយៈពេល​៥​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣នេះ ជិត​២០០​នាក់ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ បាន​ប្រាប់​​ឱ្យ​ដឹង​ថា នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ភាគី​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​បញ្ជូន​មក​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដែល​អាជ្ញាធរ​កម្ពុជា​ បាន​ទទួល​ គឺ​មាន​ចំនួន​១៨១​នាក់ ក្នុង​នោះ​ស្រី​៨១​នាក់ និង​កុមារ​៣៦​នាក់ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ខ្មែរ​ ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​​ទាំង​​១៨១​នាក់​នេះ គឺ​មាន ៖
នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៣ មាន​ចំនួន​១៥​នាក់ ក្នុង​នោះ​ស្រី​៨​នាក់ និង​កុមា​១២​នាក់ ។
ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៣ មាន​ចំនួន​៣៤​នាក់ ក្នុង​នោះ​ស្រី​១៧​នាក់ និង​កុមារ​៥​នាក់ ។
ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣ មាន​ចំនួន​៩៦​នាក់ ក្នុង​នោះ​ស្រី​៣៨​នាក់ និង​កុមារ​១២​នាក់ ។
ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣ មាន​ចំនួន​១០​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ និង​កុមារ​២​នាក់ ។
ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣ មាន​ចំនួន​២៦​នាក់ ក្នុង​នោះ​ស្រី​១១​នាក់ និង​កុមារ​១៥​នាក់ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​អាជ្ញាធរ​កម្ពុជា​បាន​ទទួល​ពលករ​ខ្មែរ ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​សាកសួរ​ព័ត៌មាន ដោយ​ពួក​គាត់​បាន​រៀបរាប់​ថា «បាន​ចូល​ទៅ​​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ តាម​រយៈ​មេខ្យល់​កម្ពុជា​ និង​ថៃ ។ ភាគច្រើន​ពួក​គេ​ទៅ​ធ្វើការ​​ជា​កម្មករ​សំណង់»។

ក្រោយ​សាកសួរ​ហើយ ​អាជ្ញាធរ​កម្ពុជា​បាន​ណែនាំ​ដល់​ពលករ​ខ្មែរ ត្រូវ​បញ្ឈប់​ការ​ចា.ញ់បោ.ក​មេខ្យល់ ត្រូវធ្វើ​​ការ​ដោយ​ស្របច្បាប់​ ដើម្បី​ការពារ​សុវត្ថិភាព និង​ចំណាកស្រុក​ដោយ​ខុសច្បាប់ ។

វា​ពិតជា​ដដែល​ៗ​ពេក​ហើយ ​ក្នុង​ការ​ចាប់​បញ្ជូន​របស់​សមត្ថកិច្ច​ថៃ ដោយសារ​តែ​ការ​លួ.ច​ចូល​ទៅ​ធ្វើការ​​មិន​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ​ពី​សំណាក់​ពលករ​ខ្មែរ និង​បាន​បង្ហាញ​ថា ​ពួក​គេ​មិន​មាន​ឯកសារ​ឆ្លង​​ដែន​ត្រឹមត្រូវ​ទេ គឺ​ចូល​ទៅ​ធ្វើការ​នៅ​ថៃ​តាម​រយៈ​មេខ្យល់​តែ​ប៉ុណ្ណោះ គឺ​ចំណាយ​លុយ​ចោល​អត់​ប្រយោជន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ